A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 2 October 2015

កំពូល​លើក​ពេល​កាត់​ទោស​វៀតណាម​ជួញ​គ្រឿងញៀន

កំពូល​លើក​ពេល​កាត់​ទោស​វៀតណាម​ជួញ​គ្រឿងញៀន
Thu, 1 October 2015 ppp
គឹម សារុំ
ជនជាតិ​វៀតណាម​ប្រុស​ស្រី​ជាប់​ចោទ​ជួញ​គ្រឿងញៀន​​នៅ​តុលាការ​កំពូល​ពី​ម្សិលមិញ។ រូបថត គឹម សារុំ

ភ្នំពេញៈ តុលាការ​កំពូល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​បាន​លើក​ពេល​ជំនុំ​ជម្រះ​សំណុំ​រឿង​ ឧក្រិដ្ឋ​គ្រឿង​ញៀន​ជាង​ ១ គីឡូ​ក្រាម​ទៅ​ខែ​ក្រោយ​វិញ​ដោយសារ​គ្មាន​អ្នក​បកប្រែ​ និង​អវត្តមាន​មេធាវី​ដែល​ម្នាក់ៗ​ត្រូវ​តុលាការ​ថ្នាក់​ក្រោម​ផ្តន្ទាទោស​ ដាក់​ពន្ធនាគារ​ពី​ ២០ ​ទៅ ៣០ ​ឆ្នាំ​។

លោក​ចៅក្រម សឹង បញ្ញាវុឌ្ឍ ​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ថ្លែង​ថា​រឿង​ឧក្រិដ្ឋ​គ្រឿង​ញៀន​មួយ​ នេះ​មាន​ជន​ជាប់​ចោទ​បី​នាក់​តែ​ពីរ​នាក់​មាន​វត្តមាន​ និង​ម្នាក់​ទៀត​ឈឺ​មក​មិន​រួច​ហើយ​ក៏​គ្មាន​អ្នក​បកប្រែ​ដែរ​។ លោក​ថ្លែង​ក្នុង​សវនាការ​ថា​៖ ​«ការ​លើក​ពេល​ព្រោះ​អត់​មាន​អ្នក​បកប្រែ​ និង​អវត្តមាន​មេធាវី​ម្នាក់​» ។

អង្គហេតុ​នេះ​​ជន​ជាប់ចោទ ​មាន​ឈ្មោះ សុខ លី ហៅ​ ញ៉ាញ់ ​ហៅ​ ដាឡែន ​​ភេទ​ស្រី​អាយុ​ ៣៦ ​ឆ្នាំ,​ឈ្មោះ​ DANHLUTEN ហៅ​ យ៉ាន់ សៀង ​ភេទ​ប្រុស​​អាយុ​ ៣៧ ​ឆ្នាំ​ និង​ឈ្មោះ​ តាំងប៊ូ ​ហៅ​ WongChieng ភេទ​ប្រុស​​អាយុ​ ៤៩ ​ឆ្នាំ​ដែល​ទាំង​៣​នាក់​ជា​ជនជាតិ​វៀតណាម។

ឯកសារ ​តុលាការ​បញ្ជាក់​ថា​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ​ក្លែង​ជា​អ្នក​ទិញ​ថ្នាំញៀន ​បាន​ទាក់ទង​ជាមួយ​ក្រុម​ជនជាប់ចោទ​ហើយ​ក្រុម​ជនល្មើស​បាន​បញ្ជា​ឲ្យ​ សមត្ថកិច្ច​បន្លំ​ខ្លួន​នោះ​យក​លុយ​ទៅ​ដាក់​​នៅ​ហាង​វេរ​លុយ​ឈ្មោះ​ ញ៉ាសិត ​​។​​ ពេល​នោះ​ឈ្មោះ​ តាំង ប៊ូ ​ជា​អ្នក​ទទួល​ថ្នាំញៀន​ចំនួន​ ១ ​គីឡូក្រាម​ពី​ឈ្មោះ សុខ លី ហើយ​យក​ទៅ​បន្ទប់​លេខ​ ១០៣ ​ក្នុង​សណ្ឋាគារ​ណាណា​នៅ​សង្កាត់​ផ្សារថ្មី​ទី​៣ ខណ្ឌ​ដូនពេញ តែ​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ឈ្មោះ សុខ លី ខណៈ​ដែល​ឈ្មោះ​នេះ​កំពុង​បើក​លុយ​នៅ​ហាង​វេរ​លុយ ញ៉ាសិត និង​រកឃើញ​ថ្នាំញៀន ២ ​ខាំ​ទៀត​។

សំណុំ​រឿង​នេះ​ត្រូវ​សាលា​ដំបូង​រាជធានី​ ភ្នំពេញ​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ទី ២៧ ​ខែ​មីនា​ឆ្នាំ​ ២០១៣ ផ្តន្ទាទោស​ឈ្មោះ ដាញ យ៉ានលៀង ហៅ យ៉ាន់ សៀង​ដាក់​ពន្ធនាគារ ៣០ ឆ្នាំ​ និង​ពិន័យ​ប្រាក់​ ៨០ លាន​រៀល សុខ លី ដាក់​ពន្ធនាគារ​ ២៥ ឆ្នាំ និង​ពិន័យ​ប្រាក់​ ៦០ លាន​រៀល និង តាំង ប៊ូ ហៅ​ ជី ដាក់​ពន្ធនាគារ ២០ ឆ្នាំ និង​ពិន័យ​ប្រាក់​ ៤០ ​លាន​រៀល​ពី​បទ​ជួញដូរ​គ្រឿង​ញៀន​តាម​មាត្រា​ ៤០ ​នៃ​ច្បាប់​ត្រួតពិនិត្យ​គ្រឿងញៀន​៕

No comments: