Manekseka Sangkum:
Most responsible national governments around the world would have had clear objectives/strategies and policies set out and implemented in defence of their territorial integrity and national interests rather than having to be urged on and prompted by social analysts and civil groups on what to do on such vital issues of public importance. Then again, if such sensible policies and practices had been in place, would they not run counter to the sacred oath of upholding "a thousand years" of fraternal bond and friendship between the CPP's Kampuchia and its patron state to the east?
....
អ្នកវិភាគចង់ឃើញរដ្ឋាភិបាលមានវិធានការលើករណីពលរដ្ឋជួលដីតាមព្រំដែនឲ្យបរទេស
ដោយ ថា កិត្យា
2016-03-28

សកម្មភាពឈូសឆាយធ្វើផ្លូវរបស់វៀតណាម ចូលដីខ្មែរនៅតាមក្រវាត់ព្រំដែនស្រុកចន្ទ្រា ខេត្តស្វាយរៀង នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦។
RFA/Tha Kitya
អ្នកវិភាគថាការអំពាវនាវរបស់រដ្ឋាភិបាល កុំឲ្យពលរដ្ឋខ្មែរជួលដីនៅតាមព្រំដែននោះ គឺគ្មានប្រសិទ្ធភាពឡើយ ប្រសិនបើគ្មានវិធានការច្បាស់លាស់ និងពុំមានដំណោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋនៅតាមព្រំដែន។ ការលើកឡើងនេះ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានក្រើនរំឭកជាថ្មីក្នុងពិធីតែងតាំង លោក សួន បវរ ជាអភិបាលថ្មីខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៨ ខែមីនា ជំនួស លោក គោ ស៊ុំសារឿត ដែលត្រូវបានផ្ទេរទៅកាន់ការងារជារដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម។
អ្នកវិភាគចង់ឃើញរដ្ឋាភិបាល បញ្ចេញវិធានការច្បាស់លាស់ចំពោះបញ្ហាជួលដីកសិកម្មនៅតាមព្រំដែនទៅឲ្យកសិករប្រទេសជិតខាង ជាជាងស្រែកអំពាវនាវម្តងហើយម្តងទៀត រួចហើយក៏ស្ងប់ស្ងាត់ទៅវិញ។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោក មាស នី បង្ហាញទស្សនៈថា ការអំពាវនាវនេះ គឺមិនអាចទប់ស្កាត់ទៅបានទេ ព្រោះករណីជួលដីខ្លះស្មុគស្មាញច្រើន និងករណីជួលដីខ្លះទៀតជាប់ទាក់ទងនឹងអ្នកមានលុយមានអំណាច។ លោកថា រដ្ឋាភិបាលត្រូវចាប់ផ្ដើមអភិវឌ្ឍនៅតាមព្រំដែន ដើម្បីឲ្យពលរដ្ឋខ្មែរមានលទ្ធភាពធ្វើកសិកម្មដោយខ្លួនឯង៖ «ទាល់តែមានវិធានការ បើគ្រាន់តែអំពាវនាវ ខ្ញុំគិតថាដូចជាទៅអត់រួច ហើយមកដល់ពេលនេះ រដ្ឋាភិបាលដូចជាមិនទាន់បង្ហាញរបាយការណ៍ច្បាស់លាស់ថា តើទំហំការជួលដីនោះវាមានទំហំប៉ុណ្ណា»។
ការលើកឡើងនេះ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង នៅថ្ងៃទី២៨ មីនា ក្នុងឱកាសតែងតាំងអភិបាលថ្មីខេត្តបន្ទាយមានជ័យ លោក សួន បវរ។ លោក ស ខេង អំពាវនាវឲ្យអភិបាលខេត្តថ្មី រួមទាំងអាជ្ញាធរពាក់ព័ន្ធ ត្រូវអនុវត្តសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ឲ្យបិទច្រករបៀង និងណែនាំប្រជាពលរដ្ឋកុំឲ្យជួលដីឲ្យប្រទេសជិតខាង ព្រោះវាបង្កឲ្យមានបញ្ហាស្មុគស្មាញទៅថ្ងៃក្រោយ។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គមលើកឡើងថា ដើមចមដែលបណ្ដាលឲ្យប្រជាពលរដ្ឋខ្មែរនៅតែបន្តជួលដីនោះ ដោយសារបញ្ហាទឹក ទុន បច្ចេកទេស និងទីផ្សារ។ ដូច្នេះ រដ្ឋាភិបាលត្រូវតែដោះស្រាយបញ្ហាប្រឈមទាំងនេះ ទើបអាចទប់ស្កាត់ការជួលដីនៅតាមព្រំដែនបាន។
ថ្លែងក្នុងវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី២៥ ខែមីនា កន្លងទៅ ប្រធានក្រុមស្រាវជ្រាវកិច្ចការព្រំដែន លោក សុខ ទូច មានប្រសាសន៍ថា យន្តការដែលអាចទប់ស្កាត់ការជួលដីកសិកម្មនៅតាមព្រំដែននោះ គឺរដ្ឋត្រូវតែលើកទឹកចិត្ត និងបណ្តុះបណ្តាលបច្ចេកទេសដល់កសិករ រក្សាប្រភពទឹកដែលមាន ប្រើគោលនយោបាយផ្តល់ប្រាក់ឧបត្ថម្ភ ឬរដ្ឋាភិបាលចេញថ្លៃខាត ហើយកសិករត្រូវតែចងជាសមាគម ដើម្បីកុំឲ្យឈ្មួញកណ្ដាលទម្លាក់តម្លៃកសិផល។
ការអំពាវនាវរបស់ លោក ស ខេង ទប់ស្កាត់មិនឲ្យពលរដ្ឋជួលដីឲ្យប្រទេសជិតខាងនេះ មិនមែនជាលើកទី១ ទេ។ កន្លងមក ក្រសួងមហាផ្ទៃ ឬរដ្ឋាភិបាល ធ្លាប់បានចេញសេចក្ដីជូនដំណឹងមិនឲ្យពលរដ្ឋជួលដីកសិកម្មឲ្យប្រទេសជិតខាងឡើយ តែការទប់ស្កាត់នេះត្រូវបានគេមើលឃើញថា មិនមានប្រសិទ្ធភាពនោះឡើយ៕
No comments:
Post a Comment