អ្នកនយោបាយ អ្នកវិភាគ សោកស្តាយយ៉ាងខ្លាំងចំពោះមរណភាពរបស់លោក ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា។ អ្នកទាំងនោះ សុទ្ធតែសរសើរពីវីរភាពរបស់លោក ជា ស៊ីម ដែលបានលះបង់ ដើម្បីបុព្វហេតុប្រទេសជាតិរាប់សិបឆ្នាំកន្លងមក។
លោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ ៖« ខ្ញុំសោកស្តាយ និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះការបាត់បង់ជីវិតរបស់លោកតា។ គាត់គឺជានិមិត្តរូបរបស់ជាតិមួយ ដែលខំតស៊ូប្រឆាំងនឹងការឈ្លានពានរបស់បរទេស គាត់ស្រឡាញ់ជាតិ។ ក៏ប៉ុន្តែដោយសារតែពេលវេលា កាលៈទេសៈមិនផ្តល់ឲ្យអំណោយផលដល់គាត់ ទើបគាត់មិនអាចធ្វើការបានច្រើនដើម្បីជាតិ តាមចិត្តខ្លួន។មិត្តភក្តិខ្ញុំលោក វ៉ាន់ ឌីកាអុន អ្នកសរសេរសៀវភៅប្រវត្តិសាស្ត្រ និងធ្លាប់សរសេរសៀវភៅទាក់ទងនឹងសម្តេច ជា ស៊ីម នេះ បានប្រាប់ខ្ញុំថា លោក ជា ស៊ីម លះបង់ដើម្បីជាតិមាតុភូមិច្រើនណាស់ក្នុងជីវិតរបស់លោក» ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ៖« ក្នុងនាមគណបក្សសង្គ្រោះជាតិ យើងសោកស្តាយបំផុតចំពោះមរណភាពរបស់សម្តេច ជា ស៊ីម នៅពេលនេះ។ សម្តេច ជា ស៊ីម គាត់បានបំពេញកាតព្វកិច្ចច្រើន ដើម្បីបុព្វហេតុប្រទេសជាតិ។ ខ្ញុំគិតថា ពេលនេះ មេបក្សខ្ញុំ ដែលកំពុងនៅក្រៅប្រទេសទំនងជាកំពុងត្រៀមធ្វើសេចក្តីថ្លែងការណ៍ ដើម្បីចូលរួមមរណៈទុក្ខ»។
អ្នកវិភាគនយោបាយ លោក សុខ ទូច ៖«ខ្ញុំមានការសោកស្ដាយចំពោះការបាត់បង់អ្នកនយោបាយចាស់ទុំ ដែលមានបទពិសោធន៍ច្រើន មានភាពស្ងាត់រងំ ដែលគិតប្រយោជន៍ជូនជាតិជាងខ្លួន ក្នុងការកសាងប្រទេស។ ចំពោះការបាត់បង់នេះ គឺជាការបាត់បង់នូវស្ថាបនិកនៅក្នុងគណបក្សប្រជាជន ស្ថាបនិកថ្ងៃ៧មករា ស្ថាបនិកសន្ធិសញ្ញាទីក្រុងប៉ារីស ស្ថាបនិករណសិរ្សរំដោះជាតិ»។
លោក អ៊ូ វីរៈ អ្នកវិភាគ៖«ខ្ញុំសូមចូលរំលែកទុក និងសោកស្ដាយ កាន់ទុកក្នុងការបាត់បង់អ្នកនយោបាយចាស់ទុំ ដែលមានចិត្តធម៌ ពូកែសម្របសម្រួលបានច្រើន មិនឲ្យមានការបែកបាក់ផ្ទៃក្នុងនៅក្នុងគណបក្សប្រជាជនកម្ពុជា»៕
7 comments:
តាំងពីធ្វើខ្ញុំយួនមក តើមានការលះបង់អ្វីខ្លះទៅ សុំលើកមកបង្ហាញផង មានមើលបឺងទន្លេសាបទេ វាក្លាយជាអ្វីហើយ? មានអ្នកវិភាគដូច្នេះបានយួនគេបានដៃ បានជាគេបន្ត ចលណា លេបទឺកដីមិនចេះឈប់ គឺអ្នកដែលធ្វើខុស ដល់ងាប់ ហើយ ក៍នៅតែ អួតសរសើទឿត ដូច ស៊ីហនុ ពលពត ជាស៊ីម ហ៊ុនសែន សុទ្ធតែជាអ្នកលះបង់ខ្ពស់ ណាស់ ចុះហេតុអីបានជាគេមិនហ៊ាននិយាយការពិតអញ្ចឹង ចុះរឿងយួន ម្តេចបានជាគេមិនមើលឃើញអ្វីខុសចំពោះខ្មែរអញ្ចឹង ? មកពីសម្លម្ជូយួនវាឆ្ងាញ់ណាស់ តើមានទេ?
Beside of corruption,Chea Sim sold his head to vietnam an appreciated vietnam to kill his own population,let vietnam encroached khmer territory day by day made khmer crying all around the country and he can do only kill khmer people around million by his own bloodies hand with full of supporting by Hanoi,who said Chea Sim good those people must be blind and stupid brain,if we compare with animal, they know their blood perfectly than this kind of human,this comment just want to send to CPP need to open your mind of good and bad.
អ្នកណាថាជា សីមធ្វើការដុតដៃដុតជើងសំរាប់ខ្មែរ អ្នកនោះជាមនុស្សធុន វៃ៉អែបសីុអប ដូចចៃតោងរោមក្ដជា សីុមអញ្ចឺង តាមពិតជាៃីុមខំធ្វើការបំរើយួនដុតដៃដុតក្ដគាត់ ដើម្បីយកដីខ្មែរដាក់ជើងពាណថ្វាយួយនហាន់ណូយ សូមលោកកញ្ជះនោះល្មមលាងខួរបង្កងចេញហើយកុំអោយយួនវាមើលងាយយើងហួសហេតុពេក កុំដើម្បីលុយនឺងអំណាចសុខចិតកំទេចទឺកដីរបស់ឯងដើម្បីសត្រូវសួរពូជ តើសុខចិត្តអោយកូនចៅយើងជំនាន់ក្រោយរស់ក្រោមនឺមអណានិគមន៏៌ឬ ? សូមមេត្តាព្យបាលរោគវិស័យបសាទអោយបានជាយា៉ងឆាប់បំផុត បើពំុនោះទេយើងវិនាសក្នុងពេលឆាប់ៗ យើងដឺងហើយយួនមិនអាចជាមិត្តល្អបានទេត្រូវតែប្រយ័ត្នគ្រប់ជំនាន់ វានូវតែមានមហិច្ចតាមិនដែលឈប់ឈរសូមជ្រាប ។
ជា ស៊ីម លះបង់ ទឹកដីឳ្យយួនច្រើនណាស់មិនថាទេ បែរជាឡប់ទៅវិញ នេះហើយដែលធ្វើឳ្យខ្មែររលាយនោះ មើលចុះសុទ្ធតែបណ្ឌិត ស្មែរមើលចុះ សុទ្ធតែហៃអើអាជ័យធ្លាក់ទឹក ហាហា មើលចុះ ខ្មែរអើយ
Mon Sonando praised Chea Sim? Mom Sonando must have been YUON's puppet too...Holy shit Mom Sonando!!!
The link below is a response to Mr. Stupid Sonando and Sok Touch.
http://www.hrw.org/news/2015/06/08/cambodia-chea-sim-death-shows-failings-khmer-rouge-court
Who said this traitor is a good person, you may be born from this dictator shit . Khmer still have a whole bunch of sympathizers who support with blindness, this head of criminal communist killer organization . If this stupid guy is a decent leader, what did his reacted, when Khmer innocent life perished under his watch ? MUM ,deft? He is a brainless, gutless, heartless, shameful corrupt to the bone, destroy Khmer border and embrace the Viet plan to colonize our Khmer land .Did all i cite here is not a treason act? what else you can say ? You Khmer decide it .
Post a Comment