A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 18 February 2015

Youths and monks concerned that Alex Gonzalez-Davidson won't be allowed to return back to Cambodia if he leaves Cambodia យុវជន​និង​ព្រះសង្ឃ​បារម្ភ​ពេល​លោក​អាឡិក​ចេញ​ពី​កម្ពុជា​មិន​អាច​មក​វិញ​បាន (នេះគឺជាល្បិចរបស់រដ្ឋាភិបាល ហ៊ុន សែន ដើម្បីបណ្ដេញលោកអាឡិចចេញពីកម្ពុជាជារហូត)

យុវជន និង​ព្រះសង្ឃ អេឡិច ៦២០
យុវជន និង​ព្រះសង្ឃ ចូល​រួម​ក្នុង​សន្និសីទ​កាសែត​នៅ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ (CLEC) នៅ​ថ្ងៃ​ទី ១៨ កុម្ភៈ ២០១៥។
RFA/Brach Chev
យុវជន និង​ព្រះសង្ឃ​ព្រួយបារម្ភ​ថា លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ពេល​ចេញ​ពី​ប្រទេស​កម្ពុជា​ហើយ មិន​អាច​វិល​មក​វិញ​បាន។
ការ​ព្រួយ​បារម្ភ​នេះ ត្រូវ​បាន​យុវជន និង​ព្រះសង្ឃ ដែល​តែង​តែ​ចូលរួម​ការ​អភិរក្ស​ព្រៃឈើ​ជាមួយ​លោក អាឡិក នៅ​តំបន់​អារ៉ែង ប្រមាណ​២០​នាក់លើក​ឡើង​ក្នុង​សន្និសីទ​កាសែត​នៅ​ព្រឹក​ថ្ងៃ​ទី ១៨ កុម្ភៈ។ ក្នុង​នោះ​ដែរ​ពួក​គេ​ក៏​បាន​បដិសេធ​នឹង​យន្តការ​របស់​ក្រសួង​មហាផ្ទៃ ដែល​តម្រូវ​ឲ្យ​លោក អាឡិក ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ជា​មុន​សិន ហើយ​ទើប​ស្នើ​សុំ​ទិដ្ឋាការ​សាជាថ្មី​ទៀត ដើម្បី​អាច​ចូល​មក​ស្នាក់​នៅ​ប្រទេស​កម្ពុជា​បន្ត​ទៀត​បាន។
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្រុម​យុវជន និង​ព្រះសង្ឃ អះអាង​បន្ត​ថា ពួក​គេ​នឹង​តវ៉ា​សុំ​អន្តរាគមន៍​ពី​រដ្ឋសភា នៅ​ថ្ងៃ​ទី២០ កុម្ភៈ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​លោក អាឡិក អាច​ស្នាក់​នៅ​កម្ពុជា​បាន​ដូច​ធម្មតា។
សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​របស់​យើង...

1 comment:

Anonymous said...

Cnrp stop your ignorance criticize. ...Alex you must fight your spain government nuclear power or toxic to water and smoking from millions factories it produces trillion ton of toxic after 60 year of your industrializ modernization. If you are not cheating i nean if you are cheating your donor for salary. And if you really love nature or environment right. ? And why don't you s try to stop those idiot burning Syria or Ukraine capital every day those bomd are toxic and danger to world environment as well and to those cnrp motion crap be smarter than this you can't manage your tiny brain how are you use that brainless .?. . Khmerization if you could please reduce ignorance comments. ...Mike.