![]() |
| រូបភាពក្មេងពាក់អាវពណ៌ក្រហមនិង ខោខ្លីពណ៌ខៀវ ដេកស្លាប់ផ្កាប់មុខក្នុងរលកនៅឯរមណីយដ្ឋានទេសចរណ៍សំខាន់មួយរបស់ ប្រទេស តួកគី។ រូបថត AFP |
ក្រុងអ៊ីស្តង់ប៊ុលៈ រូបភាពដែលចាក់ទម្លាយបេះដូងមនុស្សជាច្រើន នៃ សាកសពក្មេងម្នាក់លង់ទឹកស្លាប់ ដែលត្រូវរលក សមុទ្របោកបក់រុញមកដល់ច្រាំង លើឆ្នេរខ្សាច់តួកគីមួយ បានបង្ក នូវក្តីរន្ធត់យ៉ាងខ្លាំង កាលពីថ្ងៃពុធ ខណៈការចំណាយលើវិបត្តិជនភៀសខ្លួនដែលកំពុងកើនឡើង បានវាយប្រហារទ្វីបនេះ។
រូបភាពជាច្រើនសម្លឹក នៃក្មេងតូចម្នាក់កំពុងដេកស្លាប់ផ្កាប់មុខក្នុងរលកនៅឯរមណីយដ្ឋានទេសចរណ៍សំខាន់មួយរបស់ ប្រទេស តួកគី សរឲ្យឃើញថា មនុស្សកំពុងស្ថិតក្នុងគ្រោះថ្នាក់ជាថ្មីម្តងទៀត ដែលប្រឈមដោយមនុស្ស ដែលអស់សង្ឃឹមរាប់ម៉ឺននាក់ កំពុងប្រថុយជីវិត ហើយធ្វើការផ្សងព្រេង ដើម្បីស្វែងរកជីវិតថ្មីនៅអឺរ៉ុប។
ដោយពាក់អាវពណ៌ក្រហមនិង ខោខ្លីពណ៌ខៀវ កុមាររូបនេះ ត្រូវបានគេជឿថា ក្មេងម្នាក់ក្នុងចំណោមពលរដ្ឋស៊ីរី ១២ នាក់ដែលកំពុងព្យាយាមទៅដល់ប្រទេស ក្រិក ដែលបានស្លាប់នៅពេលដែលទូករបស់ពួកគេបានលិចនៅកណ្តាលសមុទ្រ៕

រូបភាពក្មេងពាក់អាវពណ៌ក្រហមនិង ខោខ្លីពណ៌ខៀវ ដេកស្លាប់ផ្កាប់មុខក្នុងរលកនៅឯរមណីយដ្ឋានទេសចរណ៍សំខាន់មួយរបស់ ប្រទេស តួកគី។ រូបថត AFP


No comments:
Post a Comment