A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 16 January 2016

ធ្លាយ​រឿង​ឧត្តមសេនីយ៍​ ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ធ្លាប់​ធ្វើ​ជាទី​ប្រឹក្សា​ឯកឧត្តម​ ឧកញ៉ា​ ស​ ខេ​ង​

ធ្លាយ​រឿង​ឧត្តមសេនីយ៍​ ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ធ្លាប់​ធ្វើ​ជាទី​ប្រឹក្សា​ឯកឧត្តម​ ឧកញ៉ា​ ស​ ខេ​ង​

Sar-Kheng-20
ថ្វី​ដ្បិត​បច្ចុប្បន្ន​លោក​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​យោធា​ ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ មានឈ្មោះ​ដើម​ជា​ភាសា​យួន​ថា​ "​ប៊ិ​ន​ ទឹង​"​ នាយក​ក្រុមហ៊ុន​ Meanchey​ International​ Investment​ និង​ក្រុមហ៊ុន​បុរី​៩៩៩​ ដ៏​ល្បីល្បាញ​ បាន​ក្លាយជា​ជន​ត្រូវ​ចោទ​ពី​បទ​ផ្តើមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិត​ទុកជា​មុន​ទៅ​លើ​លោក​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ ថៅកែ​ក្រុមហ៊ុន​ស៊ីម៉ងត៍​ត្បូង​ពេជ្រ​ នា​រាត្រី​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ ដែល​ជា​បទល្មើស​ឧក្រិដ្ឋ​ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ និង​កំពុង​រត់គេច​សំងំ​លាក់ខ្លួន​ពួន​អាត្មា​ខ្លាចក្រែង​សមត្ថកិច្ច​ចាប់​ដាក់គុក​ក៏​ដោយ​ ក៏​មជ្ឈដ្ឋាន​នានា​បាន​ចាប់អារម្មណ៍​ខ្លាំង​ទៅ​លើ​ករណី​លោក​ឧត្តមសេនីយ៍​យោធា​ ឧកញ៉ា​រូប​នេះ​ធ្លាប់​ត្រូវ​បាន​តែងតាំង​ជាទី​ប្រឹក្សា​ឯកឧត្តម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ទទួល​បាន​ងារ​ជា​"​ឯកឧត្តម​"​ ។​
​កាល​មិន​ទាន់​ធ្លាក់ខ្លួន​ជាប់​ឈ្មោះ​ជា​ជន​ត្រូវ​ចោទ​នៅ​ស្ថាប័ន​តុលាការ​ និង​មិន​ទាន់​រត់គេច​ខ្លួន​ពួន​សំងំ​លាក់​អាត្មា​ពី​ការ​តាម​ប្រមាញ់​ចាប់ខ្លួន​របស់​សមត្ថកិច្ច​សាធារណៈ​តាម​ដីកា​បង្គាប់​របស់​តុលាការ​ កាលពី​ថ្ងៃ​ទី​០៥​ ខែធ្នូ​ ឆ្នាំ​២០១៤​នោះ​ និង​នៅ​ពេល​មាន​អំណាច​ដ៏​ល្បីល្បាញ​នៅឡើយ​ លោក​ឧត្តមសេនីយ៍ទោ​យោធា​ ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ធ្លាប់​ត្រូវ​បាន​តែងតាំង​ជាទី​ប្រឹក្សា​ឯកឧត្តម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​ ដោយ​ពុំ​ទទួល​ប្រាក់​បំណាច់​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៨១១/៧១៩​ ចុះ​ថ្ងៃ​ទី​០១​ ខែសីហា​ ឆ្នាំ​២០១១​ ។​


​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ បាន​សម្តែង​នូវ​ការ​ចាប់អារម្មណ៍​ថា​ ក្រៅពី​មាន​ងារ​ជា​ឧកញ៉ា​ គឺ​លោក​ ថោ​ង​ សា​រ៉ាត់​ មាន​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​យោធា​នៃ​ស្ថាប័ន​កង​យោធពលខេមរភូមិន្ទ​ បែរជា​លោក​ឧកញ៉ា​រូប​នេះ​ទៅ​ធ្វើ​ជាទី​ប្រឹក្សា​ឯកឧត្តម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ទៅ​វិញ​ ។​ ម្យ៉ាងទៀត​ ស្ត្រី​ឈ្មោះ​ កែវ​ សារី​ មានឈ្មោះ​ដើម​ជា​ភាសា​យួន​ថា​ "​ហា​យ​"​ ត្រូវជា​ម្តាយ​លោក​ឧត្តមសេនីយ៍​យោធា​ ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ដែល​ជា​នាយទាហាន​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០៤៣១៧២​ មាន​ឋានន្តរស័ក្តិ​ថ្នាក់​វរសេនីយ៍ទោ​ ក៏​ធ្លាប់​ទទួល​បានការ​តែងតាំង​ជាទី​ប្រឹក្សា​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ ទទួល​បាន​ងារ​ជា​"​លោក​ជំទាវ​"​ ដែល​ជា​ស្ថាប័ន​មាន​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ ជា​ ស៊ី​ម​ ជា​ប្រធាន​ព្រឹទ្ធសភា​ផង​ដែរ​ ។​
​នៅ​ក្នុង​ការងារ​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ឧត្តមសេនីយ៍​ ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ គឺជា​ក្រុមការងារ​ចុះ​ជួយ​ពង្រឹង​គណបក្ស​ក្នុង​ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ជាមួយ​លោក​ឧត្តមសេនីយ៍ឯក​ ជួន​ សុវណ្ណ​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ៕​
Sar-Keng-letter

2 comments:

Kim Ea said...

It is real amazing and extraordinary strange, that Youn secret agent can attained to this high ranking magnitude . It smell rotten and fishy . Youn event don't speak Khmer properly, no education in Khmer school can climb to that high level security in this government are not surprise to us ? What going on behind the scene of Khmer political scenario? what else , we Khmer don't know, can Khmer intellectual dig out about Yuon spies agents in this incredible high ranking ministerial of Khmer administration, of to day ? Please we need fact finding and the truth ?

Anonymous said...

Sam Mouk Heuy Ah Kanchas Sar Kheng York Ah Kaun Kmeng Yuon Thong Sarath Chea Advisor !!