Ms Lak Sopheap was expelled from the CNRP for making an unsubstantiated allegation of corruption by CNRP leaders.
ព្រឹកមិញនេះ វេលាម៉ោង ៨ ខ្ញុំ ប៉ែន សារ៉ាណា បានយកឡានទៅលាង នៅកន្លែងលាងឡាន ឈ្មោះ សុរិយា ដែលស្ថិតនៅហួសទីចាត់ការធំមីក្រូហិរញ្ញវត្ថុ អេ.អឹម.ខេ តាមបណ្តោយផ្លូវ ២៧១ ។ នៅកន្លែងលាងឡាន មានបុរសម្នាក់បើកឡានម៉ាក ឡិចស៊ីស ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ C2 0314 ចូលទៅលាងឡានដែរ។ ខ្ញុំឮបុរសនោះនិយាយ តាមអាយកូមថា « ម៉េចហើយ មានមនុស្សប៉ុន្មាននាក់ហើយដង្ហែរដល់ទីស្នាក់ការ? ...ងាប់ហើយ ម៉ោង ៨ ទៅហើយ ទើបតែមានមនុស្ស ៤ នាក់ ? ....» ។ បុរសនោះ និយាយតាមអាយកូមទៀតថា « វើយ បើគ្មានមនុស្សដង្ហែទៅទីស្នាក់ការវាទេ ត្រូវប្រមូលកម្លាំងពីខណ្ឌ ទៅជួយហែរទៅ ! .....អាចម៍អីទេ ចូលឆ្នាំបារាំងសោះ ចាំបាច់នាំគ្នាឈប់ដែរ ......! »
ខ្ញុំអាចសន្និដ្ឋានថា បុរសនោះជាមន្រ្តីអាជ្ញធរហ៊ុន សែន ដែលមានភារកិច្ចជួយ ឡាក់ សុភាព ក្នុងការធ្វើបាតុកម្មនៅមុខទីស្នាក់ការគណបក្សសង្រ្គោះជាតិ និងដង្ហែរញត្តិ ដាក់តាមស្ថានទូត ! ដូចនេះ រឿងរ៉ាវដែល ឈ្មោះ ឡាក់ សុភាព ធ្វើកន្លងមក ពិត ជាផែនការដែលរៀបចំឡើង ដោយគណបក្សប្រជាជន !
យកពីគណនីហ្វេសប៊ុកឈ្មោះ Pen Sarana
3 comments:
She sold her head to cpp for money if every body said she owed a lot,she a kind cheating people ,don't keep the people like this it will have a big problem in the party big corruption .
Money Talks! In Cambodia.
money!
Post a Comment