ដោយ ម៉ម មុនីរតន៍
2015-06-08 RFA
![]() |
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំសភា នីតិកាលទី៥ ដើម្បីអនុម័តសេចក្ដីព្រាងច្បាប់គ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៥។
RFA/Sek Bandith
|
School of Vice: It's still not yet too late to prove your self-proclaimed innocence if only you are willing to place all concrete evidence and applied procedures relating to all territorial agreements and border demarcations in the course of your single-party rule and time in power before a body of independent international experts and all interested parties. Cambodia does not belong to you and your Hanoi-created CPP party alone. What gives [or gave] you the right to make any nationally sensitive decisions without consulting public opinion or seeking the nation's approval via a democratic plebiscite first?
បើទោះជាបែបនេះក៏ដោយចុះ លោក អ៊ុំ សំអាន អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ឆ្លើយតបថា ការពិតអ្វីដែល លោក ហ៊ុន សែន ប្រតិកម្មប្រឆាំងអ្នករិះគន់ចំពោះគោលនយោបាយរបស់រដ្ឋាភិបាលក្នុងរឿងព្រំដែននេះ គឺមិនត្រឹមត្រូវឡើយ។ លោក អ៊ុំ សំអាន ដែលមួយរយៈចុងក្រោយនេះ បានលាតត្រដាងពីការបាត់បង់ទឹកដីមួយផ្នែកធំនៅខេត្តកំពត ទៅវិញនោះអះអាងទៀតថា នេះជាការបំភ្លៃការពិតចំពោះប្រវត្តិសាស្ត្រខ្លួនឯង ហើយថែមទាំងព្យាយាមមិនទទួលខុសត្រូវរាល់កំហុសដែលកើតមានឡើង ចំពោះរឿងព្រំដែននេះទៀតផង៖ «»។
អ្នកឃ្លាំមើលបញ្ហាព្រំដែន និងអ្នកនយោបាយគណបក្សប្រឆាំង ឆ្លើយតបភ្លាមៗជុំវិញប្រមុខរដ្ឋាភិបាលថ្លែងការពារពីការចោទប្រកាន់ថា ប្រើប្រាស់ផែនទីក្លែងក្លាយក្នុងការកំណត់ទីតាំងបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម។ ក្រុមអ្នកតាមដានរឿងព្រំដែន ចាត់ទុកសារនយោបាយថ្លែងបដិសេធរបស់ លោក ហ៊ុន សែន ថាជារឿងប្រឌិត និងខុសពីការពិតទាំងស្រុង។
បញ្ហារឿងកំណត់ព្រំដែនជាមួយប្រទេសវៀតណាម នៅតែជាចំណុចរសើប និងបន្តខ្វែងគំនិតគ្នា ដោយភាគីខាងគណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល ចោទរដ្ឋាភិបាលថា ការបោះបង្គោលព្រំដែននេះធ្វើឲ្យទឹកដីកម្ពុជា ត្រូវបាត់បង់ទៅប្រទេសវៀតណាម។ ដោយឡែកពីខាងភាគីរដ្ឋាភិបាលវិញ ថ្លែងការពារថា ខ្លួនក៏ជាអ្នកដែលចេះស្រឡាញ់ទឹកដី និងអ្វីៗដែលកម្ពុជា មានដែរ។
ភាពរង្គោះរង្គើឡើងវិញអំពីរឿងព្រំដែននេះ កើតមានឡើងបន្ទាប់ពីអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងក្រុមអ្នកឃ្លាំមើលរឿងព្រំដែនរកឃើញថា រដ្ឋាភិបាលកម្ពុជា ពិតជាមិនខ្វាយខ្វល់ចំពោះការរំកិលព្រំដែននៅតាមតំបន់មួយចំនួនពីសំណាក់ភាគីវៀតណាម ម្ដងហើយម្ដងទៀតនោះទេ។ ការថ្លែងរិះគន់នេះ ធ្វើឡើងខណៈដែល លោក ហ៊ុន សែន ថ្លែងនៅក្នុងវិមានរដ្ឋសភា កាលពីព្រឹកថ្ងៃទី៨ មិថុនា ហើយលោកឆ្លៀតព្រមានទៅអ្នករិះគន់រដ្ឋាភិបាល និងរហូតបបួលស្បថស្បែឲ្យរន្ទះបាញ់ថែមទៀតផង។
បើទោះជាបែបនេះក៏ដោយចុះ លោក អ៊ុំ សំអាន អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ឆ្លើយតបថា ការពិតអ្វីដែល លោក ហ៊ុន សែន ប្រតិកម្មប្រឆាំងអ្នករិះគន់ចំពោះគោលនយោបាយរបស់រដ្ឋាភិបាលក្នុងរឿងព្រំដែននេះ គឺមិនត្រឹមត្រូវឡើយ។ លោក អ៊ុំ សំអាន ដែលមួយរយៈចុងក្រោយនេះ បានលាតត្រដាងពីការបាត់បង់ទឹកដីមួយផ្នែកធំនៅខេត្តកំពត ទៅវិញនោះអះអាងទៀតថា នេះជាការបំភ្លៃការពិតចំពោះប្រវត្តិសាស្ត្រខ្លួនឯង ហើយថែមទាំងព្យាយាមមិនទទួលខុសត្រូវរាល់កំហុសដែលកើតមានឡើង ចំពោះរឿងព្រំដែននេះទៀតផង៖ «»។
នេះជាប្រតិកម្មដ៏កម្ររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជុំវិញរឿងព្រំដែន។ លោក ហ៊ុន សែន អះអាងថា ការចោទប្រកាន់របស់ក្រុមអ្នករិះគន់ប្រឆាំងរដ្ឋាភិបាល ថាប្រើប្រាស់ផែនទីក្លែងបន្លំដើម្បីកំណត់ព្រំដែនជាមួយវៀតណាម នោះ គឺពុំអាចទទួលយកបានឡើយ។ បន្ថែមពីលើនេះ លោក ហ៊ុន សែន ហៅការខ្វល់ខ្វាយចំពោះក្រុមអ្នករិះគន់ទាំងនេះ ថាស្នេហាជាតិអីតែម្នាក់ឯង។ ក្រៅពីនេះ លោក ហ៊ុន សែន ថែមទាំងទាមទារស្បថឲ្យរន្ទះបាញ់ថែមទៀតផង ដើម្បីបញ្ជាក់ពីភាពបរិសុទ្ធរឿងអធិបតេយ្យភាព និងបូរណភាពទឹកដីនេះ៖ «»។
ក្រៅពីប្រតិកម្មនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឲ្យគ្រប់ស្ថានីយទូរទស្សន៍ក្នុងស្រុកចាក់ផ្សាយឡើងវិញ ចំពោះការបកស្រាយព្រំដែនដែលលោកថ្លែងនៅក្នុងរដ្ឋសភាជាង ៥ម៉ោងកាលពីខែសីហា ឆ្នាំ២០១២។ បើទោះជាបែបណា សារនយោបាយកាលណោះរបស់ លោក ហ៊ុន សែន ត្រូវបានក្រុមអ្នកឃ្លាំមើលព្រំដែនយល់ឃើញថា ភាគច្រើន គឺលោក ហ៊ុន សែន ដៀមដាមឲ្យគណបក្សប្រឆាំងច្រើនជាងបកស្រាយផ្នែកបច្ចេកទេស។ លើសពីនេះ លោកបានបកស្រាយដោយពុំបានផ្ដល់ឱកាសឲ្យមានការជជែកដេញដោលពីគណបក្សប្រឆាំងថែមទៀតផង។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ពីជំហរថា តាមរយៈការបោះបង្គោលព្រំដែននេះ នឹងធ្វើឲ្យកម្ពុជា ត្រូវចំណេញដីទៅវិញទេ ហើយក៏ពុំមានការបាត់បង់ភូមិ ឬដីទៅវៀតណាម ទេ ហើយអ្វីដែលមានបញ្ហានោះនៅត្រង់ថា មានការដោះដូរគ្នានៅតំបន់ខ្លះប៉ុណ្ណោះ។
លោក អ៊ុំ សំអាន នៅតែអះអាងថា រដ្ឋាភិបាលបច្ចុប្បន្ន គឺពិតជាបានប្រើប្រាស់ផែនទីក្នុងអំឡុងឆ្នាំ១៩៨៥ ដែលកម្ពុជា និងវៀតណាម ចុះកិច្ចព្រមព្រៀងជាមួយគ្នា។ លោកបន្ថែមថា គណបក្សប្រឆាំងទាមទារម្ដងជាពីរដងឲ្យរដ្ឋាភិបាលបង្ហាញផែនទីនេះ ថាតើរដ្ឋាភិបាលពិតជាប្រើប្រាស់ផែនទីដែលតម្កល់នៅអង្គការសហប្រជាជាតិ ផលិតក្នុងឆ្នាំ១៩៦៤ មែនឬយ៉ាងណា?
ដោយឡែក លោក អៀ ចាន់ណា សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ចាត់ទុកថា រដ្ឋាភិបាលពិតជាពុំមានសមត្ថភាពពេញលេញក្នុងការការពាររឿងទឹកដីនេះមែន។ ជាងនេះទៀត លោកយល់ឃើញថា ការព្យាយាមថ្លែងការពាររបស់ លោក ហ៊ុន សែន ចំពោះភាពស្អាតស្អំនេះ គឺដើម្បីបិទបាំងការពិតចំពោះភាពខុសឆ្គងរបស់លោកប៉ុណ្ណោះ។ លោក អៀ ចាន់ណា បន្ថែមទៀតថា ពីមួយថ្ងៃទៅមួយថ្ងៃ វៀតណាម ចេះតែព្យាយាមរំកិលព្រំដែនចូលមកកម្ពុជា តាមលទ្ធភាព និងគ្រប់រូបភាព ក៏ប៉ុន្តែក្រុមសមត្ថកិច្ចការពារខ្សែបន្ទាត់ព្រំដែន ហាក់មិនខ្វាយខ្វល់ និងការពារឡើយ៖ «»។
ជុំវិញរឿងនេះ លោក អ៊ុំ សំអាន លើកឡើងថា លោក វ៉ា គឹមហុង ធ្លាប់ទទួលស្គាល់កាលពីឆ្នាំ២០០០ ក្នុងពេលលោកចូលឆ្លើយនៅក្នុងរដ្ឋសភា ហើយថា តាមរយៈសន្ធិសញ្ញាបំពេញបន្ថែមនេះ នឹងធ្វើឲ្យកម្ពុជា ត្រូវបាត់បង់ទឹកដីប្រមាណជាង ១ម៉ឺនហិកតារ (១៦.៩០០) ទៅវៀតណាម មែន។ លោកបន្ថែមថា មូលហេតុដែលនាំឲ្យកម្ពុជា ត្រូវប្រឈមការបាត់បង់ទឹកដីនេះ ព្រោះថា កាលពីឆ្នាំ២០០៥ លោក ហ៊ុន សែន បានស្នើឲ្យព្រះមហាវីរៈក្សត្រ នរោត្តម សីហនុ លុបចោលក្រុមប្រឹក្សាជាតិជាន់ខ្ពស់ព្រំដែន ដែលដឹកនាំដោយព្រះមហាវីរៈក្សត្រផ្ទាល់។ ការស្នើសុំរបស់ លោក ហ៊ុន សែន កាលណោះស្របពេល លោក ហ៊ុន សែន ក៏ព្រមានផ្លាស់ប្ដូររបបពីរាជានិយមមកជារបបសាធារណៈរដ្ឋវិញដែរ ប្រសិនបើព្រះមហាក្សត្របន្តជំទាស់មិនទទួលស្គាល់សន្ធិសញ្ញាបំពេញបន្ថែមនេះ៕
1 comment:
This Khmer PM exactly know that the border problem is an itchy,thorny problem and will cause his legacy and popularity down to the drain . Khmer opinion front both main parties in Cambodia or abroad are very sensitive,with carefully monitored the move of his disdain and incompetent administration.Khmer trust of his government to control the border area are vane out, and to use force to menace or suppress their voice is no longer applicable any more. the boiling anger of losing their land and livelihood or their integrity as a Khmer in their own land were tremendous. the last resort to protect his legacy is yelling and screaming to the accuser and accused them as an agitators, liar, intentionally of defaming,inciting Khmer for gain political favoritism. It doesn't work that way Mr pinhead PM . When Khmer lost their land , their livelihood, they fear the most is not about politic like you think,but their families their communities as a whole will turn automatically to be a refugee with hopeless in their own mother land . This time you don't even need to force and swear from the opposition party , the rightfulness you need to do is calling your Yuon spy agent head like Hor 5 hong or Svar Kim hong to come to congress house and tell him to strait out the past work they did and find a truthful solution one for all .This problem can't go a way as easy as you swear, it deeply depend on your gut and virtue as a Khmer PM but not a Yuon puppet .
Post a Comment