A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 13 January 2016

សង្គម​ស៊ីវិល​រិះគន់ គ.ជ.ប ថា​ពុំ​មាន​តម្លាភាព​ក្នុង​ការ​ជ្រើស​រើស​អគ្គលេខាធិការ

សង្គម​ស៊ីវិល​រិះគន់ គ.ជ.ប ថា​ពុំ​មាន​តម្លាភាព​ក្នុង​ការ​ជ្រើស​រើស​អគ្គលេខាធិការ
ដោយ សុជីវី
rfa 2016-01-12
នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា (COMFREL) លោក គល់ បញ្ញា ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA

អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត រិះគន់​ដំណើរ​ការ​ជ្រើស​រើស​អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ.ប ថា​ពុំ​មាន​តម្លាភាព​ក្នុង​នីតិវិធី​ជ្រើស​រើស។ ការ​រិះគន់​នេះ បន្ទាប់​ពី​មាន​ព័ត៌មាន​លេច​ឡើង​ថា ការ​ជ្រើស​រើស​ពុំ​បាន​ផ្ដល់​ឱកាស​ឲ្យ​បេក្ខជន​បេក្ខនារី​ដែល​ជាប់​ក្នុង​បញ្ជី​សម្រាំង​បញ្ចេញ​សមត្ថភាព ឬ​ជួប​សម្ភាស​ឡើយ ពោល​គឺ​ពិនិត្យ​តែ​ទៅ​លើ​ឯកសារ ឬ​ស៊ីវី (CV) ដែល​បេក្ខជន​ដាក់​ពាក្យ។

មន្ត្រី គ.ជ.ប បញ្ជាក់​ថា មូលហេតុ​ដែល គ.ជ.ប ធ្វើ​បែប​នេះ ដោយសារ​តែ គ.ជ.ប មិន​ចង់​ឲ្យ​បែក​ធ្លាយ​លក្ខណៈ​វិនិច្ឆ័យ​ក្នុង​ការ​ជ្រើស​រើស។ ម្យ៉ាង នីតិវិធី​នៃ​ការ​ជ្រើស​រើស​មិន​ផ្អែក​តែ​ទៅ​លើ​ការ​ជួប​សម្ភាស​បេក្ខជន​នោះ​ឡើយ។

មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល​បារម្ភ​ថា គ.ជ.ប អាច​បាត់បង់​ទំនុក​ចិត្ត​ពី​ប្រជាពលរដ្ឋ​ជា​ថ្មី​ទៀត ដោយសារ​តែ​ការ​ប្រើប្រាស់​នីតិវិធី​មិន​ច្បាស់លាស់ ក្នុង​ការ​ជ្រើស​រើស​អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង។

នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា មាន​ប្រសាសន៍​ថា គ.ជ.ប គួរ​តែ​ផ្ដល់​ឱកាស​ឲ្យ​បេក្ខជន​បាន​បង្ហាញ​សមត្ថភាព​ទៅ​តាម​នីតិវិធី ដែល​បណ្ដា​ស្ថាប័ន​នានា​ធ្លាប់​ធ្វើ ដើម្បី​ជ្រើស​រើស​បុគ្គលិក។ លោក គល់ បញ្ញា បន្ត​ថា ប្រសិន​បើ​អ្នក​ដែល​ត្រូវ​ជ្រើស​រើស បំពេញ​តួនាទី​មិន​បាន​ល្អ ការ​បំពេញ​ការងារ​នៅ​ស្ថាប័ន​បោះ​ឆ្នោត​មួយ​នេះ ក៏​មិន​រលូន និង​តម្លាភាព​ដែរ៖ «កាល​ណា​រើស​ជា​សាធារណៈ អ្នក​ដាក់​ជា​បេក្ខជន​ហ្នឹង​គេ​សង្ឃឹម​ថា កិច្ចការ​ដែល​យើង​រើស​ហ្នឹង​មាន​តម្លាភាព មិន​មែន​រើស​តាម​អ្វី​ដែល​យើង​គិត​ទុក​មុន ហ្នឹង​គឺ​យើង​អត់​ដឹង​ទេ​រឿង​ហ្នឹង»។

ចាប់​តាំង​ពី​ពេល​ដំបូងៗ​នៃ​ការ​ជ្រើស​រើស​អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង គ.ជ.ប ពុំ​បាន​បង្ហាញ​នីតិវិធី​នៃ​ការ​ជ្រើស​រើស​ច្បាស់លាស់​ឡើយ។ មន្ត្រី គ.ជ.ប លើក​ឡើង​ថា ការ​មិន​បង្ហាញ​នីតិវិធី ក៏​ដោយសារ​តែ​ពុំ​ចង់​បញ្ចេញ​ឲ្យ​បេក្ខជន​មួយ​ចំនួន​ដែល​ធ្លាប់​ជា​មន្ត្រី​នៅ គ.ជ.ប មាន​ប្រៀប​ជាង​បេក្ខជន​ថ្មីៗ​ទេ។



សមាជិក និង​ជា​អ្នក​នាំ​ពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា គ.ជ.ប ធ្វើ​តាម​ច្បាប់ និង​បាន​ថ្លឹងថ្លែង​ពី​នីតិវិធី​នីមួយៗ​ដោយ​ប្រយ័ត្ន​ប្រយែង៖ «មូលហេតុ​ដែល​មិន​ធ្វើ​ការ​សម្ភាស គឺ​ពាក្យ​ថា​ជ្រើស​រើស​មិន​មែន​ទាល់​តែ​សម្ភាស បាន​ហៅ​ថា​ការ​ជ្រើស​រើស​ទេ។ មូលហេតុ គឺ​ទាំងអស់​គ្នា​ឲ្យ​និយម​ន័យ​ខុស​គ្នា អ្នក​ខ្លះ​គាត់​ឲ្យ​និយមន័យ​ថា ពាក្យ​ថា​ជ្រើស​រើស​ទាល់​តែ​ធ្វើ​សម្ភាស ប៉ុន្តែ គ.ជ.ប មិន​និយាយ​ដល់​ធ្វើ​សម្ភាស ឬ​មិន​ទេ គឺ​ធ្វើ​ដល់​ណា គឺ​និយាយ​ដល់​ហ្នឹង​តែ​ម្ដង។ រហូត​ដល់ គ.ជ.ប ដឹង​ថា​មាន​បេក្ខជន​ជា​អ្នក​ដែល​ជា​មន្ត្រី គ.ជ.ប ចាស់ ចឹង គ.ជ.ប មិន​លើក​ជា​វិញ្ញាសា​មុន​ទេ ដើម្បី​កុំ​ឲ្យ​បែក​ធ្លាយ​វិញ្ញាសា ឬ​ក៏​បែក​ធ្លាយ​នូវ​លក្ខណៈ​វិនិច្ឆ័យ​ក្នុង​ការ​ផ្ទៀងផ្ទាត់​នូវ​ការ​សម្រេច​ចិត្ត»។

ទាក់ទិន​នឹង​ករណី​នេះ គ.ជ.ប គ្រោង​នឹង​បើក​កិច្ច​ប្រជុំ​ជ្រើស​រើស​អគ្គលេខាធិការ នៅ​ថ្ងៃ​ទី​១៥ ខែ​មករា ខាង​មុខ។ គ.ជ.ប នឹង​រៀបចំ​ផ្គូផ្គង​ទៅ​លើ​លក្ខខណ្ឌ ៣​ចំណុច គឺ​កម្រិត​អប់រំ កម្រិត​បច្ចេកទេស និង​កម្រិត​ទុក​ចិត្ត ថា​អាច​បំពេញ​ការងារ​បាន​តាម​តម្រូវ​ការ​របស់ គ.ជ.ប។

កាល​ពី​ថ្ងៃ​ទី​៦ ខែ​មករា គ.ជ.ប បាន​ប្រកាស​បេក្ខជន​តំណែង​អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង ១៥​នាក់ ក្នុង​នោះ​មាន​បេក្ខជន ៣​នាក់​សម្រាប់​ប្រកួត​ប្រជែង​យក​តំណែង​អគ្គលេខាធិការ និង​បេក្ខជន ១២​នាក់​ទៀត សម្រាប់​ប្រកួត​យក​តំណែង​អគ្គលេខាធិការ​រង ៤​រូប។

បើ​ទោះ​ជា​មាន​ការ​អះអាង​ពី​មូលហេតុ​មិន​បង្ហាញ​នីតិវិធី ក៏​អង្គការ​មិន​មែន​រដ្ឋាភិបាល នៅ​តែ​ទទូច​ឲ្យ​ការ​ជ្រើស​រើស​បេក្ខជន​ទាំង​នោះ ចាំបាច់​ត្រូវ​តែ​មាន​តម្លាភាព​ដែរ៖ «ចឹង​ហើយ​ដែល​យើង​ចេះ​តែ​ទាមទារ​ឲ្យ​គាត់​តម្លាភាព។ ឥឡូវ​គាត់​បាន​បង្ហាញ​ពី​បេក្ខជន​សម្រាំង ប៉ុន្តែ​ត្រូវ​នីតិវិធី​បន្ត​បន្ទាប់​ទៀត តើ​សម្ភាស ឬ​ធ្វើ​ម៉េច? តើ​ត្រូវ​ការ​សម្រេច​ចិត្ត​របៀប​ម៉េច? ដើម្បី​ឲ្យ​ដឹង​ថា បេក្ខជន​ហ្នឹង​មាន​លក្ខណៈ​វិនិច្ឆ័យ​មាន​សមត្ថភាព​គ្រប់គ្រាន់​ដូច​ដែល​គាត់​ចង់​បាន?»។

ឆ្លើយ​តប​នឹង​ការ​ទទូច​នេះ លោក ហង្ស ពុទ្ធា បញ្ជាក់​ថា ប្រសិន​បើ​ក្នុង​ពេល​ផ្គូផ្គង​ឯកសារ​បេក្ខជន​រក​ឃើញ​ថា ពួក​គេ​អាច​មាន​សមត្ថភាព​ប្រហាក់​ប្រហែល​គ្នា ដែល​ពិបាក​ជ្រើស​រើស គ.ជ.ប អាច​នឹង​ផ្លាស់​ប្ដូរ​នីតិវិធី​ដែរ៖ «មាន​គម្លាត​គ្នា​ដាច់​ឆ្ងាយ​​ហ្នឹង​ប្រហែល​អាច​ប្រកាស ប៉ុន្តែ​បើ​គម្លាត​ហ្នឹង​ប្រហាក់​ប្រហែល​គ្នា​ទេ អាច​នឹង​មាន​ភាព​សាំញ៉ាំ​ត​ទៅ​ទៀត»។

មាត្រា​៥៥ នៃ​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ចែង​ថា អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង ត្រូវ​តែង​តាំង​ដោយ​ព្រះរាជក្រឹត្យ តាម​សំណើ​របស់​ប្រធាន គ.ជ.ប បន្ទាប់​ពី​បាន​យោបល់​យល់​ស្រប​តាម​សំឡេង​ភាគ​ច្រើន​ដាច់​ខាត នៃ​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ទាំង​មូល៕

2 comments:

Anonymous said...


If the NEC selected Khmer traitor Tep Netha as its general secretary, there must be something wrong in the NEC's process.

Khmer people must make a huge demonstration to stop the evil Yuon and its slave Hun Sen from going forward on its plan to swallow Cambodia.

The RIGHT TIME to make the demonstration is right here to remove this Khmer traitor Tep Nitha from the NEC - if he has been selected as secretary.

Khmer people cannot wait until after the election to make the demonstration when the CPP again declares itself as the winner. At that time (after the election), Khmer people's demonstration will be useless and will also empower Hun Sen to crush Khmer people at will, arguing that the demonstration was just a ploy to illegally topple him.

Therefore, the road to save Cambodia starts from here - keep this crook Tep Nitha away from the NEC.

Bun Thoeun.

Anonymous said...

NEC ជាន់ដានចាស់ មុនស្សរាពរយម្ដេចក៏ឆ្ងាញ់ទេព នីផាជនក្បត់ជាតិម្លេ៉ះ ឯនិស្សិត្យបញ្ញាវ័នគគោក មិនជ្រើសរើស NEC ចាប់លេងល្ខោនរឿងចាស់ដដែលៗទៀត ក្នុងន័យ ពេលនេះជនក្បត់ទេព នីផានឺងក្លាយជាអគ្គលេខាធិការ ឬក៏ហោចណាស់ក៏លាខាធិការរង ឬក៏យា៉ងហោចណាស់ក៏ជាសមាជិកម្នាក់ក្នុងNEC បើដដែលជាដដែល មិនបាច់បោះ ឆ្នោតទៀតទេព្រោះវានឺងជាឆាកល្ខោនដូចកាលមុនៗនាំអោយមានការកាប់សំលាប់ទៀត ៤០ឆ្នាំគេបន្លំរហូត ពេលនេះក៏ត្រូវតែមានអង្ការសហប្រជាជាតិត្រទពិនិត្យ បើពំុនោះទេ គេធ្វើគ្រាន់តែបង្គ្រប់អោយល្អមើលសំរាប់អន្តរជាតិនឺងបំរើកលល្បិចអោយពួកក្បត់ជាតិ ។