A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 23 May 2015

ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា​បញ្ជាក់​ថា​ដី​ដែល​មាន​ជម្លោះ​ជាង១៦ហិកតារ​ជា​របស់​កម្ពុជា


ដោយ ម៉ម មុនីរតន៍
2015-05-22
លោក ម៉ៅ ពិសេស (ឆ្វេង) តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក អៀ ចាន់ណា (ស្ដាំ) សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ថ្លែង​ក្នុង​សន្និសីទ​កាសែត នៅ​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៥។
 RFA/Morm Moniroth

នៅ​ពេល​ដែល​ការ​ខ្វែង​គំនិត​រឿង​ខ្សែបន្ទាត់​ព្រំដែន រវាង​កម្ពុជា ជាមួយ​ប្រទេស​វៀតណាម បាន​បន្ត​ឡើង​កម្ដៅ​ជា​ថ្មី​ទៀត តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា នៅ​តែ​អះអាង​ថា ទីតាំង​ដែល​មាន​ជម្លោះ លើ​ទំហំ​ដី​ជាង១៦​ហិកតារ ស្ថិត​នៅ​ចំណុច​ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​ត្បូង​ឃ្មុំ​នោះ គឺ​ពិត​ជា​ដី​របស់​កម្ពុជា។

ដោយ​ឡែក​ពី​ខាង​ភាគី​រដ្ឋាភិបាល​វិញ ក៏​បាន​បញ្ជាក់​ជំហរ​ដែរ​ថា ពលរដ្ឋ​កម្ពុជា​គឺ​ពិត​ជា​បាន​ដាំដុះ​ដំណាំ​កសិកម្ម ចូល​ទៅ​ក្នុង​ទឹក​ដី​វៀតណាម​ប្រាកដ​មែន។

លទ្ធផល​ស្រាវជ្រាវ ដែល​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា​រក​ឃើញ ក្រោយ​ពី​មាន​ជម្លោះ​ព្រំដែន​ដ៏​តានតឹង​រវាង​កម្ពុជា និង​វៀតណាម​នោះ បង្ហាញ​ថា ការ​​ខ្វះ​ការ​ទទួល​ខុស​ត្រូវ របស់​រដ្ឋាភិបាល និង​ពុំ​មាន​ទាន់​ឆន្ទៈ​ពិត​ប្រាកដ អំពី​គោលនយោបាយ​ស្ដីពី​អធិបតេយ្យភាព បូរណភាព​ទឹកដី គឺ​ជា​ដើម​ចម​ដ៏​ចម្បង​ដែល នាំ​ឲ្យ​ជម្លោះ​ព្រំដែន នៅ​តែ​ជា​ចំណុច​រសើប​របស់​រដ្ឋាភិបាល។

ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត កាល​ពី​ព្រឹក​ថ្ងៃ​ទី ២២ ឧសភា នៅ​ភោជនីយដ្ឋាន​ បៃតង រាជធានី​ភ្នំពេញ លោក ម៉ៅ ពិសេស តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង ជា​ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា​ផង បាន​បង្ហាញ​លទ្ធផល ចំនួន​៤​ចំណុច របស់​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា ដែល​រក​ឃើញ​ កាល​ពី​ថ្ងៃ​ទី ១៧ ឧសភា បាន​បញ្ជាក់​​ថា ដោយ​សារ​ចន្លោះ​ពី​បង្គោល​ឡាក់​លេខ ៩៤ ទៅ​លេខ​៩៥ មាន​ចម្ងាយ​ឆ្ងាយ​ពី​គ្នា ហើយ​ពុំ​ទាន់​មាន​ការ​បោះ​បង្គោល​ធ្មេញ​រណា នៅ​ចន្លោះ​នេះ ទើប​ជា​ហេតុ​ធ្វើ​ឲ្យ​វៀតណាម ធ្វើ​ព្យុះ​ភ្លៀង​បាន​តាម​ចិត្ត។ចំណុច​ទី ២ វៀតណាម​ពិត​ជា​បាន​ចូល​បាញ់​ថ្នាំ​ពុល បំផ្លាញ​ដំណាំ​កសិកម្ម លើ​ដី​ខ្មែរ​ដែល​មាន​ទំហំ​ប្រមាណ​១៦ ហិកតារ​ពិត​មែន។ ទី៣ ភាព​ខុស​គ្នា​នៃ​លក្ខណៈ​ភូមិសាស្ត្រ ការ​គ្រប់គ្រង​ដី និង ចំណុច ៤ ការ​ព្រមព្រៀង នៃ​ការ​បោះ​បង្គោល​ព្រំដែន គឺ​រដ្ឋាភិបាល​កម្ពុជា ពិត​ជា​បាន​ប្រើប្រាស់​ផែនទី ដែល​យក​ចេញ​ពី​សន្ធិសញ្ញា​បំពេញ​បន្ថែម ក្នុង​ឆ្នាំ២០០៥។


លោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តី ទទួល​​បន្ទុក​កិច្ចការ​ព្រំដែន និង លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស សុទ្ធ​តែ​បាន​អះអាង កាល​ពី​ថ្ងៃ​ទី ២១ ឧសភា នៅ​ក្នុង​វេទិកា​តុ​មូល ស្ដីពី​ព្រំដែន​កម្ពុជា វៀតណាម ថា រដ្ឋាភិបាល​ពុំ​ដែល​បាន​ប្រើប្រាស់​ផែនទី ដែល​បាន​ពី​សន្ធិសញ្ញា​ណា​មួយ​ទេ។ ជាង​នេះ​ទៀត ការ​ថ្លែង​ការពារ​ជំហរ​រដ្ឋាភិបាល អំពី​រឿង​ព្រំដែន​នេះ ថែម​ទាំង​ចំអក​ថា គេ​មិន​ដែល​មាន​ផែនទី​មួយ ដោយ​គ្រាន់​តែ​មាន​សន្ធិសញ្ញា​មួយ​នោះ​ទេ។

ជា​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក អៀ ចាន់ណា ថ្លែង​នៅ​ក្នុង​សន្ធិសីទ្ធ​កាសែត កាល​ពី​ព្រឹក​ថ្ងៃ​ទី ២២ ឧសភា ថា ការ​ពិត​រដ្ឋាភិបាល​កម្ពុជា កំពុង​តែ​អនុវត្ត និង​យល់​ខុស​ក្នុង​រឿង​សន្ធិសញ្ញា​ព្រំដែន ដែល​បាន​បន្សល់​ទុក​តាំង​សម័យ​អាណានិគម​និយម​បារាំង​មក​នោះ ។ លោក​បន្ត​ថា ធាតុ​ពិត​អ្វី​ដែល​រដ្ឋការ​បារាំង​ផ្ដល់​ឲ្យ​មក​កម្ពុជា កាល​ណោះ​គឺ​ផ្ដល់​សិទ្ធិ​ត្រឹម​​តែ​សន្ធិសញ្ញា​រដ្ឋបាល វា​ពុំ​មែន​ជា​សន្ធិសញ្ញា​កំណត់​ព្រំដែន រវាង​ប្រទេស និង ប្រទេស​ទេ។ «»

បើ​ទោះ​ជា​បែប​ណា លោក វ៉ា គឹមហុង បាន​ថ្លែង​ការពារ​ជំហរ​របស់​រដ្ឋាភិបាល រឿង​ព្រំដែន​នេះ​ថា អ្វី​ដែល​រដ្ឋាភិបាល​កម្ពុជា កំពុង​តែ​អនុវត្ត​ខ្សែ​បន្ទាត់​ព្រំដែន​ជា​មួយ​វៀតណាម សព្វថ្ងៃ​គឺ​ប្រើប្រាស់​ផែនទី​ដែល​តម្កល់​ទុក នៅ​អង្គការ​សហប្រជាជាតិ ហើយ​មាន​តម្លៃ​ជា​​អន្តរជាតិ។ «»

ប្រទេស​កម្ពុជា និង​វៀតណាម មាន​ព្រំដែន​ជាប់​គ្នា​ចំនួន ១.២២៨ គីឡូម៉ែត្រ។ ពាក់ព័ន្ធ​នឹង​ការ​ខ្វែង​គំនិត​គ្នា រឿង​ខ្សែបន្ទាត់​ព្រំដែន​នេះ ត្រូវ​បាន​មន្ត្រី​រដ្ឋាភិបាល​ស្ដី​បន្ទោស​ថា ភាព​ចន្លោះ​ប្រហោង នៃ​ព័ត៌មាន​អំពី​ការ​ត្រួត​ពិនិត្យ និង​ការ​កែសម្រួល​ទំហំ​ជាក់ស្ដែង នៃ​ខ្សែបន្ទាត់​ព្រំដែន​នេះ គឺ​ជា​​កំហុស​ឆ្គង​របស់​មន្ត្រី​នៅ​ថ្នាក់​ក្រោម​ជាតិ ដែល​មិន​អើពើ។ ក៏ប៉ុន្តែ​បញ្ហា​នេះ ត្រូវ​បាន​ក្រុមប្រឹក្សា​ស្រុក និង​ជំទប់​ទី​មួយ របស់​គណបក្ស​ប្រឆាំង ច្រានចោល​ហើយ​​អះអាង​ថា ការ​សម្រេច​ណា​មួយ ក្នុង​ព្រំដែន​នេះ គណៈកម្មការ​ជំនាញ​កិច្ចការ​ព្រំដែន មិន​ដែល​បាន​ផ្ដល់​ព័ត៌មាន​ម្ដង​ណា​ទេ ថែម​ទាំង​ចាត់​ទុក​ថា ការ​ផ្ដល់​សិទ្ធិ​ឲ្យ​ចូលរួម​ពី​បក្ស​ប្រឆាំង នាំ​ឲ្យ​បង្ក​បញ្ហា​ទៅ​វិញ។

ជម្លោះ​ខ្សែ​បន្ទាត់​ព្រំដែន ដែល​នាំ​ឲ្យ​មាន​ការ​ខ្វែងគំនិត​គ្នា គឺ​កើត​ឡើង​បន្ទាប់​ពី​វៀតណាម បាន​ចូល​បាញ់​ថ្នាំ​ពុល បំផ្លាញ​ដំណាំ​របស់​កសិករ​ខ្មែរ កាល​ពី​ថ្ងៃ​ទី ១៩ ខែ​មេសា កន្លង​ទៅ។

ក្រោយ​ពី​មាន​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​កម្ពុជា ប្រឆាំង​សកម្មភាព​នេះ លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ភ្លាម​ដែរ ដោយ​ច្រានចោល​ការ​តវ៉ា​របស់​អ្នក​ភូមិ ហើយ​ចាត់​ទុក​ថា ការពិត​​ប្រជាពលរដ្ឋ​ខ្មែរ គឺ​ពិត​ជា​បាន​ចូល​ធ្វើ​ដំណាំ​សិកម្ម លើ​ដី​វៀតណាម ក្នុង​ទំហំ​ដី​ជាង​១៦ ហិកតារ ដែល​វៀតណាម​បាញ់​ថ្នាំ​ពូល​បំផ្លាញ​ដំណាំ​ទាំង​នេះ​មែន។ ហេតុផល ដែល​ប្រមុខ​ការទូត​រូប​នេះ ហ៊ាន​អះអាង​​ថា ដី​ជាង១៦ ហិកតារ ដែល​មាន​បញ្ហា​នេះ គឺ​មាន​ការ​ផ្ទៀងផ្ទាត់ យ៉ាង​ត្រឹមត្រូវ ហើយ​រក​ឃើញ​ថា ពិត​​ជា​ដី​ដែល​ស្ថិត​ក្នុង​អធិបតេយ្យភាព​វៀតណាម​មែន។«»

ទាំង​សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​មេមត់ ជំទប់​ទី១​កូតា​មក​គណបក្ស​ប្រឆាំង និង​ប្រជាពលរដ្ឋ​សុទ្ធ​តែ​បាន​អះអាង កាល​ពី​ព្រឹក​ថ្ងៃ​ទី ២២ ឧសភា ថា ពួក​គេ​បាន​រស់​នៅ និង ប្រកប​របរ​កសិកម្ម​លើ​ដី​ដែល​មាន​ជម្លោះ​នេះ ស្ទើរ​គ្រប់​ជំនាន់​ណាស់​មក​ហើយ ពុំ​ដែល​មាន​បញ្ហា​អ្វី​ទេ។ពួក​គេ​ចាត់​ទុក​ថា ទើប​នៅ​ក្នុង​សម័យ​នេះ ប៉ុណ្ណោះ​ដែល​អះអាង​ថា ជា​ដី​របស់​វៀតណាម​ទៅ​វិញ​នោះ។«»

ជុំវិញ​ជម្លោះ​ខ្សែបន្ទាត់​ព្រំដែន​នេះ នៅ​ចំណុច ឃុំ​ជាំ​ស្រុក​មេមត់​ខេត្ត​ត្បូង​ឃ្មុំ​នេះ លោក ម៉ៅ ពិសេស តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា​ផង បាន​អះអាង​ថា បញ្ហា​នៃ​ការ​រំកិល​ព្រំដែន​របស់​វៀតណាម​នេះ គឺ​ជា​រឿង​មួយ ក៏ប៉ុន្តែ​គេ​នៅ​មិន​ទាន់​គិត​ដល់ លំហូរ​ពលរដ្ឋ​វៀតណាម ដោយ​សេរី​មក​កម្ពុជា និង ភូមិ​ខ្មែរ​មួយ​ចំនួន​ទៀត នៃ​ស្រុក​មេមត់​រួម​មាន ភូមិ​តាបែក ភូមិ​ក្តុល ភូមិ​អំភូល និង ភូមិ​លិច ដែល​ភូមិ​ទាំង​នេះ បាន​ត្រូវ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង របស់​វៀតណាម​បច្ចុប្បន្ន ចាប់​តាំង​ពី​ក្រោយ​ឆ្នាំ១៩៧៩ មក​នៅ​ឡើយ​ផង៕

No comments: