A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 9 January 2015

Villagers in Krolanh district in Banteay Meanchey province claim 2 siblings who crossed the border to seek works in Thailand were shot dead by Thailand soldiers and their bodies were cremated ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​ក្រឡាញ់​អះអាង​ថា​មាន​បងប្អូន​២​នាក់​ចំណាកស្រុក​ចូល​ដី​ថៃ​ត្រូវ​ទាហាន​ថៃ​បាញ់​សម្លាប់​ដុត​សាកសព​និង​កង់​ឡាន


img_8036
ខេត្តបាត់ដំបង​ ៖​ ប្រជាពលរដ្ឋ​ខ្មែរ​២​នាក់​ក្នុង​ចំណោម​គ្នា​៤​នាក់​ធ្វើ​ចំណាកស្រុក​ ខុសច្បាប់​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​បើ​តាម​ការ​អះអាង​ពី​សាច់ញាតិ​ជន​រង​គ្រោះ​ប្រាប់​ ឱ្យ​ដឹង​ថា​ ត្រូវ​បាន​ ទាហាន​ថៃ​បាញ់​សម្លាប់​និង​យក​កង់​ឡាន​ដុត​សព​ទៀត​ផង​ ។​ ចំណែក​២​នាក់​ទៀត​បាត់​ខ្លួន​ពុំ​ទាន់​ដឹង​មូលហេតុ​នៅឡើយ​នោះ​ទេ​។​ ហេតុការណ៍​កើត​ កាលពី​ថ្ងៃ​ទី​៧​ ខែមករា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ ក្នុងភូមិ​សាស្ត្រ​ស្រុក​ខ្ល​ង​ហាត​ ខេត្ត​ស្រះ​កែវ​ ប្រទេស​ថៃ​ ឈម​និង​ ស្រុក​សំពៅ​លូន​ ខេត្តបាត់ដំបង​ ។​ សាកសព​ឆេះ​ខ្លោច​បន្ទាប់​មក​ត្រូវ​ទាហាន​ថៃ​យក​សព​ដឹក​បន្ត​ទៅ​ក្រុង​បាងកក​។​
​បើ​តាម​សាច់ញាតិ​ជន​រង​គ្រោះ​ឈ្មោះ​ វឿ​ន​ បៀ​ន​ ប្រាប់​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៩​ ខែមករា​ នេះ​ថា​ ជន​រង​គ្រោះ​ត្រូវ​ទាហាន​ថៃ​បាញ់​សម្លាប់​១​ឈ្មោះ​ សូ​ រស់​ ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ​ ២,​ វឿ​ន​ ជី​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ ជន​រង​គ្រោះ​ទាំង​២​នាក់​រស់នៅ​ភូមិ​គោក​កី​ ឃុំ​សែន​សុខ​ ស្រុក​ក្រឡាញ់​ខេត្តសៀមរាប​។​ ជន​រង​គ្រោះ​ត្រូវ​ទាហាន​ថៃ​បាញ់​សម្លាប់​និង​យក​កង់​ឡាន​ដុត​ត្រូវ​បាន​ពលករ​ខ្មែរ​ដក​ដំឡូង​ឃើញ​ ហើយ​រា​ការណ៍​ប្រាប់​មក​សាច់ញាតិ​។​ លុះ​នៅ​ថ្ងៃ​ទី​៨​ ខែមករា​ ឆ្នាំ​២០១៥​ សាច់ញាតិ​ ជន​រង​គ្រោះ​ទៅ​ដល់​កន្លែង​កើតហេតុ​ គឺ​ឃើញ​មាន​ស្នាម​ ដុត​និង​ កង់​ឡាន​ ហើយ​ មាន​សល់​ ឆ្អឹង​មួយ​ចំនួន​នៅ​ទីនោះ​ ក្រុម​សាច់ញាតិ​ជន​រង​ គ្រោះ​ក៏​បាន​រើស​ឆ្អឹង​ ខ្លះមក​ផ្ទះ​ផង​ដែរ​។​ សាកសព​ត្រូវ​ទាហាន​ថៃ​ដុត​និង​កង់​ឡាន​ឆេះ​ អត់​អស់នោះ​ទេ​ហើយ​បន្ទាប់​មក​ត្រូវ​បាន​គេ​ដឹក​សព​បន្ត​ទៅ​ក្រុង​បាងកក​ ។​
​បើ​តាម​ប្រភព​ព័ត៌មាន​ដដែល​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​ ជន​រង​គ្រោះ​ទាំង​២​នាក់​បាន​ចេញ​ ទៅ​ឆ្លង​ដែន​តាម​ច្រករបៀង​ស្រុក​សំពៅ​លូន​ខេត្ត​បាត់​បត់​ដំបង​ចូល​ទៅ​ប្រទេស​ថៃ​នៅ​ចំណុច​ ភូមិសាស្ត្រ​ក្នុងស្រុក​ខ្ល​ង​ហាត​ប្រទេស​ថៃ​ដើម្បី​ស៊ីឈ្នួល​កម្មករ​កាប់​អំពៅ​។​រយៈពេល​ដែល​ជន​ រង​គ្រោះ​ឆ្លង​ដែន​ចូល​ក្នុង​ប្រទេស​ថៃ​គឺ​ទូរស័ព្ទ​ពួក​គេ​បាត់​ការ​ទំនាក់ទំនង​រហូត​មក​ដល់​ពេល​នេះ​។​

​ជុំវិញ​បញ្ហា​នេះ​ លោក​ជា​ សម្បត្តិ​ អភិបាលស្រុក​សំពៅ​លូន​ប្រាប់​ឱ្យ​ដឹង​ថា​  លោក​ ទទួលស្គាល់​ពិតជា​មាន​មនុស្ស​ស្លាប់​០២​នាក់​នោះ​មែន​ក៏​ប៉ុន្តែ​គេ​ពុំ​ទាន់​ដឹង​ច្បាស់​ជា​សព​ពល​ ករ​ខ្មែរ​រឺ​ជនជាតិ​ថៃ​នោះ​ទេ​ករណី​នេះ​លោក​កំពុង​តែ​ទំនាក់ទំនង​ទៅ​ភាគី​ថៃ​ដើម្បី​ឱ្យ​សមត្ថកិច្ច​ កម្ពុជា​យើង​ចុះ​ទៅ​ស្រាវជ្រាវ​បន្ថែម​ទៀ​។​
​លោក​ នេ​ត​ សេរី​ អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ខេត្ត​ស្រះ​កែវ​បាន​ប្រាប់​ឱ្យ​ដឹង​តាម​ ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​៩​ ខែមករា​នេះ​ថា​ ព័ត៌មាន​នេះ​លោក​ពុំ​ទាន​ទទួល​បាន​នៅឡើយ​នោះ​ទេ​ ដោយ​ រង់ចាំ​លោក​ ធ្វើការ​ស្រាវ​នោះ​សិន​។
​លោក​ ពេជ្រ​ វ​ណ្ណា​ ប្រធាន​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ ថៃ​ ប្រាប់​ឱ្យ​ដឹង​ថា​ ព័ត៌មាន​នេះ​លោក​បាន​ទទួល​រួច​ហើយ​ប៉ុន្តែ​ពុំ​ទាន់​ច្បាស់លាស់​នៅឡើយ​នោះ​ទេ​ ។​នៅ​ពេល​ នេះ​លោក​កំពុង​តែ​ចាត់​កម្លាំង​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ដើម្បី​ស៊ើបអង្កេត​។​
​គួរ​រំលឹក​ថា​ ជុំវិញ​នៃ​ការ​ឆ្លង​ដែន​ខុសច្បាប់​របស់​ពលករ​ខ្មែរ​ទៅ​រក​ការងារ​ធ្វើ​នៅ​ ប្រទេស​ថៃ​គឺ​គេ​សង្កេត​ឃើញ​នៅ​តាម​ច្រ​ល​របៀង​ស្រុក​សំពៅ​លូន​ជា​ពិសេស​ច្រករបៀង​នៅ​ចំណុច​ភូមិ​អូរ​ ឃុំ​សន្តិភាព​ និង​ចំណុច​ច្រករបៀង​អង់​តែ​ន​ ឃុំ​សិរី​មាន​ជ័យ​ជា​រៀងរាល់ថ្ងៃ​គេ​ ឃើញ​មាន​ពលករ​ខ្មែរ​ឆ្លង​ដែន​ខុសច្បាប់​យ៉ាង​គ​គគ្រឹកគគ្រេង​។​ការ​ឆ្លង​ដែន​ខុសច្បាប់​នោះ​គេ​មិនឃើញ​សមត្ថកិច្ច​ឈរជើង​នៅ​ទីនោះ​មានការ​ទប់ស្កាត់​នោះ​ឡើយ​។​ កា​រប​ណ្តែ​បណ្តោយ​ បែប​នេះ​ ត្រូវ​គេ​ដាក់​ការ​សង្ស័យ​ថា​សមត្ថកិច្ច​ទទួល​សំណូក​ថវិកា​ពី​ពលក​ខ្មែរ​ក្នុង​ ម្នាក់​៥​ពាន់​រៀល​ទៅ​១​ម៉ឺន​រៀល​ ៕​ ​
ប្រភពពី នគរវត្ត

No comments: