A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 10 July 2015

NEC accepts 90% of recommendations by Japanese election experts គ​.​ជ​.​ប ទទួលយក​អនុសាសន៍​របស់​ជប៉ុន​៩០​ភាគរយ​លើ​ការរៀបចំ​ចុះឈ្មោះ​បោះឆ្នោត​​

ដោយ៖​ ថោ ស៊ីណា​ | ថ្ងៃព្រហស្បតិ៍ ទី9 កក្កដា 2015, 

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​)​ឲ្យដឹងថា ខ្លួន​បាន​ទទួលយក​អនុសាសន៍​៩០​ភាគរយ​នៃ​អនុសាសន៍​ដែល​ផ្ដល់​ដោយ​អ្នកជំនាញ​ជប៉ុន លើ​សេចក្តីព្រាង​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៦​។​
​សេចក្តីប្រកាស​ព័ត៌មាន​របស់ គ​.​ជ​.​ប ឲ្យដឹងថា នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ អនុប្រធាន គ​.​ជ​.​ប លោក គួ​យ ប៊ុន​រឿន បាន​ជួប​ជាមួយ​ក្រុម​បេសកកម្ម​មកពី​ជប៉ុន ដើម្បី​ពិភាក្សា​លើ​អនុសាសន៍​ដែល​ជប៉ុន​បានលើកឡើង​។ សេចក្តីប្រកាស​ព័ត៌មាន​បន្តថា ជា​លទ្ធផល គ​.​ជ​.​ប បាន​ទទួលយក​អនុសាសន៍​របស់​ជប៉ុន​ប្រមាណ​៩០​ភាគរយ ចំណែក​ចំណុច​នៅ​សេសសល់​មាន​ដូចជា​ការផ្សព្វផ្សាយ​ទិន្នន័យ​អ្នកបោះឆ្នោត​លើ​គេហទំព័រ តួនាទី​អ្នកសង្កេតការណ៍ និង​សេរីភាព​អ្នកសារព័ត៌មាន​ជាដើម គ​.​ជ​.​ប បាន​សន្យាថា​នឹង​ពិនិត្យមើល និង​កែសម្រួល រូ​ច​បញ្ជូនទៅ​ឲ្យ​ភាគី​ជប៉ុន​ម្ដងទៀត​។​
​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បន្តថា គ​.​ជ​.​ប នឹង​បញ្ជូន​ក្រមសីលធម៌​សម្រាប់​អ្នក​សង្កេតការណ៍​បោះឆ្នោត និង​គោលការណ៍​ផ្សេងៗ​ទៀត​ទៅ​ឲ្យ​ភាគី​ជប៉ុន ដើម្បី​ជួយ​ត្រួតពិនិត្យ និង​ផ្ដល់​អនុសាសន៍​បន្តទៀត​។​
អ្នកនាំពាក្យ គ​.​ជ​.​ប លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា ភាគី​ជប៉ុន​បាន​លើកឡើង​ថា គ​.​ជ​.​ប អាច​ផ្សព្វផ្សាយ​ទិន្នន័យ​អ្នកបោះឆ្នោត​លើ​គេហទំព័រ​បាន តែ​ពុំ​គួរ​បង្ហាញ​ព័ត៌មាន​លម្អិត​ដូចជា​អាសយដ្ឋាន​នោះទេ ដោយ​ភាគី​ជប៉ុន​លើកឡើង​ពី​បញ្ហា​សុវត្ថិភាព​។ លោក​ថា គ​.​ជ​.​ប និង​ភាគី​ជប៉ុន​នឹង​ពិភាក្សា​គ្នា​លើ​បញ្ហា​នេះ និង​ចំណុច​សេសសល់​ផ្សេងទៀត​នៅ​ថ្ងៃស្អែក​។​
​សេចក្ដីប្រកាស​ឲ្យដឹង​ដែរថា សេចក្ដីព្រាង​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៦ មាន​ចំនួន​៨៤​ទំព័រ និង​៦​ជំពូក​។ ជំពូក​១​ស្ដីពី​ការគ្រប់គ្រង​ការចុះ​បោះឆ្នោត​ឬ​ការរៀបចំ​បញ្ជី​បោះឆ្នោត ជំពូក​២​ស្ដីពី​ការងារ​បណ្តុះបណ្តាល​អប់​រំ​អ្នកបោះឆ្នោត​និង​ការងារ​ព័ត៌មាន​សាធារណៈ ជំពូក​៣​ស្ដី​ពី​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត និង​ការិយាល័យ​បោះឆ្នោត ជំពូក​៤​ស្ដី​ពី​ការចុះ​ឈ្មោះ​បោះឆ្នោត​ឬ​ការរៀបចំ​បញ្ជី​បោះឆ្នោត​ថ្មី ជំពូក​៥​ស្ដីពី​ការដាក់ ទទួល និង​ដោះស្រាយ​បណ្ដឹង និង​ជំពូក​៦​ស្ដីពី​ភ្នាក់ងារ​គណបក្សនយោបាយ និង​អ្នកសង្កេតការណ៍​បោះឆ្នោត​។
​សេចក្តីប្រកាស​ឲ្យដឹង​ទៀតថា នៅ​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៥​នេះ ភាគី​ជប៉ុន​នឹង​បញ្ជូន​អ្នកជំនាញ​ការបោះឆ្នោត​មួយរូប ដើម្បី​បន្ត​សហការ និង​ធ្វើការ​នៅ​ទីស្នាក់ការ គ​.​ជ​.​ប រយៈពេល​៣​ខែ​។ នៅ​ថ្ងៃស្អែក គ​.​ជ​.​ប និង ភាគី​ជប៉ុន​នឹង​បន្ត​ជួប​គ្នា​ម្ដង​ទៀត ដើម្បី​ពិភាក្សា​គ្នា​អំពី​បច្ចេកទេស​កុំព្យូទ័រ​សម្រាប់​ការចុះឈ្មោះ​បោះឆ្នោត​។​
​គួររំឭកថា រដ្ឋាភិបាល​កម្ពុជា​បាន​ស្នើ​ឲ្យ​ប្រទេស​ជប៉ុន និង​សហភាព​អឺរ៉ុប​សហការ​ជាមួយ គ​.​ជ​.​ប ដោយ​ជួយ​ផ្តល់​ជំនួយ​ទាំង​ថវិកា និង​បច្ចេកទេស ដើម្បី​ជំរុញ​យន្តការ​បោះឆ្នោត​នៅ​កម្ពុជា​ដំណើរការ​ទៅ​ដោយ​ត្រឹមត្រូវ និង​យុត្តិធម៌ បន្ទាប់​ពី​ប្រទេស​នេះ​មាន​ជម្លោះ​នយោបាយ​បន្តបន្ទាប់ ក្រោយ​ការបោះឆ្នោត​ម្តងៗ ៕

សូម​សរសេរ​មក​លោក ថោ ស៊ីណា​ តាម​រយៈ sina@vodhotnews.com

3 comments:

Anonymous said...

Begin of Drgunzet's comment.

With Japan's help, I sure hope CNRP will not try to cheat and/or accuse other cheating in the next election in 2018.

-Drgunzet-

Anonymous said...

With the Japanese's help, I hope Khmer will be able to export more dog shits to shitnam, so shitnamese can catch up with the world on their proteins intake by 2018.


Sincerely,
STUPID youn...

Anonymous said...

Racist -Drgunzet- the self-proclaimed Viet-German:

http://www.topix.com/forum/world/china/TOG5KCV6KL2TSDTQG

A real horny German Shepherd on the loose looking for Drgunzet for a serious Doggy-Style's penetration. Stick your ass up real high now DrgunZet!!!