A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 13 March 2016

យុវជន​គាំទ្រ​បក្ស​ប្រជាជន​ទាមទារ​ឲ្យ​លោក សម រង្ស៊ី សុំ​ទោស​រឿង​ហ្វេសប៊ុក


Manekseka Sangkum: One is prone to bullying whilst the other is error-prone?

....

យុវជន​គាំទ្រ​បក្ស​ប្រជាជន​ទាមទារ​ឲ្យ​លោក សម រង្ស៊ី សុំ​ទោស​រឿង​ហ្វេសប៊ុក
ដោយ​ សុ ជីវី
2016-03-12  

សម រង្ស៊ី ហ៊ុន សែន ៨៥៥
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី (ឆ្វេង) និង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន។ រូបថត​ឆ្នាំ​២០១៥

Photo: RFA


ក្រុម​យុវជន​គាំទ្រ​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា ទាមទារ​អោយ​លោក សម រង្ស៊ី សុំទោស​ជា​សាធារណៈ​ករណី​បង្ហោះ​សារ​ក្នុង​ហ្វេសប៊ុក (Facebook) របស់​លោក​ថា រក​ឃើញ Likes ក្លែងក្លាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក របស់​លោក ហ៊ុន សែន។

សេចក្ដី​ថ្លែងការណ៍​របស់​ក្រុម​យុវជន​សម្ព័ន្ធ​សេនានាគ ដែល​ចេញ​ផ្សាយ​​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា អោយ​ដឹង​ថា សំណេរ​របស់​លោក សម រង្ស៊ី នោះ ជា​ពាក្យពេចន៍​អកុសល អវិជ្ជា ខ្វះ​ការ​ទទួល​ខុស​ត្រូវ និង​ជា​ការ​ប្រមាថ មាក់ងាយ​ពលរដ្ឋ និង​សង្គម​ខ្មែរ ដែល​ចូល​ទៅ​ចុច like ទំព័រ​ហ្វេសប៊ុក របស់​លោក ហ៊ុន សែន។

ក្រុម​សម្ព័ន្ធ​យុវជន​សេនានាគ​ដដែល​លើក​ឡើង​ថា ក្រុម​របស់​ពួកគេ​គោរព ស្រឡាញ់​ អាណិត​ ចូលចិត្ត (Like) ​ទំព័រ​ហ្វេសប៊ុក របស់​លោក ហ៊ុន សែន។



សេចក្ដី​ថ្លែងការណ៍​នេះ​ចុះ​ហត្ថលេខា​ដោយ​ប្រធាន​ប្រតិបត្តិ​ក្រុម​យុវជន​សម្ព័ន្ធ​សេនានាគ លោក ប៉ាន់ខែម ប៊ុនថន និង​ជា​ជំនួយការ​របស់​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ធ្លាប់​ដឹកនាំ​ការ​តវ៉ា​ទាមទារ​ទម្លាក់​លោក កឹម សុខា ពី​តំណែង​ជា​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា កាល​ពី​ចុង​ឆ្នាំ​២០១៥ ដែល​កាល​នោះ​ក៏​មាន​ហិង្សា​វាយដំ​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ២​រូប​ដែរ។

ពាក់ព័ន្ធ​នឹង​សារ​នៅ​លើ​ហ្វេសប៊ុក របស់​លោក សម រង្ស៊ី ​នេះ​ដែរ មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា លោក សោម សឿន ក៏​បាន​ប្ដឹង​លោក សម រង្ស៊ី អោយ​តុលាការ​ចាត់ការ​តាម​ច្បាប់ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន ​២០​លាន​រៀល។

វិទ្យុ​អាស៊ីសេរី នៅ​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​ឆ្លើយ​តប​ភ្លាមៗ​ពី​លោក សម រង្ស៊ី បាន​នៅ​ឡើយ​ទេ ​នៅ​ថ្ងៃ​ទី​១២ ខែ​មីនា។

លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី​៩ ខែ​មីនា បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក របស់​លោក​ថា “ធ្លាយ​ព័ត៌មាន​មួយ​តាម​រយៈ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ពី​មតិ​ចូល​ចិត្ត ឬ Like ក្លែងក្លាយ​លើ​ទំព័រ​ហ្វេសប៊ុក របស់​លោក ហ៊ុន សែន”។ លោក​ថា ចំនួន​ចូលចិត្ត ឬ Like មួយ​ចំនួន​ធំ​លើ​ទំព័រ​ហ្វេសប៊ុក លោក ហ៊ុន សែន គឺ​បាន​មក​ពី​ការ​ទិញ ឬ​ជួល​មនុស្ស​ក្រីក្រ​ដែល​អត់​ការងារ​ធ្វើ​ឲ្យ​បង្កើត​គណនី​ក្លែងក្លាយ ដើម្បី​ផ្ដល់​មតិ ចូលចិត្ត ឬ Like ឲ្យ​លោក ហ៊ុន សែន។ លោក សម រង្ស៊ី សរសេរ​បន្ត​ថា អ្នក​ដែល​គេ​ជួល​ឲ្យ​ធ្វើ​បែប​នេះ ច្រើន​ជាង​គេ​គឺ​នៅ​ប្រទេស​ឥណ្ឌា (India) និង​ហ្វីលីពីន (Philippines)៕

4 comments:

Anonymous said...

Dear All,

These students are nothing but Hun Sen 's civilian soldiers.
These are parts of Ho Chin Minghn's strategies :
The Vietnamiztion of Cambodia from within.

Let's prepare for the " Storms " after the CNRP wins the 2018 election.

Anonymous said...


These Yuon Yuvachun (Yuon Youths) are very active at destroying Khmer and Cambodia.

That's why the international community must stop saying Cambodian people are racists.

Anonymous said...

All you know YUON can do anything to Khmer but look at Khmer It so quiet about that even in Khmerization . It's just a couple put comment .I think all Khmer didn't care no more and It doesn't matter YUON do It will be ok and YUON take advance all freely .

Anonymous said...

I, for one wish the General election came sooner so that the Khmer people can get rid of Traitor
Hun Sen right away, before Yuon immigrants produce more babies to become Khmer-Yuon citizens.