
លោក អេង ឆៃអ៊ាង តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ថ្លែងប្រាប់អ្នកកាសែត ក្នុងវិមានរដ្ឋសភា នៅរសៀលថ្ងៃទី ១៦ កុម្ភៈ ២០១៥។
RFA/Tin Zakariya
គណបក្សសង្គ្រោះជាតិ សម្រេចដាក់លោក ដាង ចំរើន ជាបេក្ខភាពតំណាងរាស្ត្រមណ្ឌលខេត្តកំពត បន្ទាប់ពីលោក វ៉ាន សំអឿន ដែលទើបតែលាលែងតំណែងពីតំណាងរាស្ត្ររបស់បក្សខ្លួន ទៅកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅថ្ងៃទី១៦ កុម្ភៈ។
លោក វ៉ាន សំអឿន បានលាលែងពីតំណែងតំណាងរាស្ត្របក្សសង្គ្រោះជាតិមណ្ឌលកំពត កាលពីថ្ងៃទី ១៣ កុម្ភៈ។
លោក ដាង ចំរើន ជាបេក្ខជនពេញសិទ្ធិលេខរៀងទី៤ នៃមណ្ឌលខេត្តកំពត និងជាអតីតចៅសង្កាត់រងជ្រោយចង្វារ មកពីគណបក្ស សម រង្ស៊ី។
អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ទេព នីថា ឲ្យដឹងតាមទូរស័ព្ទនៅរសៀលថ្ងៃទី ១៦ កុម្ភៈ ថា លោកបានទទួលលិខិតរបស់គណបក្សសង្គ្រោះជាតិ ស្នើសុំដាក់តំណាងរាស្ត្រថ្មី ជំនួសតំណាងរាស្ត្រ ដែលលាឈប់ហើយ។ លោកបន្តថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងធ្វើតាមនីតិវិធីនៃការស្នើសុំ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រមួយរូបដែរ លោក អេង ឆៃអ៊ាង អះអាងថា ការចាកចេញរបស់ វ៉ាន សំអឿន អាចមកពីការទាក់ទាញ ដោយលាភសក្ការៈរបស់បក្សកាន់អំណាច។ តែលោកបញ្ជាក់ថា បើទោះបីជាបាត់បង់តំណាងរាស្ត្រ១រូប ក៏គណបក្សសង្គ្រោះជាតិនៅមានធនធានគ្រប់គ្រាន់ ដើម្បីអនុវត្តការងារបន្តទៀត។
សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក ទីន ហ្សាការីយ៉ា ទាក់ទងនឹងក្រុមការងារចរចាគណបក្សទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១៦ កុម្ភៈ ស្ដីពីសេចក្ដីព្រាង សេចក្ដីស្នើច្បាប់បោះឆ្នោត។
ស្ដាប់សំឡេង៖
No comments:
Post a Comment