A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 9 February 2016

កម្ពុជា ​កំពុង​រង​ផល​ប៉ះពាល់​ហួស​ហេតុ​ពី​ការ​ប្រែប្រួល​អាកាសធាតុ


Mon, 8 February 2016 ppp

ដី​បែក​ក្រហែង​នៅក្នុង​ខេត្ត​កោះកុង​នា​ពេល​កន្លង​មក​។ ហេង ជីវ័ន


ភ្នំពេញៈ កម្ពុជា​​កំពុង​ទទួល​រង​​នូវ​​ផលប៉ះពាល់​ហួស​ហេតុ​ពី​ឧស្ម័ន​កម្ដៅ​ដែល​បាន​បញ្ចេញ​ដោយ​ប្រទេស​អភិវឌ្ឍន៍​ជាច្រើន​។ នេះ​បើ​យោង​តាម​ការ​សិក្សា​ថ្មី​មួយ​ដែល​បាន​ចេញ​ផ្សាយ​ក្នុង​ទស្សនាវដ្តី Nature កាលពី​ថ្ងៃ​សុក្រ។

ការ​សិក្សា​ដែល​បាន​អនុវត្ត​​ដោយ​សាកលវិទ្យាល័យ​ Queen-sland និង​អង្គការ​អភិរក្ស​សត្វ​ព្រៃ​បាន​រកឃើញ​ថា​ប្រទេស​បញ្ចេញ​ឧស្ម័ន​​ទាំង​​ ២០ រួមមាន​ចិន អូស្ត្រាលី​ និង​អាមេរិក​គឺជា​ «​ប្រទេស​ឱកាស​និយម​» ដោយ​ទទួល​បាន​ផល​ពី​វិស័យ​បញ្ចេញ​ឧស្ម័ន​ពុល​ប៉ុន្តែ​​រង​ផលប៉ះពាល់​តិច​ធៀប​នឹង​ទំហំ​​សេដ្ឋកិច្ច​របស់​ខ្លួន​។ ទន្ទឹម​នឹង​នេះ​ដែរ​ប្រទេស​ដែល​មិន​​បញ្ចេញ​ឧស្ម័ន​​ពុល​ជាច្រើន​កំពុង​ទទួល​រង​នូវ​ផលប៉ះពាល់​ខ្លាំង​។

យោង​តាម​ការ​សិក្សា​បាន​ឲ្យ​ដឹង​ថា​កម្ពុជា​គឺជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ទាំង ៣៦ ដែល​រង​ផលប៉ះពាល់​ខ្លាំង​ដោយសារ​ការ​ប្រែប្រួល​នៃ​អាកាសធាតុ​គិត​ដល់​ឆ្នាំ ២០១០។ ​បើ​និន្នាការ​បច្ចុប្បន្ន​នៅ​តែ​បន្ត​ភាព​ងាយ​រងគ្រោះ​របស់​កម្ពុជា​នឹង​ត្រូវ​បន្ទាប​ទៅ «​ធ្ងន់ធ្ងរ​» នៅ​ត្រឹម​ឆ្នាំ ២០៣០។

លោកJames Watson សហ​អ្នក​និពន្ធ​​​នៃ​ការសិក្សា​នៅឯ​សាកល​វិទ្យាល័យ Queen-sland បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែង​មួយ​ថា៖ «នេះ​ដូច​អ្នក​ឥត​ជក់​បារី​កើត​ជំងឺ​មហារីក​ដែល​បង្ក​ឡើង​ដោយ​ការ​ហិត​​ផ្សែង​បារី​ខណៈ​ពេល​ដែល​អ្នក​ជក់​បារី​ច្រើន​បន្ត​​ជក់​តទៅ​ទៀត​។ សំខាន់​យើង​​អំពាវនាវ​ដល់​​អ្នក​ជក់​បារី​ឲ្យ​បង់​ប្រាក់​ថ្លៃ​ថែទាំ​សុខភាព​សម្រាប់​អ្នក​​មិន​ជក់​បារី​ដែល​អ្នក​ជក់​បារី​បាន​បង្ក​គ្រោះថ្នាក់​ដោយ​ផ្ទាល់​»​។

ការ​គំរាម​កំហែង​ពី​ការ​ប្រែប្រួល​អាកាសធាតុ​មក​លើ​កម្ពុជា​ត្រូវ​បាន​បញ្ជាក់​​​​ដោយ​អង្គការ​ផ្សេងៗ​ដូចជា​អង្គការ​ស្បៀង​អាហារ និង​កសិកម្ម និង​ទីភ្នាក់ងារ​ឥណទាន Standard& Poor ដែល​អង្គការ​ទាំង​ពីរ​នេះ​បាន​កំណត់​ចំណាត់​ថ្នាក់​កម្ពុជា​ជា​ប្រទេស​ស្ថិត​​ក្នុង​ចំណោម​ប្រទេស​​ងាយ​រងគ្រោះ​បំផុត​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​។

លោក Nop Polin ប្រតិភូ​របស់​អង្គការ​សង្គម​ស៊ីវិល​​កម្ពុជា​ទៅ​ចូលរួម​ក្នុង​កិច្ចពិភាក្សា​ COP21 នៅ​ទីក្រុង​ប៉ារីស​បាន​និយាយ​ថា​ភាព​ងាយ​រងគ្រោះ​របស់​កម្ពុជា​ត្រូវ​បាន​បង្ហាញ​ដោយ​កសិករ​កម្ពុជា​មាន «សមត្ថភាព​ទាប​ក្នុង​ការ​សម្រប​​ខ្លួន​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ»។ ប្រសិន​បើ​​ដំណាំ​របស់​ពួកគេ​ត្រូវ​បាន​បំផ្លាញ​ដោយ​អាកាសធាតុ​ខ្លាំង​​ពួកគេ​ភាគច្រើន​គ្មាន​ជម្រើស​ទេ​គឺ​ត្រូវ​​ស្រេក​ឃ្លាន​ ឬ​ជាប់​បំណុល​កាន់​តែ​ជ្រៅ​។

លោក Polin បាន​ឲ្យ​ដឹង​ថា​លើស​ពី​នេះ​ទៀត​ប្រព័ន្ធ​សុខាភិបាល​កម្ពុជា​ងាយ​រងគ្រោះ​នឹង​​ជំងឺ​ដែល​កើត​ឡើង​យ៉ាង​ឆាប់​រហ័ស​ដោយសារ​អាកាសធាតុ​ក្តៅ​។

លោក​បាន​បន្ថែម​ថា​ខណៈ​រដ្ឋាភិបាល​កម្ពុជា​ និង​សង្គម​ស៊ីវិល​អាច​ធ្វើ​​កិច្ចការ​ច្រើន​ដើម្បី​​​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​សម្រប​សម្រួល​ និង​ការ​ប្តេជ្ញា​​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​​អាកាសធាតុ​កម្ពុជា​ស្ថិត​ក្រោម​តួអង្គ​ធំ​។ លោក​បាន​និយាយ​ថា​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​គឺ​វា​ «សំខាន់» ចំពោះ​កម្ពុជា​។

ទោះ​ជា​យ៉ាង​ណា​អ្នក​និពន្ធ​នៃ​ Nature បាន​ថ្លែង​ថា​គោលដៅ​បច្ចុប្បន្ន​​ចំពោះ​ការ​​បំភាយ​ឧស្ម័ន​ធ្វើ​ឲ្យ​ឡើង​កម្ដៅ​​មិន​អាច​​កម្រិត​មក​ត្រឹម​ក្រោម​ ២ អង្សាសេ​ និង​មិន​មាន​សញ្ញា​បង្ហាញ​ច្បាស់​ពី​របៀប​​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​​នឹង​​ជោគជ័យ​ទេ។

អ្នក​និពន្ធ​បាន​សរសេរ​ទៀត​ថា៖ «ការ​ប្តេជ្ញា​​ជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​​កាត់​បន្ថយ​ការ​​បំភាយ​ឧស្ម័ន​ធ្វើឲ្យ​ឡើង​កម្ដៅ​ដោយ​ប្រទេស​ឱកាស​និយម​មាន​ភាព​យឺតយ៉ាវ​»៕

Igor Kossov

No comments: