A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 10 March 2016

នាយក​រដ្ឋមន្ត្រី​សម្រេច​បង្កើន​ប្រាក់​បៀវត្សរ៍​ជូន​គ្រួសារ​មន្ត្រី​រាជការ


នាយក​រដ្ឋមន្ត្រី​សម្រេច​បង្កើន​ប្រាក់​បៀវត្សរ៍​ជូន​គ្រួសារ​មន្ត្រី​រាជការ
លោក ហ៊ុន សែន ​បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា ​លោក​គិត​ពិចារណា​អំពី​ការដំឡើង​ប្រាក់ខែ​​​ជូន​ភរិយា​និង​កូនៗ​របស់​មន្រ្តី​រាជការ​កងកម្លាំង​ប្រដាប់​អាវុធ​នេះ ​ដោយសារ​មាន​នារី​ម្នាក់​បាន​ធ្វើ​សំណើ​នេះ​​​តាមរយៈ​ទំព័រ ​Facebook ​របស់​លោក។
រូប​ឯកសារ៖ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន
រូប​ឯកសារ៖ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន

ពិន ស៊ីសុវណ្ណ
09 មិនា 2016 voa

ភ្នំពេញ—
លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ប្រកាស​ថា​ រាជ​រដ្ឋាភិបាល​នឹង​បង្កើន​ប្រាក់​បៀវត្សរ៍​ជូន​ភរិយា​ និង​ កូនៗ​របស់​មន្រ្តី​រាជការ​ និង​កង​កម្លាំង​ប្រដាប់​អាវុធ​នៅ​ឆ្នាំ​នេះ ​ឬ​យ៉ាងយូរ​នៅ​ឆ្នាំ​២០១៧​នេះ។ ​

លោក​ហ៊ុន សែន​ថ្លែង​ដូច្នេះ​ក្នុងពិធី​អបអរសាទរ​ខួប​លើក​ទី​១០៥​នៃ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ ៨​ មីនា ​ដែល​ធ្វើឡើងនៅ​វិមាន​សន្តិភាព។​ ​

លោក ហ៊ុន សែន ​បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា ​លោក​គិត​ពិចារណា​អំពី​ការដំឡើង​ប្រាក់ខែ​ជូន​ភរិយា​និង​កូនៗ​របស់​មន្រ្តី​រាជការ​កងកម្លាំង​ប្រដាប់​អាវុធ​នេះ ​ដោយសារ​មាន​នារី​ម្នាក់​បាន​ធ្វើ​សំណើ​នេះ​តាមរយៈ​ទំព័រ ​Facebook ​របស់​លោក។

លោក​និយាយ​ថា ​ក្រោយ​បាន​ទទួល​សំណូមពរ​នេះ​តាម​ទំព័រ​ Facebook ​របស់​លោក​ដែល​មាន​អ្នកគាំទ្រ​ជាង៣​លាន​នាក់​លោក​ក៏​បាន​ទាក់ទងលោក​អូន​ ព័ន្ធមុនីរ័ត្ន ​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដើម្បី​ពិភាក្សា​បញ្ហា​នេះ។​

លោក​ហ៊ុន សែន​សរសើរ​ការ​បញ្ចេញ​មតិរបស់​យុវជន​ និង​អ្នក​ដែល​តាម​ទំព័រ Facebook​ របស់​លោក​ ដោយ​និយាយ​ថា​ ជា​មតិ​ល្អ ​ត្រឹមត្រូវ​ ហើយ​លោក​គាំទ្រ។​

ការ​ដំឡើង​ប្រាក់ខែ​នៅមុន​ការបោះឆ្នោត​ឃុំ-សង្កាត់​ដែល​គ្រោង​នឹង​រៀបចំ​នៅ​ឆ្នាំ​២០១៧​នេះ​អាច​នឹង​ជួយ​ផ្តល់​សំឡេង​ឆ្នោត​សម្រាប់​គណបក្ស​កាន់អំណាច​នេះ ​ដែល​បាន​បាត់បង់​សំឡេង​គាំទ្រ​យ៉ាង​ច្រើនក្នុង​ការ​បោះឆ្នោត​ជាតិ​កាលពី​ឆ្នាំ​២០១៣។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​វិភាគ៕

1 comment:

Anonymous said...

Ah kwack Mindel banka trov te do