A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 18 January 2015

The ruling CPP wants to allow 3 (in)dependent institutions (police, army, court) to continue to have rights to conduct election campaigns [CPP​នៅតែ​ចង់ឲ្យ​ស្ថាប័ន​(មិន)ឯករាជ្យ​យ៉ាងតិច​៣​បន្តធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​​]

Khmerization: Are police, the army and the court in Cambodia really independent? 

ដោយ៖​ ញឹម សុខន​​ | ថ្ងៃសៅរ៍ ទី17 មករា 2015, 


រូបភាពពេលកន្លងមក
​បក្ស​កាន់​អំណាចហាក់​ប្រយ័ត្នប្រយែង​ពី​ការធ្វើ​កំណែទម្រង់​ច្បាប់​បោះឆ្នោត​ថ្មីតាម​កិច្ចព្រមព្រៀង​បញ្ចប់ជម្លោះ​នយោបាយថ្ងៃ​ ២២​កក្កដា ដោយ​នៅ​តែ​ចង់​ឲ្យ​មន្ត្រីរាជការ ដូចជា នគរបាល ទាហាន និង​តុលាការ បន្ត​ចេញ​ឃោសនា​បោះឆ្នោត​បាន ដូចពេលមុនៗ បើ​ទោះ​ជា​បក្ស​ប្រឆាំង​ជំទាស់ ​។​
​ក្នុង​សន្និសីទ​រយៈពេល​ខ្លី​នៅ​មន្ទីរ​រដ្ឋសភា ក្រោយពី​បញ្ចប់​កិច្ចពិភាក្សា​នា​ថ្ងៃ​សុក្រ​ម្សិលមិញមន្ត្រី​គណបក្ស សង្គ្រោះ​ជាតិ លោក គួ​យ ប៊ុន​រឿន ឲ្យដឹងថា គណបក្ស​ប្រជាជន​កម្ពុជា មិន​ទាន់​យល់ព្រម​លើ​សំណើ​សុំ របស់ខ្លួនដែល​ចង់​ដាក់​មន្ត្រីរាជការ ជា​ស្ថាប័ន​ឯករាជ្យ ដោយ​មិន​ត្រូវ​ឲ្យ​មន្ត្រី​នៅ​ស្ថាប័ន​ជាតិ​ទាំងនោះ ចេញ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ដូចពេលមុនៗ​នៅឡើយ​ទេ​។​
​លោក គួ​យ ប៊ុន​រឿន ឲ្យដឹងទៀតថា ការស្នើសុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បែបនេះ ដោយសារ​កន្លងទៅ មន្ត្រីរាជការ​ភាគច្រើន មិន​ធ្វើ​ខ្លួន​ឲ្យ​ឯក​រាជទេ ដោយ​យក​ម៉ោង​ធ្វើការ​រដ្ឋ ចេញ​ទៅ​ឃោសនា​រក​សំឡេងគាំទ្រ ឲ្យ​បក្ស​កាន់​អំណាច ដោយ​យក​លេស​ធ្វើ​ជា​សុំច្បាប់ និង​មូលហេតុ​ផ្សេងៗ​ទៀត ដែល​លោក​ចាត់ទុកថា ជាដើម​ចម​បង្កើតឲ្យមាន​ឧបសគ្គ​ច្រើន ប៉ះពាល់​ដល់​ដំណើរការ​ឃោសនា​បោះឆ្នោត​។​

​ប៉ុន្តែ​លោក ប៊ិន ឈិន មកពី​គណបក្ស​ប្រជាជន​កម្ពុជា​វិញ អះអាងថា ការចង់​ធ្វើ​ច្បាប់​កម្រិត​សិទ្ធិ យោធិន នគរបាល ឬ​មន្ត្រី​តុលាការ ក្នុង​ស្ថាប័ន​ណាមួយ មិនឲ្យ​ចេញ​ធ្វើ​យុទ្ធនាការ ពេល​ឃោសនាបោះឆ្នោត របស់​គណបក្ស​សង្គ្រោះ​ជាតិ វា​ស្នើ​នឹង​ដកសិទ្ធិ​ជា​ពលរដ្ឋ​ខ្មែរ​ចេញ​ពី​អ្នក​ទាំងនោះ ដែល​លោក​យល់ថា​ការស្នើ​នេះ ខុស​ពី​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ​។​
​លោក ប៊ិន ឈិន អះអាងថា គណបក្ស​ប្រជាជន​កម្ពុជា ទុក​ពេល​ពិចារណា លើ​សំណើ របស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​ ។​
​ជា​ការកត់សម្គាល់ ចាប់តាំងពី​គណបក្ស​សង្គ្រោះ​ជាតិ​ដើរ​ចូល​សភា និង​បើក​កិច្ចពិភាក្សា​លើ​កំណែទម្រង់ សមាសភាព គ​.​ជ​.​ប រហូតដល់​ច្បាប់​បោះឆ្នោត តាម​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ​នយោបាយ​ថ្ងៃទី​២២​កក្កដា​ឆ្នាំ​២០១៤​នោះមក អ្វី​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ជំទាស់ ទី​បំផុត​ទៅ គណ​គណបក្ស​សង្គ្រោះ​ជាតិ តែងតែ​ទទួល​យក ដូចជា​ករណី​កំណត់​សញ្ជាតិ​តែមួយ របស់​សមាសភាព គ ជ ប ជាដើម បើ​ទោះបី​គ្មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ក៏ដោយ ​៕
សូមសរសេរមកលោក​ ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

No comments: