A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 2 February 2016

កិច្ច​ការ​ព្រំដែន៖ លោក វ៉ា គឹមហុង ច្រាន​ចោល ការ​រក​ឃើញ​របស់​លោក​ សុខ ទូច

ដោយ ឃុត សុខឿន 01/02/2016 rfi


School of Vice: There maybe more to this mapping show than meets the eye?
លោក​ទេសរដ្ឋមន្រ្តី​ វ៉ា គីមហុង ​ទទួល​បន្ទុក​បេសកម្ម​ពិសេស និ​​ង​​ជា​ប្រធាន​គណៈកម្មការ​ព្រំដែន​កម្ពុជា ​ធ្វើ​ការ​ផ្ទៀត​ផ្ទាត់​ផែនទី​កម្ពុជា​ ដែល​ទើប​តែ​ប្រគល់​ដោយ​អង្គ​ការ​សហប្រជាជាតិ។​
@RFI/channa

នៅ​ថ្ងៃ​នេះ លោក វ៉ា គឹមហុង ប្រធាន​​គណៈ​កម្មាធិការ​ព្រំដែន​កម្ពុជា បាន​ច្រាន​ចោល​នូវ​ការ​រក​ឃើញ​របស់​​ក្រុម​អ្នក​ស្រាវ​ជ្រាវ​កិច្ច​ការ​ព្រំដែន នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា ដែល​ថា​វៀតណាម​បោះ​បង្គោល​ព្រំ​ដែន​ចូល​ក្នុង​ទឹក​ដី​កម្ពុជា។ ប៉ុន្តែ​លោក សុខ ទូច អ្នក​ដឹក​នាំការ​ស្រាវ​ជ្រាវ​នេះ បាន​លើក​ឡើង​ថា ការ​ទទួល​ស្គាល់​ឬ​មិន​ទទួល​ស្គាល់​គឺ​ជា​រឿង​របស់​រដ្ឋាភិបាល ហើយ​ក្រុម​របស់​លោក​នឹង​បន្ត​ការ​ស្រាវ​ជ្រាវ​ រហូត​ដល់​ចប់​សព្វ​គ្រប់។

លោក សុខ ទូច ប្រធាន​ក្រុម​អ្នក​ស្រាវ​ជ្រាវ​កិច្ចការ​ព្រំដែន នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា បាន​ឲ្យ​ដឹង​ថា​ ដោយ​ផ្អែក​លើ​ផែន​ទី​បោន​ខ្នាត ១/១០០.០០០ ជា​គោល ក្រុម​របស់​លោក​បាន​រក​ឃើញ​​បង្គោល​ព្រំដែន​ខ្មែរ​ជាង​១​ពាន់​បង្គោល។ បង្គោល​ទាំង​នោះ​ចែក​ចេញ​ជា ៣​ប្រភេទ​គឺ បង្គោល​សម័យ​បារាំង បង្គោល​សម័យ​សាធារ​ណៈ​រដ្ឋ​ប្រជាមានិត​កម្ពុជា​ និង បង្គោល​ដែល​ទើប​នឹង​បោះក្នុង​សម័យ​បច្ចុប្បន្ន​។

តាម​រយៈ​បង្គោល​សម័យ​សាធារ​ណៈ​រដ្ឋ​ប្រជា​មានិត​កម្ពុជា​ក្នុង​ឆ្នាំ ១៩៨៥ -១៩៨៧ ក្រុម​របស់​លោក​បាន​រក​ឃើញ​ថា វៀតណាម​បាន​បោះ​បង្គោល​ព្រំដែន ចូល​ក្នុង​ទឹក​ដី​កម្ពុជា​ចន្លោះ​ពី ៥​ម៉ែត្រ ទៅ ៥០​ម៉ែត្រ។ ចំណែក​ឯ​ការ​បោះ​បង្គោល​ក្នុង​សម័យ​បច្ចុប្បន្ន ពុំ​មាន​ចូល​ក្នុង​ទឹក​ដី​ខ្មែរ​នោះ​ទេ​។
ប៉ុន្តែ​ការ​រក​ឃើញ​នេះ ត្រូវ​បាន​ច្រាន​ចោល​ដោយ​លោក​ វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ព្រំ​ដែន​កម្ពុជា​។ លោក​ថា ការ​រក​ឃើញ​នេះ មិន​មាន​មូល​ដ្ឋាន​ប្រៀប​ធៀប​ច្បាស់​លាស់​ និង មិន​អាច​យក​ជា​ការ​បាន​។ ប៉ុន្តែ ​នេះ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​រាជ​បណ្ឌិត្យ​សភា​កម្ពុជា ឯគណៈកម្មា​ធិការ​ព្រំ​ដែន​កម្ពុជា ទទួល​ខុស​ត្រូវ​ចំពោះ​តែ​ការ​បោះ​បង្គោល​ព្រំដែន​ក្នុង​សម័យ​បច្ចុប្បន្ន​នេះ​តែ​ប៉ុណ្ណោះ​។

លោក​វ៉ា គឹមហុង បន្ថែម​ទៀត​ថា ដោយ​សារ​មាន​ភាព​មិន​ច្បាស់​លាស់​ នៅ​ក្នុង​ការ​បោះ​បង្គោល​​ព្រំដែន​ក្នុង​សម័យ​សាធារណៈ​រដ្ឋ​ប្រជាមានិត​កម្ពុជា​យ៉ាង​ដូច្នេះ​ហើយ ទើប​មាន​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​ នៅ​ឆ្នាំ ​២០០៥ ដើម្បី​កែ​សម្រួល​ឡើង​វិញ។

ឆ្លើយ​តប​ចំពោះ​ការ​លើក​ឡើង​នេះ លោក សុខ ទូច ប្រធាន​ក្រុម​អ្នក​ស្រាវ​ជ្រាវ​កិច្ចការ​ព្រំដែន​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា និយាយ​ថា ការ​ទទួល​ស្គាល់​ឬ​មិន​ទទួល​ស្គាល់ គឺ​ជា​រឿង​របស់​រដ្ឋាភិបាល​។ ចំណែក រាជ​បណ្ឌិត្យ​សភា​កម្ពុជា នឹង​បោះ​ពុម្ភ​ផ្សាយ​របក​គំហើញ​នេះ នៅ​ពេល​ដែល​ការ​ស្រាវ​ជ្រាវ​ត្រូវ​បាន​បញ្ចប់។

ទាក់​ទង​នឹង​ការ​បោះ​បង្គោល​ព្រំដែន​នេះ​ដែរ លោក អ៊ំ សំអាន តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​ថា វៀតណាម​មិន​មែន​បោះ​បង្គោល​ចូល​ដី​ខ្មែរ​ពី ៥​ម៉ែត្រ ទៅ​៥០ ម៉ែត្រ​នោះ​ទេ។ លោក​ថា វៀត​ណាម​បាន​បោះ​បង្គោល​ចូល​យ៉ាង​ជ្រៅ​ចូល​មក​ដី​ខ្មែរ​ ដែល​នាំ​ឲ្យ​ប្រជាពល​ដ្ឋ​តាម​ជាយ​ដែន បាត់​បង់​ដី​ស្រែ​ចំការ​របស់ពួក​គាត់​រាប់​សិប​ហិច​តា​ឯណោះ​។

សូម​បញ្ជាក់​ថា ការ​ស្រាវ​ជ្រាវ ប្រមូល​ទិន្នន័យ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម​នេះ នឹង​ត្រូវ​បញ្ចប់​នៅ​ចុង​ឆ្នាំ ២០១៦ ហើយ​នៅ​ឆ្នាំ ២០១៧ ក្រុម​អ្នក​ស្រាវ​ជ្រាវ​កិច្ច​ការ​ព្រំ​ដែន នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា នឹង​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​ផែន​ទី​ជាមួយ​ផែន​ដី​។

1 comment:

Anonymous said...


Var Kim Hong is a Yuon disguided as Khmer. It is normal that he denied Sok Touch's assessment of the borders, which were encroached by the evil Vietnam.

Khmer people need to do something to put this Svar Kim Hong in jail.