A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 24 January 2016

លោក ហ៊ុន សែន​ ប្រកាស​បើក​វេទិកា​ឆ្លើយ​ឆ្លង​ជាមួយ​យុវជន​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក

លោក ហ៊ុន សែន​ ប្រកាស​បើក​វេទិកា​ឆ្លើយ​ឆ្លង​ជាមួយ​យុវជន​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក
ដោយ យ៉ង ចាន់តារា
2016-01-22  rfa

***

"សូមយុវជនប្រយ័ត្យវេទិការឆ្លើយឆ្លងតាមបណ្ដាញ facebookបើបងប្អុនមិនមែនជាគណបក្សប្រជាជន ព្រោះពេលណាយើងជជែកម្ដងៗគេនឺងrecordទីកន្លែងរស់នៅ។ បើមិនមានពាក់ពាន់មិនបាច់និយាយជាមយួយ ចំណាយពេលឥតប្រយោជន៏ ទុក្ខអោយពួកគេសំេណះសំណាលគ្នា [ហុ៊នសែនជានុស្សមិនកែប្រែពុតថ្បុុតស្លាបដើម្បីយួន]"

Reader

***

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​ខួប​៧​មករា លើក​ទី​៣៧ នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៦។
 RFA/Brach Chev


លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក​ថា លោក​នឹង​ប្រើប្រាស់​ទំព័រ​ហ្វេសប៊ុក​ខ្លួន​ ជា​វេទិកា​ឆ្លើយ​ឆ្លង​ជា​មួយ​យុវជន និង​ពលរដ្ឋ​ទូទៅ​ អំពី​​បញ្ហា​សង្គម​ជាតិ។ ការ​ប្រកាស​បែប​នេះ ទទួល​បាន​ការ​សាទរ​ពី​សកម្មជន​សិទ្ធិ​អ៊ិនធឺណិត និង​អ្នក​តាម​ដាន​បញ្ហា​យុវជន​ ប៉ុន្តែ​ពួក​គេ​មិន​ទាន់​ជឿជាក់​ថា​ នេះ​ជា​ចេតនា​ចង់​ដោះស្រាយ​បញ្ហា​សង្គម​ជាតិ​ឡើយ។ លើស​ពី​នេះ ពួក​គេ​ចង់​ឃើញ​ប្រមុខ​រដ្ឋាភិបាល​ ប្រើ​ប្រាស់​បណ្ដាញ​សង្គម​របស់​ខ្លួន​ជាមួយ​យុវជន ប្រកប​ដោយ​ស្មារតី​អត់​ធ្មត់​ខ្ពស់​បំផុត។

អ្នក​តាម​ដាន​បញ្ហា​យុវជន និង​សកម្មជន​សិទ្ធិ​អ៊ិនធឺណិត យល់​ឃើញ​ស្រដៀង​គ្នា​ថា ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន នា​ពេល​នេះ គឺ​ជា​ចំណុច​ចាប់​ផ្ដើម​មួយ​ដ៏​ល្អ ក្នុង​ការ​បង្កើត​ឱ្យ​មាន​វប្បធម៌​សន្ទនា​​​បែប​ថ្មី​ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

ស្ថាបនិក​ក្រុម​យុវជន​កាហ្វេ​នយោបាយ​លោក អ៊ូ រិទ្ធី បញ្ជាក់​ថា គំនិត​ផ្ដួច​ផ្ដើម​ឱ្យ​មាន​វេទិកា​ឆ្លើយ​ឆ្លង​គ្នា​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​រវាង​ប្រមុខ​រដ្ឋាភិបាល ជាមួយ​យុវជន​នេះ​​ ជា​រឿង​មួយ​ល្អ ពីព្រោះ​យុវជន​នឹង​មាន​ឱកាស​​លើក​ឡើង​ពី​កង្វល់​របស់​ខ្លួន តាំង​ពី​ថ្នាក់​មូលដ្ឋាន​រហូត​ដល់​ថ្នាក់​ជាតិ។

ទោះបី​ជា​យ៉ាង​នេះ​ក្ដី លោក អ៊ូ រិទ្ធី មើល​ឃើញ​ថា​ អ្វី​ដែល​ជា​ចំណុច​សំខាន់​ គឺ​ការ​ទទួល​យក​មតិ​យោបល់​ទាំងនោះ​ទៅ​ដោះស្រាយ ដោយ​មិន​មែន​គ្រាន់​តែ​ជា​ការ​ឆ្លើយ​តប​គ្មាន​សកម្មភាព​នោះ​ទេ។ ក្រៅពី​នេះ លោក អ៊ូ រិទ្ធី ជំរុញ​​ឱ្យ​​​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន មាន​ភាព​អត់​ធ្មត់​ខ្ពស់​បំផុត ក្នុង​ការ​ទទួល​យក​មតិ​យោបល់​ផ្សេងៗ​ ទាំង​វិជ្ជមាន​ និង​អវិជ្ជមាន​ ពី​សំណាក់​យុវជន៖ «វា​អាច​ជួយ​ឱ្យ​យុវជន​មាន​ឱកាស​បញ្ចេញ​សំឡេង បញ្ចេញ​នូវ​បញ្ហា​ដែល​គាត់​ជួប ក៏​ប៉ុន្តែ​យើង​ត្រូវ​តាម​ដាន​ឱ្យ​មែន​ទែន​ ថា​តើ​ការ​ទទួល​យក​មតិ​រិះ​គន់​ពី​យុវជន​មួយ​ចំនួន​មាន​កម្រិត​ប៉ុណ្ណា ឬ​ក៏​គ្រាន់​តែ​បង្ហាញ​ឱ្យ​តែ​ល្អ​មើល​ ដើម្បី​​​បង្ហាញ​ថា​ខ្លួន​ជា​អ្នក​បើក​គំនិត​ទទួល​យក​មតិ​យោបល់។ អញ្ចឹង​គាត់​ត្រូវ​តែ​អត់ធ្មត់​ច្រើន​ ហើយ​ទទួល​យក​គំនិត​រិះ​គន់»។



កាលពី​ព្រឹក​ថ្ងៃ​ទី ២២ មករា លោក​ ហ៊ុន សែន​ បាន​សរសេរ​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក ផ្លូវ​ការ​របស់​លោក​ថា  ហ្វេសប៊ុក​​របស់​​លោក ជា​ហ្វេសប៊ុក​​សន្តិភាព ដែល​លើក​តម្កើង​សិទ្ធិ​​សេរីភាព និង​សកម្មភាព​​ចូលរួម​​កសាង​សង្គម​ដោយ​អហិង្សា៖ «ដើម្បី​បង្ក​បរិយាកាស​កាន់​តែ​រីករាយ​ស្និទ្ធស្នាល​ជាមួយ​ជន​រួម​ជាតិ និង​យុវជន សិស្ស និស្សិត​នៅ​​ទូ​ទាំង​​ប្រទេស ខ្ញុំ​នឹង​បើក​វេទិកា​ឆ្លើយ​ឆ្លង​ជាមួយ​យុវជន និង​ជន​រួម​ជាតិ​នៅ​ក្នុង Facebook ខ្ញុំ​ផ្ទាល់​លើ​ប្រធាន​បទ​​ដែល​មាន​សារៈសំខាន់​ក្នុង​ការ​កសាង​សង្គម​ជាតិ​ដូច​ជា ការ​គោរព​ច្បាប់​ចរាចរណ៍ អំពើ​ល្អ​ចំពោះ​​មនុស្ស​​ចាស់​ជរា និង​ជន​ពិការ​ អំពើ​ល្អ​ចំពោះ​កុមារ និង​ស្ត្រី​ទន់​ខ្សោយ ការ​ជួយ​គ្នា​នៅ​ពេល​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ ការ​ចូល​រួម​រើស​សំរាម​សំអាត​ទីក្រុង​ និង​តាម​ទី​ធ្លា​សាធារណៈ ការ​ទប់​ស្កាត់​ និង​លុប​បំបាត់​គ្រឿង​ញៀន​ និង​​ការ​ឈប់​ជក់​បារី​ជា​ដើម»។

នៅ​ត្រង់​ចំណុច​នេះ លោក អ៊ូ រិទ្ធី មើល​ឃើញ​ថា បើ​សិន​ជា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​បាន​មែន​នោះ ប្រជា​ប្រិយ​ភាព​របស់​លោក​នឹង​កើន​ឡើង​ខ្លាំង​ជាង​មុន៖ «គាត់​ត្រូវ​ទទួល​គំនិត​ប្រឆាំង​ ហើយ​ឈប់​គំរាម​ពួក​ប្រឆាំង​ដែល​គេ​និយាយ​អី​ខ្លាំង​ រិះ​គន់​មាំ​ៗ។ យើង​ទទួល​យក​គំនិត​ ហើយ​ឆ្លើយ​ឆ្លង​គ្នា​ របៀប​ជា​យោបល់​ដែល​មាន​ព័ត៌មាន​ ឆ្លើយ​ឆ្លង​គ្នា ​ហើយ​ពន្យល់​គ្នា​ ទទួល​យក​​គំនិត​គ្នា។ នៅ​ពេល​ដែល​គាត់​​យក​គំនិត​យុវជន​គ្រប់​និន្នាការ​នយោបាយ​បូក​ផ្សំ ហើយ​យក​ទៅ​អនុវត្ត​ជាក់ស្ដែង​ នៅ​ពេល​ហ្នឹង​ខ្ញុំ​ជឿ​ថា​ លោក សម រង្ស៊ី មិន​អាច​ប្រៀប​បាន​ជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ហ្នឹង​ទេ»។

ទិន្នន័យ​​ខែ កញ្ញា ឆ្នាំ ២០១៥ របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បង្ហាញ​ថា​ អតិថិជន​អ៊ិនធឺណិត​ទាំង​ចល័ត និង​អចល័ត​នៅ​កម្ពុជា មាន​ចំនួន​ជាង ៦លាន​នាក់ (៦.២៥៦.៣៨៨)។ នៅ​ឆ្នាំ ២០១៥ ដូច​គ្នា ទីភ្នាក់ងារ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម We Are Social របស់​សិង្ហបុរី រក​ឃើញ​ថា អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដ៏​សកម្ម​នៅ​កម្ពុជា បាន​កើន​ឡើង​រហូត​ដល់​ជាង ៣​លាន​នាក់ (៣,៤លាន​នាក់)។

ទាក់​ទង​នឹង​រឿង​នេះ​ដែរ សមាជិក​ក្រុម​ការងារ​សិទ្ធិ​អ៊ិនធឺណិត​ លោក សូ សៅទ្ធី បង្ហាញ​គំនិត​សុទិដ្ឋិនិយម​ថា យុវជន​នឹង​ទទួល​បាន​ផល​ប្រយោជន៍​ច្រើន​ពី​ការ​វេទិកា​នេះ។ លោក សូ សៅទ្ធី យល់​ឃើញ​ថា វា​ជា​ការ​បើក​ទូលាយ​នូវ​សេរីភាព​បញ្ចេញ​មតិ​ ជា​ស្ពាន​សម្រាប់​ការ​ឆ្លើយ​ឆ្លង​គ្នា​រវាង​យុវជន និង​អ្នក​ដឹក​នាំ ព្រមទាំង​បង្ហាញ​ពី​ការ​ប្រឹងប្រែង​អភិវឌ្ឍ​ខ្លួន​របស់​ថ្នាក់​ដឹកនាំ។ ប៉ុន្តែ​លោក សូ សៅទ្ធី ក៏​​បាន​បញ្ជាក់​ដែរ​ថា អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​នៅ​កម្ពុជា​មួយ​ចំនួន​ មាន​ការ​យល់​ដឹង​ទាប​ ដែល​ទាម​ទារ​ឱ្យ​លោក ហ៊ុន សែន យោគយល់ និង​អត់ធ្មត់​ខ្ពស់​ជាង​នេះ។

បន្ថែម​ពីលើ​នេះ លោក សូ សៅទ្ធី លើក​ឡើង​ថា ការ​បង្កើត​ជា​វេទិកា​ឆ្លើយ​ឆ្លង​គ្នា​ មិន​គួរ​ធ្វើ​តែ​រវាង​លោក ហ៊ុន សែន នឹង​យុវជន​នោះ​ទេ​ ប៉ុន្តែ​ក្រសួង​ និង​ស្ថាប័ន​ជាតិ​សំខាន់ៗ​ផ្សេងទៀត​ ត្រូវ​តែ​ធ្វើ​បែប​នេះ​ដូច​គ្នា ដើម្បី​បើក​ឱកាស​ឱ្យ​មាន​លំហ​ព័ត៌មាន​ដ៏​ទូលំទូលាយ​មួយ​សម្រាប់​យុវជន៖ «ការ​ឆ្លើយ​តប​របស់​លោក​នាយករដ្ឋមន្ត្រី មិន​​បាន​គ្រប់​ជ្រុង​ជ្រោយ​ទាំង​អស់ ដែល​ប្រជា​ពលរដ្ឋ​ចង់​បាន​នោះ​ទេ​។ អញ្ចឹង​មាន​តែ​សាមី​ក្រសួង មាន​តែ​អាជ្ញាធរ​ដែល​ទទួល​បន្ទុក​ផ្ទាល់​ ដែល​លោក​ត្រូវ​ជា​អ្នក​ឆ្លើយ​តប​ ហើយ​ត្រូវ​មាន​សិទ្ធិ​ឆ្លើយ​តប​ទៀត​ផង​​។ ខ្ញុំ​បារម្ភ​ដែល​តែ​ថា​សាមី​ក្រសួង ស្ថាប័ន​ ឬ​អាជ្ញាធរ​ថ្នាក់​ក្រោម​ មាន​បំណង​​ចង់​​ឆ្លើយ​ដែរ ប៉ុន្តែ​លោក​អត់​ហ៊ាន។ លោក​ខ្លាច​ថា​អ្វី​ដែល​លោក​បង្ហាញ​ទៅ ឬ​ក៏​​ជូន​ជា​ដំណោះ​ស្រាយ​ទៅ​មិន​ត្រូវ​តាម​ថ្នាក់​លើ»។

មក​ទល់​នឹង​ពេល​នេះ មាន​យុវជន​ជាច្រើន​នាក់​ហើយ ដែល​ត្រូវ​បាន​តុលាការ​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​ ​​ក្រោយ​ពេល​ដែល​ពួកគេ​បង្ហោះ​សារ ដែល​ត្រូវ​បាន​​ចាត់​ទុក​ថា​​ជា​បទ​ល្មើស។ ពួក​គេ​ទាំង​នោះ​រួមមាន​ យុវជន ម៉ាន់ សំអ៊ាន់ នៅ​ខេត្ត​កំពង់​ធំ ពាក់​ព័ន្ធ​ករណី​គំរាម​សម្លាប់​លោក ហ៊ុន សែន។ យុវជន ផង់ សីហា នៅ​ខេត្ត​ត្បូងឃ្មុំ ពាក់ព័ន្ធ​​ករណី​គំរាម​សម្លាប់ លោក សុខ ទូច។ យុវជន តៅ សាវឿន នៅ​ខេត្ត​សៀមរាប ពាក់ព័ន្ធ​ករណី​គំរាម​សម្លាប់​លោក ស ខេង និង​ករណី​យុវជន គង់ រ៉ៃយ៉ា ដែល​បង្ហោះ​ពី​ការ​អំពាវនាវ​ចូលរួម​បដិវត្តន៍​ពណ៌​កាល​ពី​ខែ​សីហា ឆ្នាំ​២០១៥។

ដើម្បី​ធានា​បាន​នូវ​សេរីភាព និង​​សុវត្ថិភាព​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក អ្នក​តាម​ដាន​បញ្ហា​យុវជន និង​សកម្មជន​សិទ្ធិ​អ៊ិនធឺណិត លើក​ឡើង​ស្រប​គ្នា​ថា អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ទាំង​អស់ ជាពិសេស​គឺ​​យុវជន​ ត្រូវ​ចៀសវាង​សម្ដី​ជេរប្រមាថ និង​គំរាមកំហែង ​ដោយ​បញ្ចេញ​តែ​មតិ​យោបល់​ណា ដែល​មាន​លក្ខណៈ​រិះគន់​បែប​ស្ថាបនា៕

6 comments:

Anonymous said...

សូមយុវជនប្រយ័ត្យវេទិការឆ្លើយឆ្លងតាមបណ្ដាញfacebookបើបងប្អុនមិនមែនជាគណបក្សប្រជាជន ព្រោះពេលណាយើងជជែកម្ដងៗគេនឺងrecordទីកន្លែងរស់នៅ។ បើមិនមានពាក់ពាន់មិនបាច់និយាយជាមយួយ ចំណាយពេលឥតប្រយោជន៏ ទុក្ខអោយពួកគេសំេណះសំណាលគ្នា [ហុ៊នសែនជានុស្សមិនកែប្រែពុតថ្បុុតស្លាបដើម្បីយួន]

Anonymous said...

ចង់ជជែកគ្នាពីអ្វីទៅ រឿងមួយគុំនរមិនដោះស្រាយផង ហើយថាមកចង់ដោះស្រាយ តាម ហ្វាស ប៊ុក ឃើញទែប្រជាជនទាំមទាំរគ្រប់ខេត្ត យួនចូលពេញស្រុក បឹងទន្លេសាប ជាបឹងយួនទៅហើយ តែបើថាចង់ចាប់កូនខ្មែរដែលស្នេហាជាតិយកទៅដាកើគុកវាត្រូវជាង ម៉ែនទេ???ចយដឹកអើយ

ផ្កាយពេញខ្លួន យួនពេញស្រុក

Anonymous said...

Hun Sen saw Sam rainsy get 2 millions follow him and look in his Facebook account have nothing that why He cry like a baby let Hun cry and cry it will not get 2 millions follower .

Anonymous said...

Watch out Hun Sen New boss from Hanoi will squish your throat to get more more and more dollars . be happy Hun Dou Mai this time and can't hide

Anonymous said...

I wonder hun sen will employ threat and intimidation tactics when things don't go his way or what he likes to be, when he communicates with youth on the face book? .Would he take tough questions from the young people? whatever it is in the offings he can't undo what he and his regime have committed, if laid bare is indefensible. he has never been in rock and hard places before, now he is.
Now he seems to pay more attention to his popularity on the social media which is a good thing .Is it Kama or is it action and reaction or consequence to be had for the misdeeds they have done. Whatever it is,it continues to give him and his family a lingering headache sometimes to come. It certainly lets them know how it feels like when you are under, for them is the due pressures.

Anonymous said...


The Grass Root party, the Sambok Ping Peang party of Mam Sonando, the Chuong party of Khem Oth Veasna will be a perfect tools for Yuon to use to keep Hun Sen in power.

They forgot or they acted as they did not know that the people who had voted for the CPP are Yuon. And these same people will vote for the CPP again in 2018.


That's why these 3 parties cannot get any votes from the CPP's supporters. They will get some votes only from some former CNRP's supporters who are not happy with the CNRP's decision to join the National Assembly.

Therefore, these 3 parties will serve Yuon and Hun Sen well.
Keep going Mam Sonando, Khem Veasna, Yang Sess Komar !! You will be a great help for Hun Sen to stay in power legally and help Vietnam to swallow Cambodia.