A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 14 May 2015

Hun Sen lost $5000 in the Mayweather-Pacquiao fight bet with his subordinate, Gen. Ee Chhean, and refused to pay the bet ធ្លាយ​រឿងអាស្រូវ​ផ្កាយ​៥​ ហ៊ុន​ សែន​ ភ្នាល់​ប្រដាល់​ចាញ់​ផ្កាយ​៤​ អ៊ី​ ឈាន​ ៥.០០០​ដុល្លារ​ តែ​ឡាំប៉ា​មិន​សង​លុយ

Watch the video of the joke by a British TV comedian about Hun Sen's refusal to pay.
Hun-Sen-77
Pacquiao
Posted by  on May 13, 2015
ការ​ប្រកួត​រវាង​អ្នក​ប្រដាល់​អា​មេ​រិ​ក​ Floyd​ Mayweather​ និង​អ្នក​ប្រដាល់​ហ្វី​លី​ពី​ន​ Manny​ Pacquiao​ កាលពី​រាត្រី​ថ្ងៃ​សៅរ៍​ ទី​០២​ ខែឧសភា​ ឆ្នាំ​២០១៥(​ត្រូវ​នឹង​វេលា​ព្រឹក​នា​ថ្ងៃអាទិត្យ​ ទី​០៣​ ខែឧសភា​ ឆ្នាំ​២០១៥​នៅ​កម្ពុជា​)​ លើ​សង្វៀន​ MGM​ Grand​ នៅ​ Las​ Vegas​ សហរដ្ឋអាមេរិក​ ដ៏​កក្រើក​ពិភពលោក​នោះ​បាន​បញ្ចប់​ទៅ​ហើយ​ ដោយ​ចៅក្រម​ជនជាតិ​អា​មេ​រិ​ក​ទាំង​៣​នាក់​បាន​កាត់ក្តី​ផ្តល់​ពិន្ទុ​ឲ្យ​ Floyd​ ឈ្នះ​ Pacquiao​ ក្រោម​សន្ទុះ​នៃ​ការ​រិះគន់​យ៉ាង​ពេញបន្ទុក​ រហូត​ដល់​ថ្នាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ បណ្ឌិត​សភាចា​រ្យ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក៏​បាន​ធ្វើការ​រិះគន់​ខ្លាំងៗ​ទៅ​លើ​ចៅក្រម​កាត់ក្តី​តាម​កញ្ចក់​ទូរទស្សន៍​ជា​សាធារណៈ​ដែរ​ ខណៈ​នៅ​កម្ពុជា​ឯណេះ​វិញ​បាន​បែកធ្លាយ​រឿងអាស្រូវ​ថា​ បុរស​ខ្លាំង​ភ្នាល់​ប្រដាល់​ចាញ់​មន្ត្រី​ពាក់​ផ្កាយ​៤​ជា​កូនចៅ​របស់​ខ្លួន​ម្នាក់​ចំនួន​៥.០០០​ដុល្លារ​អា​មេ​រិ​ក​ តែ​ឡាំប៉ា​មិន​ព្រម​សង​លុយ​ដល់​អ្នក​ឈ្នះ​នៃ​ការ​ភ្នាល់​ ។​
​ប្រភព​ព័ត៌មាន​ស្និទ្ធ​នឹង​ខុទ្ទកាល័យ​របស់​បុរស​ខ្លាំង​បាន​ឲ្យ​ដឹង​ថា​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ បណ្ឌិត​សភាចា​រ្យ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ភ្នាល់​ប្រដាល់​ក្នុង​ការ​ប្រកួត​រវាង​កីឡាករ​ Pacquiao​ និង​កីឡាករ​ Floyd​ ជាមួយ​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ អ៊ី​ ឈាន​ ជាទី​ប្រឹក្សា​ផ្ទាល់​ និង​ជា​នាយករង​ខុទ្ទកាល័យ​បុរស​ខ្លាំង​ មាន​ឋានៈ​ស្មើ​ទេស​រដ្ឋមន្ត្រី​ ដោយ​ព្រមព្រៀង​គ្នា​ក្នុង​តម្លៃ​ភ្នាល់​ ៥.០០០​ដុល្លារ​អា​មេ​រិ​ក​ គឺ​ផ្កាយ​៥​ ហ៊ុន​ សែន​ ចាប់​យក​ខាង​កីឡាករ​ Pacquiao​ រីឯ​ផ្កាយ​៤​ អ៊ី​ ឈាន​ ចាប់​យក​ខាង​កីឡាករ​ Floyd​ ។​
​លទ្ធផល​នៃ​ការ​កាត់ក្តី​របស់​ចៅក្រម​អា​មេ​រិ​ក​ដែល​ផ្តល់​ពិន្ទុ​ឲ្យ​កីឡាករ​ Floyd​ ឈ្នះ​លើ​កីឡាករ​ Pacquiao​ នោះ​ ធ្វើ​ឲ្យ​ផ្កាយ​៥​ ហ៊ុន​ សែន​ រិះគន់​ខ្លាំងៗ​តាម​កញ្ចក់​ទូរទស្សន៍​ជា​សាធារណៈ​ ហើយ​ក៏​ឡាំប៉ា​ប្រកាស​ថា​ មិន​សង​លុយ​ភ្នាល់​ចំនួន​៥.០០០​ដុល្លារ​ ឲ្យ​ទៅ​ផ្កាយ​៤​ អ៊ី​ ឈាន​ ជា​អ្នក​ឈ្នះ​ក្នុង​ការ​ភ្នាល់​គ្នា​ឡើយ​ (Sic!)​ ។​
​មន្ត្រី​ស្និទ្ធ​នឹង​បុរស​ខ្លាំង​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា​ តាម​ទម្លាប់​ មិន​ត្រឹមតែ​ការ​ប្រកួត​ប្រដាល់​ពិភពលោក​ទេ​ គឺ​សូ​ម្បី​ការ​ប្រណាំងទូក​នៅ​មុខ​ព្រះ​បរមរាជវាំង​ក្តី​ នៅ​ក្រុង​តា​ខ្មៅ​ក្តី​ ឬ​ការ​លេងអុក​…​។​ល​។​ ក៏​បុរស​ខ្លាំង​ចូល​ចិត្ត​ភ្នាល់​ដាក់​លុយ​ខ្ទង់ពាន់​ ឬ​ប្រាក់​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ដែរ​ ។​
​មជ្ឈដ្ឋាន​ភាគច្រើន​បាន​សម្តែង​នូវ​ការ​រិះគន់​ចំៗ​ទៅ​លើ​បុរស​ខ្លាំង​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ដែល​ប្រកាស​អំពី​ការ​លេងល្បែង​ភ្នាល់​ប្រដាល់​ដាក់​លុយកាក់​ និង​ឡាំប៉ា​មិន​ព្រម​សង​លុយ​ឲ្យ​អ្នក​ឈ្នះ​ការ​ភ្នាល់​ជាមួយ​គ្នា​ជា​សាធារណៈ​នោះ​ ដូច​តទៅ​ ៖
១-​លើកទឹកចិត្ត​ជា​គំរូ​ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​មួយ​ទាំងមូល​ដល់​អ្នក​ចូល​ចិត្ត​លេងល្បែង​ភ្នាល់​ដាក់​លុយ​ទាំងឡាយ​ ប៉ុន្តែ​បែរជា​ទុក​ឲ្យ​សមត្ថកិច្ច​ចុះ​បង្ក្រាប​ល្បែងភ្នាល់​តូចតាច​ ដូច​ជា​ ការ​ជល់​មាន់​ក្រៅ​បន​កាស៊ីណូ​…​។​ល​។​
២-​ដាក់​ចិត្តជា​អ្នក​ភ្នាល់​ល្បែងស៊ីសង​ដែល​កាត់ក្តី​ដោយ​ចៅក្រម​ ឬ​អាជ្ញាកណ្តាល​ បែរជា​មាន​ចរិត​អន់​"​ហ៊ានស៊ី​ តែ​មិន​ហ៊ាន​សង​"​ ដោយ​យក​លេស​ផ្សេងៗ​មក​ធ្វើការ​ឡាំប៉ា​ ។​
៣-​អំពើ​ពុក​រលួយ​ ឬ​ភាព​មិន​ប្រក្រតី​យ៉ាងច្រើន​សន្ធឹក​លើ​សង្វៀន​ប្រដាល់​នៅ​កម្ពុជា​ ជា​ពិសេស​សង្វៀន​នៅ​ស្ថានីយ៍​ប៉ុស្តិ៍​ទូរទស្សន៍​បាយ័ន​ គ្រប់គ្រង​ដោយ​កូនស្រី​បង្កើត​របស់​ខ្លួន​ម្នាក់​ឈ្មោះ​ ហ៊ុន​ ម៉ា​ណា​ ជា​អគ្គ​នាយិកា​ មើល​មិនឃើញ​ បែរជា​មើលឃើញ​ដល់​អំពើ​ពុក​រលួយ​ ឬ​ភាព​មិន​ប្រក្រតី​លើ​សង្វៀន​ MGM​ Grand​ នៅ​សហរដ្ឋអាមេរិក​ទៅ​វិញ​ ៕​

No comments: