រថយន្តច្នៃពីរគ្រឿងផ្ទុកដោយឈើពេញ និងពលរដ្ឋវៀតណាម ម្នាក់ ត្រូវបានសហគមន៍ស្ទាក់ចាប់ ខណៈពួកគេប៉ុនប៉ងដឹកជញ្ជូនឈើឆ្លងកាត់ព្រំដែនខ្មែរចូលទៅប្រទេសវៀតណាម។ ក្រុមសហគមន៍អះអាងថា ជនជាតិវៀតណាម ដែលជនល្មើសបានឆ្លើយដាក់ទៅអាជ្ញាធរនៅតំបន់នោះ ថាជាអ្នកអនុញ្ញាតឲ្យពួកគេចូលកាប់ឈើក្នុងដីខ្មែរ។
តំណាងសហគមន៍ចំនួនបីភូមិនៅឃុំប៊ូស្រា គ្រោងដាក់ពាក្យប្ដឹងមន្ត្រីបរិស្ថានមួយរូប ដែលអ្នកភូមិសង្ស័យថាមានជាប់ឃុបឃិតឲ្យពលរដ្ឋវៀតណាម ចូលកាប់ឈើក្នុងដីខ្មែរ។
គម្រោងដាក់ពាក្យប្ដឹងនេះ កើតមានឡើងបន្ទាប់ពីសហគមន៍ភូមិពូលុ ពូចារ និងឡាំមេះ ក្នុងឃុំប៊ូស្រា កាលពីអាធ្រាត្រថ្ងៃទី៣១ ខែមីនា បានស្ទាក់ចាប់ជនជាតិវៀតណាម មួយក្រុមកំពុងដឹកជញ្ជូនឈើចេញពីព្រៃសហគមន៍ នៅចំណុចជិតប៉ុស្តិ៍ការពារព្រំដែនលេខ៨ ក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
តំណាងសហគមន៍ លោក ថ្លាង ភូ រៀបរាប់ថា ជនជាតិវៀតណាម ៥នាក់បានរត់ពីការស្ទាក់ចាប់របស់សហគមន៍ និងបន្សល់ចោលគោយន្តផ្ទុកដោយឈើប្រភេទធ្នង់ និងគគីរជាង ១០ម៉ែត្រគូប។ ដោយឡែកជនជាតិវៀតណាម ម្នាក់ផ្សេងទៀត ត្រូវបានសហគមន៍ឃាត់ខ្លួនជាមួយវត្ថុតាង។ លោកកត់សម្គាល់ថា ជនជាតិវៀតណាម ដែលត្រូវឃាត់ខ្លួនបានអះអាងប្រាប់សហគមន៍ថា មន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំណាមលៀរ ឈ្មោះ សុះ ម៉ាឡែន គឺជាអ្នកអនុញ្ញាតឲ្យពួកគេចូលកាប់ឈើ៖ «យើងចាប់ក្នុងព្រៃតែម្តង យប់មិញយើងចាប់កន្លែងឈើ។ ទី១ ប្ដឹង សុះ ម៉ាឡែន សួរយួនៗប្រាប់ថាអ្នកអនុញ្ញាតឲ្យចូលកាប់ឈើចូលដឹកឈើឈ្មោះ សុះ ម៉ាឡែន ជាមន្ត្រីបរិស្ថាន»។
នៅព្រឹកថ្ងៃទី១ ខែមេសា សហគមន៍ប៊ូស្រា បានយកជនជាតិវៀតណាម ម្នាក់នេះប្រគល់ជូននាយនគរបាលប៉ុស្តិ៍ប៉ូលិសឃុំប៊ូស្រា ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ ដោយឡែកសហគមន៍រក្សាទុកវត្ថុតាងនៅសាលប្រជុំសហគមន៍ ដើម្បីជាសំអាង។
ទាក់ទិនករណីនេះដែរ នាយនគរបាលប៉ុស្តិ៍ឃុំប៊ូស្រា លោក កាឡាន ចូ ទទួលស្គាល់ថា អ្នកភូមិពិតជាប្រគល់ជនជាតិវៀតណាម មកប៉ុស្តិ៍នគរបាល ដើម្បីចាត់ការតាមច្បាប់។ ដោយឡែកវត្ថុតាង លោកមិនទាន់បានទទួលនៅឡើយ។ លោកថា ប្រសិនសហគមន៍ប្រគល់រថយន្តពាក់ព័ន្ធបទល្មើសព្រៃឈើ លោកនឹងប្រគល់ទៅឲ្យមន្ត្រីជំនាញព្រៃឈើកសាងសំណុំរឿងតាមច្បាប់។ ចំណែកជនជាតិវៀតណាម នឹងត្រូវប្រគល់ទៅការិយាល័យប៉ូលិសអន្តោប្រវេសន៍៖ «បើគេបញ្ជូនយើងទទួល បើគេទុកក៏ទុកទៅ ស្រេចលើចិត្តគេ។ បើគេបញ្ជូនមកប៉ុស្តិ៍ យើងចាត់ការទៅមេព្រៃឲ្យគេមកទទួល បើខាងជនអន្តោប្រវេសន៍បញ្ជូនទៅការិយាល័យអន្តោប្រវេសន៍»។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (adhoc) លោក សុក រដ្ឋា បញ្ជាក់ថា សមាគមលោកកំពុងរៀបចំឯកសារជូនសហគមន៍ ដើម្បីប្ដឹងជនពាក់ព័ន្ធកាប់បំផ្លាញព្រៃឈើនេះទៅតុលាការ។ លោកបន្តថា ពាក្យបណ្ដឹងសហគមន៍នឹងដាក់ចូលស្ថាប័នអយ្យការនៅរសៀលថ្ងៃទី១ ខែមេសា៖ «តំណាងសហគមន៍ដែលមកធ្វើពាក្យប្ដឹងនេះថា តើមានភាគីណាខ្លះដែលជាអ្នកអនុញ្ញាតឲ្យជនជាតិវៀតណាម ចូលកាប់ឈើខុសច្បាប់ ជាពិសេសតើមន្ត្រីព្រំដែនឈ្មោះអ្វី នៅប៉ុស្តិ៍ណា បានឲ្យជនជាតិវៀតណាម ចូលកាប់ឈើក្នុងស្រុកខ្មែរ?»។
សាលាដំបូងខេត្តមណ្ឌលគិរី កាលពីថ្ងៃសុក្រ ទី២៧ មីនា មិនបានចោទប្រកាន់ជនជាតិវៀតណាម ៦នាក់ពីបទកាប់ឈើខុសច្បាប់ក្នុងស្រុកអូររាំង ដែលពួកគេត្រូវបានគេតាមទាន់ពេលកំពុងកាប់ឈើសុក្រំជាប្រភេទឈើលេខ១ បន្ទាប់ពីបានឆ្លងដែនចូលក្នុងប្រទេសកម្ពុជា ដោយមានជំនួយពីមន្ត្រីយោធាមូលដ្ឋាន៕
4 comments:
Vietnamese always do bad guys and good guys at the same time such as this Yuon who sneak to Khmer land and cutting down our forest and then import to their country.between 1979-1989 Vietnam lost 50000 soldiers in Khmer land and 200000 Yuon soldiers stationed in Cambodia.anyway Vietnam can not get anything even land from Cambodia.
Since 1970 south Vietnamese and north Vietnamese or Vietcong fought the war with each other in Cambodia .south Vietnamese soldiers commited lots of crimes to Khmer people such as stealing properties ,robbing ,killing innocent people and raping Khmer girls.that is why we can not trust vietnamee
Vietnamese thieves !!!
Vietnamese thieves !!!
Post a Comment