A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 5 June 2015

Prince Thomico: Cambodia is becoming another Kampuchea Krom ព្រះអង្គម្ចាស់​ធម្មិកោ ៖ យើង​កំពុងតែ​ក្លាយទៅជា​កម្ពុជា​ក្រោម​ទៅហើយ​​

ដោយ៖​ ឡាយ សា​មាន​ | ថ្ងៃព្រហស្បតិ៍ ទី4 មិថុនា 2015, 

ស្តាប់សំឡេង៖​

ចម្លងទុក
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ​ធម្មិកោ កាលពីពេល​កន្លងមក
​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ​ធម្មិកោ ដែល​ជា​សែស្រឡាយ​ស្តេច នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ លើកឡើងថាបច្ចុប្បន្ននេះ ​ខ្មែរ​កណ្តាលក្លាយ​ជា​កម្ពុជា​ក្រោម​រួចទៅហើយ ដោយ​ព្រះអង្គ​អះអាងថាក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា​សព្វថ្ងៃ​មាន​មន្ត្រីរាជការ ដែល​ជា​ជនជាតិ​វៀតណាម​កំពុងតែ​ធ្វើការ​គ្រប់គ្រង​តាម​ស្ថាប័ន​ជាតិ​មួយចំនួន ។​
​ក្នុង​ពិធី​រំឭក​ខួប​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម​លើក​ទី​៦៦ នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា​នេះ អតីត​ជំនួយការ​ព្រះ​វីរក្សត្រ​នរោ​ត្តម​សីហនុ គឺ​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ​ធម្មិកោ មាន​ព្រះបន្ទូល​ថាសព្វថ្ងៃ​នេះ​ខ្មែរ​កណ្តាល ​គឺ​ក្លាយ​ជា​កម្ពុជា​ក្រោម​រួច​ទៅ​ហើយ ។ ព្រះអង្គ​អះអាងថាស្ថាប័ន​ជាតិ​មួយ​ចំនួន​ត្រូវបាន​វៀតណាម​គ្រប់គ្រង​ទាំង​រដ្ឋបាល​ផង​ដែរ ។​
ព្រះអង្គ​មានបន្ទូលថា «​តែ​យើង​ច្បាស់​ទេ​ថា អត់​មាន​យោធា​យួន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា គ្រាន់តែ​នៅក្នុង​ក្រសួង​ការពារជាតិ មាន​រដ្ឋលេខាធិការ មាន​ឧត្តមសេនីយ៍មួយ​ចំនួ​ន មក​ធ្វើការ​ពី​ថ្ងៃ​ចន្ទ​រហូតដល់​ថ្ងៃ​សុក្រ មក​ធ្វើការ​នៅ​ភ្នំពេញ ឬ​ក្នុង​ស្រុក​ខ្មែរ ហើយ​ថ្ងៃ​សៅរ៍ ថ្ងៃអាទិត្យ ទៅ​រួច​ជា​មួយ​គ្រួសារ​នៅ​ក្នុងស្រុក​យួន អាហ្នឹង​ជា​ការពិត ។ ដូច្នេះ​មាន​គ្រប់​ហើយ ក្នុង​ការគ្រប់គ្រង​ប្រទេស​យើង គេ​មាន​គ្រប់​ហើយ គេ​មាន​ប្រជារាស្ត្រ​របស់​គេ គេ​មាន​ប្រព័ន្ធ​រដ្ឋបាល​របស់​គេ គេ​មាន​ប្រព័ន្ធ​សេដ្ឋកិច្ច​របស់​គេ គេ​មាន​យោធា​របស់​គេ តើ​យើង​ខុស​ពី​កម្ពុជា​ក្រោម​កន្លែង​ណា អត់​មាន​ទេ សព្វថ្ងៃ​យើង​អត់​មាន​ខុស​ពី​កម្ពុជា​ក្រោម​ទេ​» ។​
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ​ធម្មិកោ លើកឡើង​បែប​ដាស់តឿន​ថាប្រសិនបើ​ខ្មែរ​រួបរួម​គ្នា​នោះ ខ្មែរ​នឹង​មិន​បែកបាក់​ឡើយ ។ ព្រះអង្គ​មាន​ព្រះបន្ទូល​ទៀតថា ខ្មែរ​ត្រូវ​រួបរួមគ្នា ដើម្បី​ទាមទារ​ទឹកដី​កម្ពុជា​ក្រោម​មកវិញ ការពារ​ខ្មែរ​កណ្តាល​កុំឲ្យ​ក្លាយ​ជា​កម្ពុជា​ក្រោម និង​ទាមទារ​កោះត្រល់​ជាដើម ។ យ៉ាងនេះ​ក្តី​ព្រះអង្គ​សម្តែង​ការសោកស្តាយ​ចំពោះ​ការបាត់បង់​ទឹកដី​កម្ពុជា ។ 
VOD មិនអាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​លោក ផៃ ស៊ីផា​ន បានទេ ។ ចំណែក​អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​លោក ទិ​ត្យ សុធា អះអាង​ថា​កំពុង​ជាប់រវល់ ។​
អ្នក​ស្រាវជ្រាវ​ពី​ការអភិវឌ្ឍ​សង្គម​លោក កែម ឡី មានប្រសាសន៍ថា បច្ចុប្បន្ន​ខ្មែរ​កណ្តាល​មិន​ទាន់​ក្លាយទៅជា​កម្ពុជា​ក្រោម​ទី​ពីរ​នោះ​ទេ តែ​លោក​ថា​ទំហំ​នៃ​បញ្ហា​ធំ គឺ​ការហូរចូល​នៃ​ជនជាតិ​វៀតណាម​ចូលមក​កម្ពុជា​មាន​កាន់​តែ​ច្រើន ។ លោក​ថា «​តើ​យើង​ត្រូវ​ផ្តល់​សារ វិជ្ជមាន​ទី​ដល់​ពលរដ្ឋ​ខ្មែរ​ដើម្បី​ទប់ស្កាត់​កុំឲ្យ​មាន​អាណានិគម​បែប​ថ្មី ឬ​យើង​ត្រូវ​ផ្តល់​សារ​ទាំងអស់​ទៅ​ដល់​យុវជន​ខ្មែរ ដើម្បី​កុំឲ្យ​មាន​ការទប់ស្កាត់ អាហ្នឹង​ដែល​យើង​ត្រូវ​គិតគូរ [​សម្រាប់​]​អ្នកនយោបាយ​» ។​
​លោក កែម ឡី អះអាងថា ចំពោះ​ចារកម្ម​វៀតណាម​វិញ​តែងតែមាន ដែល​ពួកគេ​ចូល​កម្ពុជា តាមរយៈ​ការធ្វើ​ជំនួញ និង​អង្គការក្រៅរដ្ឋាភិបាល​ជាដើម ។ យ៉ាងណា​ក៏​ដោយ​លោក​ថា ខ្មែរ​កណ្តាល​នៅតែ​មាន​សង្ឃឹម​ក្នុង​ការដោះស្រាយ​រាល់​បញ្ហា​ទាំងនេះ ដោយសារ​យុវជន និង​ប្រជាពលរដ្ឋ​សព្វថ្ងៃ​ចេះ​ងើបឡើង​តស៊ូ ។

​គួរបញ្ជាក់​ថា ទឹកដី​កម្ពុជា​ក្រោម​ត្រូវបាន​អាណានិគមនិយម​បារាំង ប្រគល់ឲ្យ​ប្រទេស​វៀតណាម​គ្រប់គ្រង ជាង​៦០​ឆ្នាំ​មកហើយ គឺ​នៅ​ឆ្នាំ​១៩៤៩ ដែលមាន​២១​ខេត្ត និង​មាន​ទំហំ​ដី​ជិត​៧​ម៉ឺន​គីឡូម៉ែត្រ​ក្រឡា​(៦៨៩៦៥) និង​មាន​ប្រជាពលរដ្ឋ​ជាង​១២​លាន​នាក់ (១២ ៥៤៧ ២៥០) ។ ក្រោយមក​មាន​ការរើបម្រាស់​ពី​ខ្មែរ​ក្រោម​ជា​ញឹកញាប់ តែ​ត្រូវ​បាន​បង្ក្រាប​ពី​អាជ្ញាធរ​វៀតណាម ៕ 

សូម​សរសេរ​មក​លោក ឡាយ សា​មាន តាមរយៈ samean@vodhotnews.com​

4 comments:

Anonymous said...

About 90,000 Viet Minh were evacuated to the North while 5,000 to 10,000 cadre remained in the South, most of them with orders to refocus on political activity and agitation.[7] The Saigon-Cholon Peace Committee, the first Việt Cộng front, was founded in 1954 to provide leadership for this group.[7] Other front names used by the Việt Cộng in the 1950s implied that members were fighting for religious causes, for example, "Executive Committee of the Fatherland Front", which suggested affiliation with the Hòa Hảo sect, or "Vietnam-Cambodia Buddhist Association".[7] Front groups were favored by the Việt Cộng to such an extent that its real leadership remained shadowy until long after the war was over, prompting the expression, "the faceless Vietcong".[7]

we know!
even Cambodian oversea work in Vietnam too.

Anonymous said...

To solve Khmer problems, prosecute
Hanoi key leaders.

Anonymous said...

He's telling the truth but CPP hate him. Now look to all CPP are so happy and they don't care about YUON take over Cambodian at all. Please wait and see . YUON will say DO MAI soon late than you know it. no where to run. Now which one of government brand that YUON not control? military ? police? . Who control all YUON in Cambodia? YUON in Beng tonle sab It like YUON country because YUON can do by what they want.It's is unbelievable . now it doesn't matter what he said CPP will destroy him.

Kim Ea said...

This is my first time to agree with the word of this prince. He imbed with Sihanouk traitor for long time, and i admit that his statement here is a real ideal of patriotism . Khmer if you let the insiders traitor Khmer administration rule the country with a forceful dictatorial scheme like to day, time to fight back with enemy is very slim . Khmer government of to day are progressively implanted a hole bunch of inside working agents of Yuon enemy or pure enemy spy agents disguise as Khmer .The prince is right, Hun Sen dictator also a Yuon insider agent and surround ,from military head,interior ministry, security police and economic or financial apparatus are control by enemy or we can say, is in the grip of our enemy . How we can do to salvage our nation back, you just think about this please . It time for Khmer to stop fighting within and do concentrate to the deep enemy strategy and find way how to fightback and rescue our nation .