A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 2 August 2015

Border issue (see summary in English)


Sam Rainsy's photo.


by Sam Rainsy

០១ សីហា ២០១៥ / 01 August 2015 - Border issue (see summary in English).
បីដំណាក់កាល ក្នុងការងារបច្ចេកទេសនិងនយោបាយ ដើម្បីការពារបូរណភាពទឹកដី នៃប្រទេសកម្ពុជា / Three steps in the technical and political work to defend Cambodia’s territorial integrity.
ការងារបច្ចេកទេសនិងនយោបាយ ដើម្បីការពារបូរណភាពទឹកដី នៃប្រទេសកម្ពុជា មានបីដំណាក់កាល ដាច់ពីគ្នា ដូចតទៅ ៖
១- ជ្រើសរើសផែនទីជាមូលដ្ឋាន យកមកធ្វើការ ឲ្យស្របទៅនឹងផែនទីដូចមានបញ្ជាក់ ក្នុងមាត្រាទី២ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា គឺផេនទីបារាំង ខ្នាត ១/១០០.០០០ ធ្វើឡើងក្នុងចន្លោះឆ្នាំ ១៩៣៣-១៩៥៣។ Firstly, choose the right maps to work on, which are the French-era 1/100,000 maps produced between 1933 and 1953, as specified in the Constitution.
២- ពេលណាបានជ្រើសរើសផែនទីត្រឹមត្រូវហើយ អាជ្ញាធរខ្មែរយើងត្រូវធ្វើការវាស់វែង នៅទីកន្លែង គឺនៅតាមបណ្តោយព្រំដែន ដោយប្រើបច្ចេកទេសទំនើប (GPS) ដើម្បីកំណត់ទីតាំង នៃបង្គោលព្រំដែន ដែលត្រូវបែងចែកទឹកដីរវាងប្រទេសកម្ពុជា និងប្រទេសជិតខាង។ នៅទីតាំងនីមួយៗ អាជ្ញាធរត្រូវស្រង់និយាមការ (coordinates) នៃចំណុចទាំងនោះ យកមកដាក់បញ្ចូលក្នុងកម្មវិធីកុំព្យូរទ័រ (computer programs) ដែលមានដាក់បញ្ចូលផែនទីត្រឹមត្រូវផងដែរ (digitized maps) ដើម្បីផ្ទៀងផ្ទាត់ថា ចំណុចនីមួយៗ ដែលត្រូវបោះបង្គោលនោះ តើស្ថិតនៅចំពីលើបន្ទាត់ព្រំដែន ក្នុងផែនទីលើកញ្ចក់កុំព្យូទ័រ ឬក៏ស្ថិតនៅក្នុងទឹកដីនៃប្រទេសកម្ពុជា ឬក៏ស្ថិតនៅក្នុងទឹកដីប្រទេសជិតខាង។ Secondly, using modern technologies (GPS, digitized maps, appropriate computer programs), spot the exact places where border markers must be planted.




៣- ពេលណាការងារទាំងពីរខាងលើនេះ ត្រូវបានសម្រេចរួចរាល់ហើយ អាជ្ញាធរខ្មែរយើងត្រូវពិនិត្យមើលថា តើប្រទេសជិតខាង បានគោរពបន្ទាត់ព្រំដែនដែលបានកំណត់ដូចខាងលើ ឬទេ។ តាមករណីជាក់ស្តែងជាច្រើន ទោះជាការងារក្នុងចំណុចទី១ និងចំណុចទី២ ខាងលើនេះ ធ្វើបានត្រឹមត្រូវហើយយ៉ាងណាក៏ដោយ ក៏ប្រទេសវៀតណាមមិនគោរពបូរណភាពទឹកដីនៃប្រទេសកម្ពុជាឡើយ ហើយបានវាតទីចូលមកក្នុងទឹកដីប្រទេសយើងយ៉ាងងងើល។ ឧទាហរណ៍ ៖ នៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង អាជ្ញាធរនិងប្រជាពលរដ្ឋវៀតណាម បានចូលមកកាន់កាប់ទឹកដីប្រទេសកម្ពុជា ក្នុងជម្រៅប្រមាណមួយគីឡូម៉ែត្រ ក្នុងចន្លោះបង្គោលលេខ ២០២ និង ២០៣ ដោយគេចាត់ទុកថា ទឹកដីខ្មែរតាមដងព្រំប្រទល់ដែន កន្លែងនោះ គឺស្ថិតនៅក្នុងខេត្តឡុងអាន (Long An) របស់ប្រទេសវៀតណាម។ សូមមើលផែនទីខេត្តឡុងអាន រៀបចំដោយរដ្ឋាភិបាលវៀតណាម ដែលយើងបានយកមកដាក់ត្រួតលើផែនទីស្របច្បាប់ខេត្តស្វាយរៀង ដូចមានភ្ជាប់មកជាមួយនេះ។ ក្នុងករណីជាក់ស្តែងបែបនេះ ដែលប្រជាពលរដ្ឋខ្មែរអាចមើលឃើញបានទាំងអស់គ្នា រាជរដ្ឋាភិបាលកម្ពុជា ត្រូវប្តឹងទៅសហគមន៍អន្តរជាតិ អំពីទង្វើឈ្លានពានរបស់ប្រទេសវៀតណាម ដែលជាការរំលោភច្បាប់អន្តរជាតិ ជាពិសេស រំលោភកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ ១៩៩១ ស្តីពីកម្ពុជា ដែលតម្រូវឲ្យប្រទេសជាហត្ថលេខីទាំងអស់ (ក្នុងនោះមានប្រទេសវៀតណាមផងដែរ) គោរពឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដី នៃប្រទេសកម្ពុជា។ Thirdly, check whether Vietnam has actually respected Cambodia’s territorial integrity even though the border line has been correctly delineated in a given area. For instance, a portion of Cambodia’s territory in Svay Rieng province’s Kampong Ro district (between border post # 202 and border post # 203) has already been annexed by Vietnam, which -- according to a Hanoi-produced map -- considers that portion of Cambodia’s territory as being part of Vietnamese Long An province.

No comments: