ដោយ អ៊ុង សេរីវុទ្ធ
2016-03-28

លោក ស្កុត លីភ័រ (Scott Lieper) ស្វាមីអ្នកស្រី មូរ សុខហួរ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ។
Photo/FB Mu Sochuo
ស្វាមីតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ ទទួលមរណភាព កាលពីថ្ងៃទី២៧ មីនា ដោយជំងឺមហារីកធ្ងន់ធ្ងរ។
អ្នកស្រី មូរ សុខហួរ បានសរសេរបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់អ្នកស្រី ដោយបញ្ជាក់ថា ស្វាមីរបស់អ្នកស្រីគឺលោក ស្កុត លីភ័រ (Scott Lieper) ស្រឡាញ់ប្រទេសកម្ពុជាណាស់ និងចង់ប្រើប្រាស់ពេលវេលាចុងក្រោយរបស់លោកនៅខេត្តកំពត ពេលលោកនៅមានជីវិត។ តែយ៉ាងណាក៏ដោយអ្នកស្រី មូរ សុខហួរ ថា នឹងយកធាតុស្វាមីរបស់អ្នកស្រីមកកម្ពុជា។
លោក ស្កុត លីភ័រ ជាជនជាតិអាមេរិកាំង បានរៀបការជាមួយអ្នកស្រី មូរ សុខហួរ កាលពីឆ្នាំ១៩៨៤ ហើយចំណងអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ បានបន្សល់កូនស្រីចំនួន៣នាក់៕
1 comment:
Mrs. Mua Sok Hour,
I would like to express my deep sympathy to you during this difficult time.
May his soul rest in peace !!
Thank You for all of your efforts that you have given to serve Cambodia.
Post a Comment