A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 2 May 2015

អ្នក​នាំ​ពាក្យ​បក្ស​ប្រជាជន​រិះគន់​សមាជិក​គ.ជ.ប​ថ្មី​លោក រ៉ុង ឈុន ថា​មិន​ឯករាជ្យ



School of ViceHmmmm... this criticism coming from the CPP source must be a positive sign for Cambodia's democratic hope. I say, why bother with the new NEC - just let Mr 'Whiskey Kanharith' announces national election result on his personal Facebook every four years, and that's enough to ensure free and fair election! Better still, let him head the new NEC? After all, who could be more "independent" to the CPP than one of its favourite lapdogs?
---


ដោយ ខែ សុណង
2015-05-01 RFA

រ៉ុង ឈុន ៦១០
ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ថ្លែង​ក្នុង​សន្និសីទ​កាសែត​អំពី​ជំហរ​របស់​សហរដ្ឋអាមេរិក និង​កាណាដា ជុំវិញ​ការ​ប្រើ​អំពើ​ហិង្សា​លើ​កម្មករ នៅ​ថ្ងៃ​៨ ឧសភា ឆ្នាំ​២០១៤។
RFA/Morm Moniroth
គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី​១ ឧសភា ជា​ទិវា​ពលកម្ម​អន្តរជាតិ​លើក​ទី​១២៩ នេះ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រិះគន់​ភ្លាមៗ ពាក់ព័ន្ធ​នឹង​ឯករាជ​ភាព​ចំពោះ​សមាជិក​ថ្មី​របស់ គ.ជ.ប ដែល​បាន​ចូលរួម​អបអរ​សាទរ​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ ជាមួយ​ក្រុម​កម្មករ សហជីព នៅ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។
សេចក្ដី​ថ្លែងការណ៍​ដែល​មាន​ហត្ថលេខា​របស់​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សួស យ៉ារ៉ា បាន​សរសេរ​រៀបរាប់​ថា បាន​សង្កេត​ឃើញ​វត្តមាន​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​របស់ លោក រ៉ុង ឈុន សមាជិក​ថ្មី​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) នៅ​ជាមួយ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ។ លិខិត​នោះ​បាន​ដាក់​សំណួរ​ថា តើ​ការ​ចូលរួម​របស់ លោក រ៉ុង ឈុន ពិត​ជា​សក្ដិសម​នឹង​មាន​ទំនាស់​ផល​ប្រយោជន៍​ដែរ​ឬ​ទេ ក្នុង​នាម​លោក​ជា​សមាជិក គ.ជ.ប? ហើយ​ថា ទង្វើ​បែប​នេះ គឺ​បង្ហាញ​នូវ​ទំនាស់​ផល​ប្រយោជន៍​ពិត​ប្រាកដ និង​ប៉ះពាល់​ដល់​តម្លៃ គ.ជ.ប ដែល​គណបក្ស​ទាំង​ពីរ​បាន​ប្ដេជ្ញា​នឹង​ធ្វើ​ឲ្យ​ស្ថាប័ន​នេះ​ឯករាជ្យ និង​អព្យាក្រឹត្យ។
ឆ្លើយ​តប​បញ្ហា​នេះ លោក រ៉ុង ឈុន អតីត​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អតីត​ប្រធាន​សហភាព​សហជីព​កម្ពុជា មាន​ប្រសាសន៍​ថា នេះ​ជា​ការ​ព្រួយ​បារម្ភ​ហួសហេតុ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​គ្រាន់​តែ​លោក​ទៅ​ឃ្លាំ​មើល​ក្នុង​ថ្ងៃ​លោក​ឈប់​សម្រាក​ក្រៅ​ម៉ោង​រដ្ឋបាល ដែល​លោក​ទៅ​មិន​មែន​តំណាង​ឲ្យ​ស្ថាប័ន គ.ជ.ប និង​មិន​បាន​ថ្លែង​សន្ទរកថា​ទៅ​កាន់​កម្មករ​កម្មការិនី​នោះ​ទេ ប៉ុន្តែ​លោក​ទៅ​ក្នុង​នាម​លោក​ជា​ពលរដ្ឋ​មួយ​រូប​តែ​ប៉ុណ្ណោះ៖ «ឯករាជ​ភាព​របស់ គ.ជ.ប មិន​មាន​ផល​ប៉ះពាល់​អី​ដែរ។ លោក​មិន​បាន​ធ្វើ​ខុស​បទបញ្ជា​ផ្ទៃ​ក្នុង គ.ជ.ប ដែរ។ ការ​ថ្លែងការណ៍​បែប​នេះ ដូចជា​ខ្លាច​វត្តមាន​ខ្ញុំ​ពេក​ហើយ»
កាល​ពី​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០១៥ គណបក្ស​ទាំង​ពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ផ្ដល់​សេចក្ដី​ទុក​ចិត្ត និង​បោះ​ឆ្នោត​គាំទ្រ លោក រ៉ុង ឈុន និង​សមាជិក​ទាំង ៨​រូប​ផ្សេង​ទៀត ជា​សមាជិក​របស់ គ.ជ.ប ដែល​ត្រូវ​បំពេញ​តួនាទី​អព្យាក្រឹត្យ និង​ផ្ដាច់​ខ្លួន​មិន​ពាក់ព័ន្ធ​នឹង​គណបក្ស​នយោបាយ សហជីព សង្គម​ស៊ីវិល​នានា៕

No comments: