A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 20 September 2015

សង្គម​ស៊ីវិល​ស្នើ​លោក ហ៊ុន សែន ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ជាជាង​ដាំ​ដើម​ឈើ​ឡើង​វិញ

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​មិត្តភាព​កម្ពុជា-ចិន នា​ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០១៥។
RFA/Brach Chev
សង្គម​ស៊ីវិល​ស្នើ​លោក ហ៊ុន សែន ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ជាជាង​ដាំ​ដើម​ឈើ​ឡើង​វិញ
ដោយ ប្រាជ្ញ ចេវ
2015-09-19 rfa

សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ទាក់ទង​នឹង​ព្រៃឈើ ស្នើ​ឲ្យ​លោក ហ៊ុន សែន ទប់ស្កាត់​បទល្មើស​ព្រៃឈើ ជាជាង​ការ​ដាំ​ដើម​ឈើ​ឡើង​វិញ។

ការ​លើក​ឡើង​របស់​សង្គម​ស៊ីវិល​បែប​នេះ បន្ទាប់​ពី​លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ប្រាប់​ឲ្យ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដាំ​ដើម​ឈើ​នៅ​ក្នុង​បរិវេណ​សាលា​អន្តរជាតិ​មួយ ដែល​មាន​ចៅ​របស់​លោក​កំពុង​តែ​រៀន។

កង្វល់​របស់​កូនស្រី​លោក​នាយករដ្ឋមន្ត្រី​ដែល​ចង់​ឲ្យ​បរិវេណ​សាលា​ឯកជន​មួយ​មាន​ដាំ​ដើម​ឈើ ជំរុញ​ឲ្យ​លោក ហ៊ុន សែន ប្រាប់​ទៅ​មន្ត្រី​ក្រោម​ឱវាទ​យក​ដើម​ឈើ​ទៅ​ដាំ​នៅ​ទី​នោះ។ ប្រសាសន៍​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ ទទួល​បាន​ការ​ស្វាគមន៍​ពី​អ្នក​ធ្វើ​ការ​ទាក់ទង​ព្រៃឈើ ប៉ុន្តែ​សង្គម​ស៊ីវិល​ចង់​ឃើញ​ថែម​ទៀត​នូវ​បទបញ្ជា​ដែល​មាន​ប្រសិទ្ធភាព​ដើម្បី​ការពារ​ព្រៃឈើ។

ប្រធាន​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូច ឡេង  ស្នើ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហាមឃាត់​មិន​ឲ្យ​ផ្ដល់​អាជ្ញាប័ណ្ណ​ក្នុង​ការ​កាប់​ឈើ​បន្ត​ទៀត​ទេ ព្រោះ​ក្រុមហ៊ុន​ទាំង​នោះ​ជា​អ្នក​កាប់​បំផ្លាញ​ព្រៃឈើ​របស់​កម្ពុជា។ លោក​បន្ត​ថា ប្រសិន​ការ​អាជ្ញាប័ណ្ណ​កាប់​ឈើ​នៅ​បន្ត ក្មេង​ជំនាន់​ក្រោយ​នឹង​​លែង​បាន​ឃើញ​ដើម​ឈើ៖ «»។

​ថ្លែង​ក្នុង​កម្មវិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​សាលា​អន្តរជាតិ​ភ្នំពេញ (ISPP) នៅ​រាជធានី​ភ្នំពេញ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​ឲ្យ​កូនស្រី​របស់​លោក​ទៅ​ទាក់ទង​ភាគី​សាលា និង​ក្រសួង​កសិកម្ម ដើម្បី​បាន​ដើម​ឈើ​ដាំ​នៅ​បរិវេណ​សាលា។ ដំណាលគ្នា​នោះ​ដែរ លោក ហ៊ុន សែន ប្រកាស​ថា សាលា​នេះ​គឺ​មាន​ចៅ​របស់​លោក​កំពុង​រៀន​ច្រើន​នាក់​នៅ​ទី​នោះ៖ «»។

ទាក់ទង​រឿង​ព្រៃឈើ​នេះ​ដែរ តួលេខ​សកល​ថ្មី​ដែល​ផ្អែកលើ​ទិន្នន័យ​ផ្កាយរណប​របស់​សហរដ្ឋអាមេរិក បង្ហាញ​ថា ប្រទេស​កម្ពុជា បាត់បង់​ព្រៃឈើ​លឿន​ជាង​គេ​បំផុត​នៅ​លើ​លោក ពី​ឆ្នាំ​២០០១ ដល់​ឆ្នាំ​២១០៥។ កម្មវិធី Global Forest Watch របស់​វិទ្យាស្ថាន​ធនធាន​ពិភពលោក បង្ហាញ​ថា ប្រទេស​កម្ពុជា បាន​បាត់បង់​ព្រៃ​ប្រមាណ ១,៤៤​លាន​ហិកតារ ចន្លោះ​ពី​ឆ្នាំ​២០០១ ដល់​ឆ្នាំ​២០១៣។

ចំណែក​នាយក​អង្គការ​វេទិកា​មិនមែន​រដ្ឋាភិបាល (NGO Forum) លោក តឹក វណ្ណរ៉ា មាន​ប្រសាសន៍​ថា ការ​ដាំ​ដើម​ឈើ​ជា​ការ​រួមចំណែក​មួយ​ដើម្បី​ធ្វើ​ឲ្យ​មាន​លំនឹង​ធម្មជាតិ​ដល់​ភព​ផែនដី។ ប៉ុន្តែ​សង្គម​ស៊ីវិល​រូប​នេះ ស្នើ​ឲ្យ​មាន​ការ​ថែរក្សា និង​ប្រើប្រាស់​ព្រៃឈើ​មាន​ការ​ចូលរួម​យ៉ាង​សកម្ម​ពី​រដ្ឋាភិបាល សហគមន៍​ព្រៃឈើ៖ «»។

​បន្ថែម​ពី​នេះ លោក តឹក វណ្ណរ៉ា ស្នើ​ឲ្យ​រដ្ឋាភិបាល​ផ្ដល់​កញ្ចប់​ថវិកា​ដើម្បី​ជំរុញ​ពលរដ្ឋ​នៅ​ក្នុង​សហគមន៍​ដែល​ជា​អ្នក​ការពារ​ព្រៃឈើ​មាន​ធនធាន​គ្រប់គ្រាន់​ក្នុង​កិច្ចការពារ។ លោក​ថា សព្វថ្ងៃ​នេះ សកម្មភាព​ដាំ​ដើមឈើ​មាន​តិចតួច​ណាស់ បើ​ធៀប​នឹង​ការ​កាប់​បំផ្លាញ៕  ​

1 comment:

Kim Ea said...

Your regime collude with cronies and dear million years friends to destroyed atmost two third of our prestigious forest in Khmer land already,and now you came out shamelessly spread a national sentiment of good will by order of planting some new tree for the sake of a nation .It is a ridiculous and real insane leader Khmer ever see in history .Million of precious expensive tree fall every year by your companionship, but your order to plant a few tree back in Phnom Penh school is a real slap in the face of Khmer. These Khmer activist came up in group and requesting or demanding your government under your pinhead watch to help and protect these forest devatating almost every day, but your government ignore it and sometime punish by chase them away in some occasion kill score of their activists with inhumane injustice . It is a true nature of sycophant rude ruler of this century .