សង្គមស៊ីវិលរិះគន់ គ.ជ.ប ថាពុំមានតម្លាភាពក្នុងការជ្រើសរើសអគ្គលេខាធិការ
ដោយ សុជីវី
rfa 2016-01-12
អង្គការឃ្លាំមើលការបោះឆ្នោត រិះគន់ដំណើរការជ្រើសរើសអគ្គលេខាធិការ និងអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ថាពុំមានតម្លាភាពក្នុងនីតិវិធីជ្រើសរើស។ ការរិះគន់នេះ បន្ទាប់ពីមានព័ត៌មានលេចឡើងថា ការជ្រើសរើសពុំបានផ្ដល់ឱកាសឲ្យបេក្ខជនបេក្ខនារីដែលជាប់ក្នុងបញ្ជីសម្រាំងបញ្ចេញសមត្ថភាព ឬជួបសម្ភាសឡើយ ពោលគឺពិនិត្យតែទៅលើឯកសារ ឬស៊ីវី (CV) ដែលបេក្ខជនដាក់ពាក្យ។
មន្ត្រី គ.ជ.ប បញ្ជាក់ថា មូលហេតុដែល គ.ជ.ប ធ្វើបែបនេះ ដោយសារតែ គ.ជ.ប មិនចង់ឲ្យបែកធ្លាយលក្ខណៈវិនិច្ឆ័យក្នុងការជ្រើសរើស។ ម្យ៉ាង នីតិវិធីនៃការជ្រើសរើសមិនផ្អែកតែទៅលើការជួបសម្ភាសបេក្ខជននោះឡើយ។
មន្ត្រីអង្គការមិនមែនរដ្ឋាភិបាលបារម្ភថា គ.ជ.ប អាចបាត់បង់ទំនុកចិត្តពីប្រជាពលរដ្ឋជាថ្មីទៀត ដោយសារតែការប្រើប្រាស់នីតិវិធីមិនច្បាស់លាស់ ក្នុងការជ្រើសរើសអគ្គលេខាធិការ និងអគ្គលេខាធិការរង។
នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា មានប្រសាសន៍ថា គ.ជ.ប គួរតែផ្ដល់ឱកាសឲ្យបេក្ខជនបានបង្ហាញសមត្ថភាពទៅតាមនីតិវិធី ដែលបណ្ដាស្ថាប័ននានាធ្លាប់ធ្វើ ដើម្បីជ្រើសរើសបុគ្គលិក។ លោក គល់ បញ្ញា បន្តថា ប្រសិនបើអ្នកដែលត្រូវជ្រើសរើស បំពេញតួនាទីមិនបានល្អ ការបំពេញការងារនៅស្ថាប័នបោះឆ្នោតមួយនេះ ក៏មិនរលូន និងតម្លាភាពដែរ៖ «កាលណារើសជាសាធារណៈ អ្នកដាក់ជាបេក្ខជនហ្នឹងគេសង្ឃឹមថា កិច្ចការដែលយើងរើសហ្នឹងមានតម្លាភាព មិនមែនរើសតាមអ្វីដែលយើងគិតទុកមុន ហ្នឹងគឺយើងអត់ដឹងទេរឿងហ្នឹង»។
ចាប់តាំងពីពេលដំបូងៗនៃការជ្រើសរើសអគ្គលេខាធិការ និងអគ្គលេខាធិការរង គ.ជ.ប ពុំបានបង្ហាញនីតិវិធីនៃការជ្រើសរើសច្បាស់លាស់ឡើយ។ មន្ត្រី គ.ជ.ប លើកឡើងថា ការមិនបង្ហាញនីតិវិធី ក៏ដោយសារតែពុំចង់បញ្ចេញឲ្យបេក្ខជនមួយចំនួនដែលធ្លាប់ជាមន្ត្រីនៅ គ.ជ.ប មានប្រៀបជាងបេក្ខជនថ្មីៗទេ។
សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា គ.ជ.ប ធ្វើតាមច្បាប់ និងបានថ្លឹងថ្លែងពីនីតិវិធីនីមួយៗដោយប្រយ័ត្នប្រយែង៖ «មូលហេតុដែលមិនធ្វើការសម្ភាស គឺពាក្យថាជ្រើសរើសមិនមែនទាល់តែសម្ភាស បានហៅថាការជ្រើសរើសទេ។ មូលហេតុ គឺទាំងអស់គ្នាឲ្យនិយមន័យខុសគ្នា អ្នកខ្លះគាត់ឲ្យនិយមន័យថា ពាក្យថាជ្រើសរើសទាល់តែធ្វើសម្ភាស ប៉ុន្តែ គ.ជ.ប មិននិយាយដល់ធ្វើសម្ភាស ឬមិនទេ គឺធ្វើដល់ណា គឺនិយាយដល់ហ្នឹងតែម្ដង។ រហូតដល់ គ.ជ.ប ដឹងថាមានបេក្ខជនជាអ្នកដែលជាមន្ត្រី គ.ជ.ប ចាស់ ចឹង គ.ជ.ប មិនលើកជាវិញ្ញាសាមុនទេ ដើម្បីកុំឲ្យបែកធ្លាយវិញ្ញាសា ឬក៏បែកធ្លាយនូវលក្ខណៈវិនិច្ឆ័យក្នុងការផ្ទៀងផ្ទាត់នូវការសម្រេចចិត្ត»។
ទាក់ទិននឹងករណីនេះ គ.ជ.ប គ្រោងនឹងបើកកិច្ចប្រជុំជ្រើសរើសអគ្គលេខាធិការ នៅថ្ងៃទី១៥ ខែមករា ខាងមុខ។ គ.ជ.ប នឹងរៀបចំផ្គូផ្គងទៅលើលក្ខខណ្ឌ ៣ចំណុច គឺកម្រិតអប់រំ កម្រិតបច្ចេកទេស និងកម្រិតទុកចិត្ត ថាអាចបំពេញការងារបានតាមតម្រូវការរបស់ គ.ជ.ប។
កាលពីថ្ងៃទី៦ ខែមករា គ.ជ.ប បានប្រកាសបេក្ខជនតំណែងអគ្គលេខាធិការ និងអគ្គលេខាធិការរង ១៥នាក់ ក្នុងនោះមានបេក្ខជន ៣នាក់សម្រាប់ប្រកួតប្រជែងយកតំណែងអគ្គលេខាធិការ និងបេក្ខជន ១២នាក់ទៀត សម្រាប់ប្រកួតយកតំណែងអគ្គលេខាធិការរង ៤រូប។
បើទោះជាមានការអះអាងពីមូលហេតុមិនបង្ហាញនីតិវិធី ក៏អង្គការមិនមែនរដ្ឋាភិបាល នៅតែទទូចឲ្យការជ្រើសរើសបេក្ខជនទាំងនោះ ចាំបាច់ត្រូវតែមានតម្លាភាពដែរ៖ «ចឹងហើយដែលយើងចេះតែទាមទារឲ្យគាត់តម្លាភាព។ ឥឡូវគាត់បានបង្ហាញពីបេក្ខជនសម្រាំង ប៉ុន្តែត្រូវនីតិវិធីបន្តបន្ទាប់ទៀត តើសម្ភាស ឬធ្វើម៉េច? តើត្រូវការសម្រេចចិត្តរបៀបម៉េច? ដើម្បីឲ្យដឹងថា បេក្ខជនហ្នឹងមានលក្ខណៈវិនិច្ឆ័យមានសមត្ថភាពគ្រប់គ្រាន់ដូចដែលគាត់ចង់បាន?»។
ឆ្លើយតបនឹងការទទូចនេះ លោក ហង្ស ពុទ្ធា បញ្ជាក់ថា ប្រសិនបើក្នុងពេលផ្គូផ្គងឯកសារបេក្ខជនរកឃើញថា ពួកគេអាចមានសមត្ថភាពប្រហាក់ប្រហែលគ្នា ដែលពិបាកជ្រើសរើស គ.ជ.ប អាចនឹងផ្លាស់ប្ដូរនីតិវិធីដែរ៖ «មានគម្លាតគ្នាដាច់ឆ្ងាយហ្នឹងប្រហែលអាចប្រកាស ប៉ុន្តែបើគម្លាតហ្នឹងប្រហាក់ប្រហែលគ្នាទេ អាចនឹងមានភាពសាំញ៉ាំតទៅទៀត»។
មាត្រា៥៥ នៃច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចែងថា អគ្គលេខាធិការ និងអគ្គលេខាធិការរង ត្រូវតែងតាំងដោយព្រះរាជក្រឹត្យ តាមសំណើរបស់ប្រធាន គ.ជ.ប បន្ទាប់ពីបានយោបល់យល់ស្របតាមសំឡេងភាគច្រើនដាច់ខាត នៃសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទាំងមូល៕

2 comments:
If the NEC selected Khmer traitor Tep Netha as its general secretary, there must be something wrong in the NEC's process.
Khmer people must make a huge demonstration to stop the evil Yuon and its slave Hun Sen from going forward on its plan to swallow Cambodia.
The RIGHT TIME to make the demonstration is right here to remove this Khmer traitor Tep Nitha from the NEC - if he has been selected as secretary.
Khmer people cannot wait until after the election to make the demonstration when the CPP again declares itself as the winner. At that time (after the election), Khmer people's demonstration will be useless and will also empower Hun Sen to crush Khmer people at will, arguing that the demonstration was just a ploy to illegally topple him.
Therefore, the road to save Cambodia starts from here - keep this crook Tep Nitha away from the NEC.
Bun Thoeun.
NEC ជាន់ដានចាស់ មុនស្សរាពរយម្ដេចក៏ឆ្ងាញ់ទេព នីផាជនក្បត់ជាតិម្លេ៉ះ ឯនិស្សិត្យបញ្ញាវ័នគគោក មិនជ្រើសរើស NEC ចាប់លេងល្ខោនរឿងចាស់ដដែលៗទៀត ក្នុងន័យ ពេលនេះជនក្បត់ទេព នីផានឺងក្លាយជាអគ្គលេខាធិការ ឬក៏ហោចណាស់ក៏លាខាធិការរង ឬក៏យា៉ងហោចណាស់ក៏ជាសមាជិកម្នាក់ក្នុងNEC បើដដែលជាដដែល មិនបាច់បោះ ឆ្នោតទៀតទេព្រោះវានឺងជាឆាកល្ខោនដូចកាលមុនៗនាំអោយមានការកាប់សំលាប់ទៀត ៤០ឆ្នាំគេបន្លំរហូត ពេលនេះក៏ត្រូវតែមានអង្ការសហប្រជាជាតិត្រទពិនិត្យ បើពំុនោះទេ គេធ្វើគ្រាន់តែបង្គ្រប់អោយល្អមើលសំរាប់អន្តរជាតិនឺងបំរើកលល្បិចអោយពួកក្បត់ជាតិ ។
Post a Comment