ដោយ ខែ សុណង
2016-03-28

មន្ត្រីជាន់ខ្ពស់បក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ថ្លែងក្នុងពិធីគម្រប់ខួប១២ឆ្នាំ នៃការស្លាប់របស់លោក ជា វិជ្ជា នៅជិតវត្តលង្កា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦។
RFA/Brach Chev
គណៈកម្មការទី៨ នៃរដ្ឋសភា ស្នើឲ្យប្រធានរដ្ឋសភា កុំកោះហៅ លោក កឹម សុខា ចូលបំភ្លឺរឿងខ្សែអាត់សំឡេងដែលជានីតិវិធីខុសរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងរដ្ឋសភា។ ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា លោក អេង ឆៃអ៊ាង បានដាក់លិខិតទៅប្រធានរដ្ឋសភា លោក ហេង សំរិន នៅថ្ងៃទី២៨ មីនា បដិសេធញត្តិរបស់តំណាងយុវជនទាមទារឲ្យកោះហៅ លោក កឹម សុខា ចូលបំភ្លឺនៅរដ្ឋសភា។
លិខិតសរសេរថា នៅក្នុងរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ពុំមានមាត្រា និងប្រការណាមួយអនុញ្ញាតឲ្យរដ្ឋសភា កោះអញ្ជើញតំណាងរាស្ត្រមកបំភ្លឺពីបញ្ហាអ្វីឡើយ។
លិខិតនេះ ធ្វើឡើងដើម្បីជំទាស់ទៅនឹងញត្តិរបស់យុវជន ស្រី ចំរើន តំណាងយុវជន និងនិស្សិតប្រមាណ ១០០នាក់ ដែលបានស្នើសុំឲ្យប្រធានរដ្ឋសភា ពន្លឿនជំរុញកោះហៅ លោក កឹម សុខា ចូលបំភ្លឺចំពោះខ្សែអាត់សំឡេងនោះកាលពីថ្ងៃទី២៥ ខែមីនា៕
No comments:
Post a Comment