លោក ហោ ណាំហុង មិនទាន់ស្ងប់ចិត្តចំពោះកាយវិការលើកដៃរបស់អតីតទូតអាមេរិក
Thmey Thmey 8-12-15
រដ្ឋមន្ត្រី
ក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង
នៅតែរំលឹកពីអត្តចរិកមិនសមរម្យ
របស់អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក William E .Todd ។ លោក
ថា លោក William E .Todd តែងតែធ្វើអាកប្បកិរិយាលើកដៃពីរ
នៅពេលចូលរួមកិច្ចប្រជុំជាមួយមន្ត្រីរដ្ឋាភិបាល
ហើយសញ្ញាលើកដៃពីរនេះត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ធ្លាប់សួរជាច្រើនដងមកហើយថា
តើការលើកម្រាមដៃពីរនេះមានន័យយ៉ាងដូចម្ដេច? តែមិនមានចម្លើយ។
ថ្លែងចំពោះមុខអ្នកកាសែតកាលពីថ្ងៃចន្ទ
រដ្ឋមន្ត្រីក្រសួងការបរទេសរូបនេះ
បានរំលឹកប្រាប់យ៉ាងដូច្នេះ៖«អគ្គរដ្ឋទូតចាស់ (លោក William E. Todd)
ពេលប្រជុំរដ្ឋសភាលើកដំបូង ដែលព្រះករុណាយាងទៅបើក
អគ្គរដ្ឋទូតអាមេរិកកាំងមានអាកប្បកិរិយាមួយខុស គាត់ដើរលើកដៃដូចនេះ
(ដើរលើកម្រាមដៃ២) នៅចំពោះមុខគេ»។
គួររំលឹកថា
ក្រៅពីការសម្ដែងអាកប្បកិរិយា ដែលធ្វើឲ្យរដ្ឋាភិបាលឃ្នើសចិត្តនេះ លោក
William E .Todd តែងតែរិះគន់ច្រើនផងដែរ រាល់ទង្វើរបស់រដ្ឋាភិបាលលោក
ហ៊ុន សែន នៅក្នុងអណត្តិជាឯកអគ្គរដ្ឋទូតខ្លួន។ លោកអះអាងថា
ការដឹកនាំប្រទេសរបស់លោក ហ៊ុន សែនជាង៣០ឆ្នាំ
ធ្វើមានបញ្ហានិទណ្ឌភាពកាន់ច្រើន
បញ្ហាសិទ្ធមនុស្សនៅជាកង្វល់សម្រាប់ប្រជាពលរដ្ឋកម្ពុជា។ជាពិសេស
ប្រព័ន្ធយុត្តិធម៌មិនឯករាជ្យ ពោលគឺត្រូវបានលោក ហ៊ុន សែន
យកទៅប្រើប្រាស់ដើម្បីគាបសង្កត់គណបក្សប្រឆាំងជាដើម។
ជុំវិញការរំលឹកពីអាកប្បកិរិយាឯកអគ្គរដ្ឋទូតអាមេរិកចាស់នេះ លោក ហោ
ណាំហុង ជឿជាក់ថា លោក William A. Heidt
ឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជា
នឹងអាចធ្វើការទំនាក់ទំនងជាមួយរដ្ឋាភិបាលបានល្អជាងលោក William E
.Todd។ ជាការឆ្លើយតបលោក William A. Heidt
ឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជា អះអាងថា
ខ្លួននឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលកម្ពុជា
ដោយធ្វើការសិក្សាឲ្យបានច្បាស់ពីស្ថានការនយោបាយ
និងដំណើរការអភិវឌ្ឍប្រទេសកម្ពុជាមុននឹងវិនិច្ឆ័យ។

No comments:
Post a Comment