A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 23 May 2015

ប៉ូលិស​ខេត្ត​សៀមរាប​រារាំង​សហគមន៍​ទំនាស់​ដីធ្លី​៧ស្រុក​​មិន​ឲ្យ​ដង្ហែ​ញត្តិ​ជូន​អភិបាល​ខេត្ត


ដោយ ហង្ស សាវយុត
2015-05-22 rfa


កម្លាំង​ប៉ូលិស​ប្រមាណ​៥០នាក់ ឈរ​រារាំង​លើ​កំណាត់ផ្លូវ​អង្គរ​ឃ្យូងយូ ទប់ស្កាត់​មិន​ឱ្យ​សហគមន៍​ទំនាស់​ដីធ្លី ប្រមាណ​១ពាន់​នាក់ ដង្ហែ​ក្បួន​តាម​ដង​ផ្លូវ យក​ញត្តិ​ទៅ​ដាក់​ជូន​អភិបាល​ខេត្ត ចាប់​តាំង​ពី​វេលា​ម៉ោង​ជាង​៨ព្រឹក រហូត​ដល់​រសៀល​ថ្ងៃ​សុក្រ ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៥។
 RFA/Hang Savyout
ប៉ូលីស​នៃ​ស្នងការនគរបាល​ខេត្ត​សៀមរាប បាន​រាយ​បណ្ដាក់​កម្លាំង​ច្រើន​ជាង​៥០នាក់ នៅ​​លើ​កំណាត់​ផ្លូវ ជិត​​តំបន់​អង្គរ​ឃ្យូងយូ ដើម្បី​តាម​រារាំង​ប្រជាពលរដ្ឋ​ប្រមាណ​១ពាន់​នាក់ ដែល​មា​ន​​ទំនាស់ដី​ធ្លី​មកពី​ស្រុក​ចំនួន​៧ មិន​ឱ្យ​ដើរដង្ហែក្បួន​​​កាន់ញ្ញតិ​ទៅប្រគល់ជូន​អាជ្ញាធរនៃ​ខេត្ត​នេះ​បាន​ទេ ចាប់តាំង​តែពីព្រឹក​ ​រហូត​ដល់រសៀល​ថ្ងៃ​សុក្រទី​២២ ខែ​ឧសភា។

ក្រុម​ប្រជាពលរដ្ឋ​ដែលមាន​ទំនាស់ដីធ្លី​មកពី​សហគមន៍​ចំនួន​១១ ក្នុងស្រុក​ស្វាយលើ ស្រុក​វ៉ារិន ស្រុក​បន្ទាយ​ស្រី ស្រុក​អង្គរធំ ស្រុក​ប្រាសាទបាគង ស្រុកពួក​និង​​ក្រុង​សៀមរាប បាន​ស្រែកទាម​ទារ​ឱ្យ​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋាភិបាល ​ត្រូវ​តែ​ធ្វើ​ជា​ប័ណ្ណ​កម្មសិទ្ធិ និង​​ដោះស្រាយ​បញ្ហាជម្លោះ​ដីធ្លី​ជា​ច្រើន​ហិកតារ ប្រគល់​មក​ឱ្យ​ពួកគេ​វិញ៖ «សូម​អញ្ជើញ​ទៅ​មើល​កន្លែងដី​ចុះ ប្រជាពលរដ្​ទុក្ខ​លំបាក​ ដោយសារតែ​ដី​! អត់មែនមានដី ៤-១០-២០ ហិកតារ​ទេ បើ​ខ្ញុំ​សម្បទាន​សេដ្ឋកិច្ច​ឱ្យ​គេ​គឺ​កូន​របស់​ខ្ញុំ​ត្រូវ​ដាច់​ពោះ​ស្លាប់»។



ការ​លើក​គ្នា​ដង្ហែក្បួន ដើម្បី​​នាំ​ញត្តិ​មក​ដាក់​ជូន​អាជ្ញាធរ​ខេត្ត​សៀមរាប​នេះ ធ្វើ​ឡើង​នៅ​ស្រប​ពេល​​ដែល​គណៈកម្មការ​សិទ្ធិ​មនុស្ស ទទួល​ពាក្យបណ្ដឹង និង​អង្កេត​របស់​ព្រឹទ្ធសភា​១ក្រុម​កំពុង​បំពេញ​បេសកកម្ម​នៅ​ក្នុង​ខេត្ត​នេះ។

ទោះយ៉ាងណា​អាជ្ញាធរ​ខេត្ត​មិនស្វាគមន៍ ចំពោះ​ការ​ដង្ហែ​​ញត្តិ​របស់​សហគមន៍​ទំនាស់​ដីធ្លី​នោះ​ទេ ដោយ​កាល​ពី​ថ្ងៃទី២១​ខែ​ឧសភា​កន្លងទៅ សាលាខេត្ត​សៀម​រាប​បាន​ចេញ​លិខិត​១ច្បាប់ មិន​អនុញ្ញាត​ឱ្យ​សហគមន៍​ដី​ធ្លី​ រៀបចំការដង្ហែក្បួន​ដាក់ញ្ញត្តិនេះឡើយ។

ក្រុម​ប្រជាពលរដ្ឋ​រដ្ឋ​ប្រមាណ​១​ពាន់​នាក់ ដែល​តវ៉ា​រឿង​ជម្លោះ​ដីធ្លី បាន​សុខចិត្ត​​រួម​គ្នា​ឈរ និង​អង្គុយ​ក្រោម​កម្ដៅ​ថ្ងៃ​ក្ដៅ​ហែង អស់​ជា​ច្រើន​ម៉ោង កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​ឧសភា ប៉ុន្តែ​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ អាជ្ញាធរខេត្ត​សៀមរាប​ បាន​សុខចិត្ត​ឱ្យ​តំណាង​សហគមន៍​ចំនួន​៨រូប ចូល​ជួប​ពិភាក្សា​និង​​កាន់​ញត្តិ​ដាក់​ជូន​មន្ត្រី​រដ្ឋាភិបាល​នោះ៕

No comments: