A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 11 February 2016

មន្ត្រី​បក្ស​ប្រឆាំង​គ្រោង​​ជួប​អាជ្ញាធរ​រឿង​ព្រមាន​ប្រើ​ហិង្សា​លើ​​មេដឹកនាំ​របស់​ខ្លួន

មន្ត្រី​បក្ស​ប្រឆាំង​គ្រោង​​ជួប​អាជ្ញាធរ​រឿង​ព្រមាន​ប្រើ​ហិង្សា​លើ​​មេដឹកនាំ​របស់​ខ្លួន
ដោយ​ សុ ជីវី
2016-02-09 rfa
កឹម មនោវិទ្យា ៦១០
អគ្គនាយក​រង​កិច្ចការ​សាធារណៈ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា កឹម មនោវិទ្យា (ឆ្វេង) ថត​រូប​ជាមួយ​អ្នក​គាំទ្រ នា​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១៣។
RFA

គណបក្ស​សង្គ្រោះ​ជាតិ ស្វែង​រក​ជួប​អាជ្ញាធរ​សមត្ថកិច្ច ករណី​សង្ស័យ​ថា អាច​កើត​មាន​អំពើ​ហិង្សា​លើ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​នេះ ដែល​កើត​ចេញ​ពី​ការ​តវ៉ា​របស់​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា។ ការ​តវ៉ា​ណា​មួយ​ប្រឆាំង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​នៅ​ភ្នំពេញ​នេះ ត្រូវ​មន្ត្រី​គណបក្ស​ប្រជាជន លើក​ឡើង​ថា អាច​ជា​ការ​ឆ្លើយ​តប​របស់​អ្នក​គាំទ្រ​គណបក្ស​នេះ​ ដែល​នឹង​បាតុកម្ម​ប្រឆាំង​លោក​នាយករដ្ឋមន្ត្រី ដែល​គេ​គ្រោង​ធ្វើ​នៅ​សហរដ្ឋអាមេរិក នៅ​សប្ដាហ៍​ក្រោយ។

កូនស្រី​របស់​លោក កឹម សុខា និង​ជា​អគ្គនាយករង​កិច្ចការ​សាធារណៈ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា កឹម មនោវិទ្យា មាន​ប្រសាសន៍​ថា ការ​ស្វែង​រក​ជួប​សមត្ថកិច្ច​រដ្ឋាភិបាល​អាច​ធ្វើ​នៅ​ក្នុង​សប្ដាហ៍​នេះ។ ប៉ុន្តែ​កញ្ញា​នៅ​មិន​ទាន់​អាច​បញ្ជាក់​ថា នឹង​ធ្វើ​នៅ​ថ្ងៃ​ណា​ពិត​ប្រាកដ​នៅ​ឡើយ។ កញ្ញា​បន្ត​ថា វិធានការ​ពេល​នេះ​បន្ទាប់​ពី​មាន​ការ​ព្រមាន​ពី​ករណី​អំពើ​ហិង្សា​ជា​ថ្មី​ទៀត និង​បទពិសោធន៍ ដែល​ធ្លាប់​កើត​មាន​អំពើ​ហិង្សា​រួច​ម្ដង​ហើយ​កាល​ពី​ខែ​តុលា ឆ្នាំ​២០១៥ ទៅ​លើ​អ្នក​តំណាងរាស្ត្រ​បក្ស​ប្រឆាំង ២​នាក់ ក្នុង​ពេល​ដែល​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា តវ៉ា​ទាមទារ​ឲ្យ​រដ្ឋ​សភា​បោះ​ឆ្នោត​ទម្លាក់​លោក កឹម សុខា ចេញ​ពី​តំណែង​ជា​អនុ​ប្រធាន​ទី​១ រដ្ឋសភា។

កញ្ញា កឹម មនោវិទ្យា៖ «ដោយសារ​យើង​ឃើញ​មាន​អំពើ​ហិង្សា​ដែល​កើត​មាន​ហ្នឹង​ហើយ​កាល​ពី​ខែ​១០ ក្រោយ​ពី​មាន​ការ​គំរាម​ពី​បក្ស​កាន់​អំណាច​ហ្នឹង​ហើយ បាន​ជា​លើក​នេះ យើង​ព្រួយ​បារម្ភ​ខ្លាច​រឿង​ហ្នឹង​វា​កើត​ឡើង​ទៀត​ ដោយសារ​យើង​ចង់​ចៀស​អោយ​ផុត ខំ​ប្រឹង​អោយ​អស់​ពី​លទ្ធភាព​ការពារ​មិន​អោយ​មា​អំពើ​ហិង្សា ទើប​យើង​ចង់​អោយ​មាន​ការ​ជួប​ពិភាក្សា​គ្នា»។



លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មករា បាន​ព្រមាន​តាម​ទំព័រ​ហ្វេសប៊ុក (Facebook) នៅ​ពេល​លោក​ឆ្លើយ​តប​នឹង​មតិ​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់ ដែល​មាន​គណនេយ្យ​ឈ្មោះ Brady Young ថា អ្វី​ដែល​សកម្មជន​បក្ស​ប្រឆាំង​ត្រូវ​ចាំ​នោះ​គឺ ត្រូវ​ទទួល​ស្គាល់​សិទ្ធិ​ធ្វើ​បាតុកម្ម​នៃ​អ្នក​គាំទ្រ​លោក ហ៊ុន សែន ប្រឆាំង​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​នៅ​ក្នុង​ប្រទេស​វិញ។

កាល​ពី​សប្ដាហ៍​កន្លង​ទៅ អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ម្នាក់ ដែល​ប្រើប្រាស់​គណនេយ្យ​ហ្វេសប៊ុក ឈ្មោះ Khan Chansophal បាន​សរសេរ​ថា គម្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ធ្វើ​អោយ​លោក កឹម សុខា លែង​ហ៊ាន​នៅ​ស្រុក​ដែរ។ លោក​សរសេរ​ទៀត​ថា លោក កឹម សុខា ខ្លាច​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​បាតុកម្ម​ដុត​ផ្ទះ ឬ​ចាប់​អូស​លោក កឹម សុខា ចេញ​ពី​ឡាន​វាយ​ដូច​តំណាង​រាស្ត្រ ២​នាក់​នោះ​ណាស់ ដែល​នេះ​សំដៅ​ទៅ​លើ​លោក ញ៉យ ចំរើន និង​លោក គង់ សភា។ ម្ចាស់​ហ្វេសប៊ុក​នោះ​សរសេរ​បន្ត​ថា ប្រហែល​ជា​ជិត​ដល់​ថ្ងៃ​លោក កឹម សុខា នឹង​ទិញ​សំបុត្រ​យន្តហោះ​ទៅ​ក្រៅ​អោយ​បាន​មុន​ហើយ។

លោក សុផល បាន​ប្រាប់​សារព័ត៌មាន ឌឹ ខេមបូឌា ឌេលី (The Cambodia Daily) ថា អ្វី​ដែល​លោក​សរសេរ គឺ​ជា​ទស្សនៈ ជា​ការ​បារម្ភ​មិនមែន​ជា​ការ​គំរាម​ឡើយ។

ចំណែក​កូន​ប្រុស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានិត បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​ប្រឹងប្រែង​គ្រប់គ្រង​អ្នក​គាំទ្រ​ខ្លួន ប៉ុន្តែ​លោក​មិន​ធានា​ឡើយ។

ចំពោះ​ការ​ព្រួយ​បារម្ភ​ពី​ករណី​ណា​មួយ​កើត​ឡើង​លើ​មន្ត្រី​បក្ស​ប្រឆាំង ជា​ពិសេស​លោក កឹម សុខា នោះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា ជា​ការ​ត្រឹមត្រូវ ដែល​គណបក្ស​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​សមត្ថកិច្ច៖ «ព្រោះ​ឯកឧត្ដម​ យ៉ែម បុញ្ញឫទ្ធិ លោក​និយាយ​រួច​ហើយ​ថា ពុំ​មាន​ការ​ចាត់តាំង​​ពី​គណបក្ស​ទេ ប៉ុន្តែ​វា​អាច​មាន​សមាជិក​សមាជិកា​របស់​គាត់​គេ​ធ្វើ​ហ្នឹង​វា​ជា​រឿង​ឯកជន អ៊ីចឹង​គឺ​វា​ដូច​គ្នា បើ​ឯកជន គឺ​ឯកជន​ដូច​គ្នា»។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បន្ត​បដិសេធ​ថា គណបក្ស​នេះ មិន​ជាប់​ពាក់ព័ន្ធ​ក្នុង​គម្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន សែន ដែល​នឹង​ដឹក​នាំ​គណៈប្រតិភូ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-​អាមេរិក នៅ​ថ្ងៃ​ទី​១៥-​១៦ កុម្ភៈ នៅ​សាន់នីឡេនដ៍ (Sunnylands) ទីក្រុង​រ៉េនចូមីរ៉េច (Rancho Mirage) រដ្ឋ​កាលីហ្វ័រញ៉ា (California)។

បើ​ទោះ​ជា​យ៉ាង​ណា កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មករា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លើក​ឡើង​ថា គណបក្ស​នេះ​លាក់​ក្បាល​តែ​ចេញ​កន្ទុយ ដោយ​សំអាង​ថា មេដឹកនាំ​បក្ស​ប្រឆាំង​បាន​បដិសេធ​ថា មិន​ពាក់ព័ន្ធ​ជាមួយ​បាតុកម្ម​នៅ​ញីវយ៉ក (New York) ទេ តែ​របាយការណ៍​ហិរញ្ញវត្ថុ​នៃ​បក្ស​ប្រឆាំង​នៅ​រដ្ឋ​មួយ​បាន​បញ្ជាក់​ថា បាន​ចំណាយ​ធ្វើ​បាតុកម្ម កាល​ពី​ថ្ងៃ​២៦ ខែ​កញ្ញា ឆ្នាំ​២០១៥ នោះ។

ករណី​នេះ​ប្រធាន​អង្គការ​សម្ព័ន្ធ​មិត្ត​ខ្មែរ-​អាមេរិកាំង នៅ​សហរដ្ឋ​អាមេរិក លោក ទូច វិបុល ដែល​នឹង​រៀបចំ​បាតុកម្ម​អះអាង​ថា លោក​មិន​មែន​ជា​អ្នក​គាំទ្រ ឬ​ជា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ៕

No comments: