ឈានចូលមកដល់ពាក់កណ្តាលឆ្នាំ២០១៥នេះ ក្រៅពីប្រភេទរថយន្តទំនើបៗជាច្រើនដែលបានចរាចរណ៍នៅកម្ពុជា គឺអ្នកលេងម៉ូដនិងស៊េរីរថយន្តទំនើប បានចាប់អារម្មណ៍ទៅនឹងវត្តមានរថយន្តប្រភេទ Sport ទំនើបមួយគ្រឿង ដែលចាត់ទុកថា ជាកំពូលរថយន្តម៉ាក McLaren P1 តម្លៃជាង១លានដុល្លារអាមេរិក(មិនទាន់គិតពន្ធនាំចូល) បង្ហាញខ្លួននៅរាជធានីភ្នំពេញយ៉ាងហ៊ឺហា ។
ប្រភពព័ត៌មានពីអ្នកស្និទ្ធនឹងក្រុមគ្រួសារឯកឧត្តម ហ៊ុន ណេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ(គណៈកម្មការទី៤)នៃរដ្ឋសភានីតិកាលទី៥ បានបង្ហើបប្រាប់ឲ្យដឹងថា រថយន្ត Sport ទំនើបដែលជាកំពូលរថយន្តម៉ាក McLaren P1 បច្ចុប្បន្នមានតែមួយគ្រឿងគត់ចរាចរណ៍នៅកម្ពុជានោះ គឺជាកម្មសិទ្ធិរបស់អ្នកឧកញ៉ា ហ៊ុន តូ ត្រូវជាកូនប្រុសបង្កើតរបស់ឯកឧត្តម ហ៊ុន ណេង និងត្រូវជាក្មួយប្រុសបង្កើតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ក្នុងនាមជាអ្នកជំនួញដ៏មានឥទ្ធិពលបំផុត លោក ហ៊ុន តូ ត្រូវបានតែងតាំងជាអ្នកឧកញ៉ាដោយព្រះរាជក្រឹត្យលេខនស/រកត/០៥០០/០៨៤ ចុះថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០០០ ៕
1 comment:
The car was bought with blood money.
The world is not fair. Bad people live good lives, good people live their lives like hell.
Post a Comment