ដោយ ប្រាជ្ញ ចេវ
2016-01-07 rfa
![]() |
| ពាក្យស្លោក និងអ្នកចូលរួមពិធីខួបថ្ងៃ៧ មករា លើកទី៣៧ នាទីស្នាក់ការគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦។ |
យុវជនមួយចំនួនបង្ហាញការយល់ឃើញផ្សេងៗគ្នា ចំពោះថ្ងៃ៧ មករា។ អ្នកខ្លះថានេះជាការរំដោះទឹកដីកម្ពុជា រួចផុតពីរបបគ្រប់គ្រងផ្តាច់ការ ប៉ុល ពត។ ចំណែកអ្នកខ្លះទៀតយល់ថា ៧ មករា ជាថ្ងៃដែលជនជាតិវៀតណាម ចូលមកទឹកដីកម្ពុជា យ៉ាងសន្ធឹកសន្ធាប់ ហើយមកទល់ពេលនេះក៏មិនទាន់ចាកចេញអស់ដែរ។ អ្នកវិភាគថា ការដែលយុវជនខ្វែងគំនិតគ្នារឿងប្រវត្តិសាស្ត្របែបនេះ ព្រោះអ្នកនយោបាយជាអ្នកបំភ្លៃថ្ងៃប្រវត្តិសាស្ត្រនេះ ដើម្បីកេងចំណេញ។
ការបង្ហាញទស្សនៈផ្សេងគ្នារបស់យុវជនចំពោះថ្ងៃ៧ មករា នៅពេលនេះ ខណៈដែលរដ្ឋាភិបាលដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា ប្រារព្ធទិវាជ័យជម្នះ ៧ មករា ហើយគណបក្សកាន់អំណាចចាស់វស្សាមួយនេះ បានថ្ងៃ៧ មករា ជាសមិទ្ធផលផ្តាច់មុខរបស់ខ្លួន។
និស្សិតឆ្នាំទី២ យុវជន ថា ប៊ុនធឿន ដែលកំពុងអង្គុយជជែកគ្នាមុខទីធ្លាសួនច្បារសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និយាយថា ថ្ងៃ៧ មករា ជាថ្ងៃរំដោះទឹកដីកម្ពុជា ដោយមានកងទ័ពវៀតណាម ជួយ ដូច្នេះ កម្ពុជា ត្រូវដឹងគុណវៀតណាម ប៉ុន្តែយុវជនរូបនេះបន្តថា រយៈពេលជាង ៣០ឆ្នាំនេះ រដ្ឋាភិបាលកម្ពុជា ល្មមសងគុណវៀតណាម គ្រប់គ្រាន់ហើយ៖ «»។
ថ្ងៃ៧ មករា ត្រូវបានចាត់ទុកជាថ្ងៃបុណ្យជាតិក្នុងរយៈពេល ៣៧ឆ្នាំ គិតចាប់តាំងពីឆ្នាំ១៩៧៩ ដល់ឆ្នាំ២០១៦ នេះ។ គណបក្សប្រជាជនកម្ពុជា បានហៅថ្ងៃនេះជាថ្ងៃកំណើតទី២ ហើយតែងតែប្រារព្ធខួបជារៀងរាល់ឆ្នាំ។ ប៉ុន្តែមតិមួយចំនួនថា ថ្ងៃនេះ ៧ មករា ជាថ្ងៃដែលវៀតណាម គ្រប់គ្រងកម្ពុជា ដោយអះអាងថា ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ទើបជាថ្ងៃដែលកម្ពុជា មានសុខសន្តិភាពពេញលេញ និងជាថ្ងៃដែលវៀតណាម ខ្ជាក់កម្ពុជា ចេញឲ្យមានសេរីភាព។
យុវតី ឱប ស្រីលក្ខណ យល់ថា មុននឹងមានការអភិវឌ្ឍដូចសព្វថ្ងៃនេះ ព្រោះមានថ្ងៃ៧ មករា ជាថ្ងៃរំដោះពីរបប ប៉ុល ពត ប៉ុន្តែយុវតីរូបនេះមិនបានដឹងថា តើថ្ងៃ៧ មករា អ្នកណាជាអ្នកបង្កើតឲ្យមាននោះទេ៖ «»។
និស្សិតផ្នែកគណិតវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កញ្ញា វន ស្រីម៉ិច យល់ថា ទន្ទឹមនឹងវៀតណាម ជួយរំដោះប្រទេសកម្ពុជា ពេលនោះដែរក៏ជាឱកាសធ្វើឲ្យកងទ័ពវៀតណាម ចូលប្រទេសកម្ពុជា ដោយស្របច្បាប់។ យុវតីសង្កេតឃើញថា ជនជាតិទាំងនោះកាន់ការងារល្អ ទាំងក្នុងជួររដ្ឋាភិបាល និងវិស័យឯកជន៖ «»។
គណបក្សប្រជាជនកម្ពុជា តែងតែលើកឡើងពីគុណសម្បត្តិកងទ័ពវៀតណាម ដែលវាយផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ ដែលដឹកនាំដោយក្រុម ប៉ុល ពត។ ក្នុងសៀវភៅ ហ៊ុន សែន បុរសខ្លាំងរបស់កម្ពុជា បញ្ជាក់ថា គិតត្រឹមថ្ងៃ៧ មករា ឆ្នាំ១៩៧៩ មានកងទ័ពវៀតណាម ប្រមាណ ១សែននាក់បានចូលលុកលុយកម្ពុជា។
ស្រដៀងគ្នានឹងការយល់ឃើញបែបនេះ យុវជន ខៀវ វណ្ណុប យល់ថា រដ្ឋាភិបាលកម្ពុជា គួរមានវិធានការផ្លូវច្បាប់ជាក់លាក់ចំពោះជនជាតិវៀតណាម កំពុងរស់នៅកម្ពុជា ដោយខុសច្បាប់ និងការហូរចូលតាមបន្ទាត់ព្រំដែន៖ «»។
ប្រធានអង្គការនៃវេទិកាអនាគត លោក អ៊ូ វីរៈ និយាយថា ៧ មករា គឺជាថ្ងៃប្រវត្តិសាស្ត្រដែលរំដោះកម្ពុជា ចេញពីរបបផ្តាច់ការមែន ប៉ុន្តែលោកមិនសប្បាយចិត្តដែលវៀតណាម បន្តគ្រប់គ្រងកម្ពុជា។លោក អ៊ូ វីរៈ ថា ទាំងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ សុទ្ធតែបានកេងចំណេញលើថ្ងៃ៧ មករា ដើម្បីប្រយោជន៍គណបក្សរបស់ខ្លួន ដោយគណបក្សកាន់អំណាចថា ទាមទារឲ្យពលរដ្ឋដឹងគុណខ្លួនចំពោះថ្ងៃ៧ មករា ចំណែកគណបក្សប្រឆាំង មិនបានទទួលស្គាល់ថ្ងៃ៧ មករា៖ «»។
សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រ លោកបណ្ឌិត សំបូរ ម៉ាណ្ណារ៉ា មានប្រសាសន៍ថា ដើម្បីឲ្យយុវជនដឹងច្បាស់ប្រវត្តិសាស្ត្រ គឺត្រូវប្រឹងប្រែងសិក្សា។ ចំណែកស្ថាប័នរដ្ឋ ត្រូវមានវិធានការច្បាស់លាស់ក្នុងការបណ្តុះបណ្តាល។ លោកបន្តទៀតថា ដើម្បីកុំឲ្យយុវជនវង្វេងប្រវត្តិសាស្ត្រ យុវជនត្រូវស្គាល់សង្គមបានច្រើន ឬចុះទៅដល់សហគមន៍ផ្ទាល់តែម្តង៖ «»។
ប្រធានអង្គការនៃវេទិកាអនាគត លោក អ៊ូ វីរៈ ថាការកេងចំណេញប្រវត្តិសាស្ត្រ នឹងធ្វើឲ្យមានការលាបពណ៌គ្នា ធ្វើឲ្យក្មេងជំនាន់ក្រោយមានទំនាស់ និងគ្រោះថ្នាក់ដល់ប្រទេសជាតិ ហើយបន្តទៅមនុស្សជំនាន់ក្រោយ។ លោកទាមទារឲ្យមានការជជែកគ្នាពីព្រឹត្តិការណ៍ពិតនៃថ្ងៃ៧ មករា ជាជាងកាបំភ្លៃប្រវត្តិសាស្ត្រ៕

1 comment:
ខ្មែរទាំងអស់ឈប់ល្ងង់ទៅ គ្រាតែយួនបោកបន្តិចក៏រកភាពពិតមិនឃើញ នៅតែស្រពិចស្រពិល បើតែយា៉ងនេះយើងនឺងរលាយ យួននឺងបោកតទៅទៀតមិនចេះចប់ ទីទាំងអស់គ្នា នឺងក្លាយជាគោសំរាប់ទឺមរទេះឬជាគោភ្ជួរស្រែអោយពួកវាមិនខាន ខ្ញំមិនដែលឃើញហេតុអ្វីក៏ល្ងង់ម្លេះ ? ផ្ងៃ៧មករា គឺ ជាផ្ងៃយួនប្លន់ទឺកដីកម្ពុជា សូមឈប់មន្ទិលសង្ស័យ សូមឆ្លាត បន្តិចឡើង កំុអោយួនមើលងាយយើងពេក សូមអរគុណ ។
Post a Comment