A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 18 January 2015

The opposition party(Kem Sokha) warned the ruling party of facing the ICC for its crimes against the Cambodian people បក្សប្រឆាំង​ព្រមាន​បក្ស​កាន់​អំណាច​ពី​ការឡើង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​​

ដោយ៖​ ញឹម សុខន​​ | ថ្ងៃអាទិត្យ ទី18 មករា 2015, 


រូបភាព លោក កឹម សុខា និង​លោក សម រង្ស៊ី មេដឹកនាំគណៈបក្ស សង្គ្រោះជាតិ ក្នុង​វេទិកា​សាធារណៈ​មួយ​នៅ​សង្កាត់​ព្រែកលៀប
​មេដឹកនាំ​បក្សប្រឆាំងរំឭក​បក្ស​កាន់​អំណាច​ម្តងទៀត​ថា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិនឹង​កោះហៅ​មេដឹកនាំ​កម្ពុជា​បច្ចុប្បន្ន​ទៅ​សាកសួរពី​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិបើ​នៅ​តែ​បន្ត​ចាប់​សកម្មជន​បក្ស​ប្រឆាំង​ទៅ​ឃុំខ្លួនដើម្បី​យក​ប្រៀប​ផ្នែក​នយោបាយ​បែបនេះ ​។ 
​ការព្រមាន​ជា​ថ្មី​ទៀតរបស់​មេ​បក្ស​ប្រឆាំង​នេះធ្វើឡើង​ក្នុង​វេទិកា​សាធារណៈ​មួយ​នៅ​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​១៨​ខែ​មករា​ឆ្នាំ​២០១៥​នេះ​ ។​
​ក្នុង​ពិធី​នោះ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ប្រាប់​សកម្មជននិង​អ្នកគាំទ្រ​ខ្លួន​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​បច្ចុប្បន្នកំពុង​ប្រើ​យុទ្ធសាស្ត្រ​៣ ដើម្បី​វាយ​បំបែក​ក្បាលម៉ាស៊ីន​ដឹកនាំ​បក្សប្រឆាំង​ឲ្យ​ចុះខ្សោយក្នុង​បំណង​ទម្លាក់​ប្រជាប្រិយភាពបក្ស​ប្រឆាំង​មួយ​នេះ​។​
​លោក កឹម សុខា អះអាងថា យុទ្ធសាស្ត្រ​៣​នោះ គឺ​បំបែក បំបាក់ និង​បំបាត់​ ។ មេដឹកនាំ​បក្សប្រឆាំង​រូប​នោះ​យល់​ថា រូបមន្ត​បំបែកតាមរយៈ​ទិញនិង​សម្លុតបក្ស​កាន់​អំណាច​ប្រើ​លែងមាន​ប្រសិទ្ធភាព​ហើយ នៅឡើយ​តែ​បំបាក់ស្មារតី​អ្នកគាំទ្រដោយ​បន្ត​ចាប់​ឃុំខ្លួន​សកម្មជននិង​បំបាត់គឺ​លួច​បន្លំ​សន្លឹកឆ្នោត​ ។​
​លោក កឹម សុខា ឲ្យដឹងទៀតថា នៅ​យប់មិញ​នេះលោក​បាន​ទទួលដំណឹង​ពី​ក្រៅ​ប្រទេស​មក​ថា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) កំពុង​ពិនិត្យ​ពាក្យបណ្តឹងដែល​មេធាវី​អន្តរជាតិ​ធ្លាប់​ប្តឹង​កន្លងទៅ​ហើយ​ ។​

​លោក​ថា បើ​គណបក្ស​ប្រជាជន​នៅតែ​បន្ត​ធ្វើ​ឲ្យ​នយោបាយ​នៅ​កម្ពុជា​ឡើង​កម្ដៅដោយ​បន្ត​ចាប់​ឃុំ​ខ្លួន​ទាំង​សកម្មជន​បក្សប្រឆាំងនិង​សកម្មជន​ដីធ្លី​បន្ត​ទៀត​នោះវារឹតតែ​ផ្តល់​ភស្តុតាង​បន្ថែមទៀត​ដល់​តុលាការ​អន្តរជាតិ​មួយ​នេះដើម្បី​កោះហៅ​ទៅ​សាកសួរ​ ។​
​ក្រោយ​ពី​ជាប់គាំង​នយោបាយក្រោយ​ការបោះឆ្នោត​អាណត្តិ​ទី​៥​នេះកម្ដៅ​នយោបាយ​បាន​កើនឡើងធ្វើឲ្យ​ក្រុម​អ្នកប្រឆាំង​លទ្ធផល​បោះ​ឆ្នោត​ច្រើន​នាក់​ត្រូវ​កងកម្លាំងប្រដាប់អាវុធ​របស់​រដ្ឋាភិបាល​បាញ់​សម្លាប់ ខ្លះ​ទៀតរង​នូវ​ការវាយដំនិង​ចាប់ឃុំខ្លួន​ ។​
​ជាងនេះទៅទៀត​មេធាវី​អន្តរជាតិ​លោក រី​ច្ឆាត រ៉ូ​ជ្ជឺ ក៏​បាន​ដាក់ពាក្យ​ប្តឹង​រដ្ឋាភិបាលដែល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិទៅ​(ICC)​។ ប៉ុន្តែ​មក​ដល់ពេលនេះ តុលាការ​អន្តរជាតិ​មួយ​នេះមិនទាន់​កោះហៅ​រដ្ឋាភិបាល​សាកសួរ​តាម​បណ្តឹង​នោះ​នៅឡើយ​ទេ​ ។​
​រដ្ឋាភិបាល​ធ្លាប់​ប្រាន​ចោល​ការចោទប្រកាន់​នេះដោយ​អះអាង​ថា ការចាប់ខ្លួន​សកម្មជន​គណបក្ស​នយោបាយ​បក្សប្រឆាំងនិង​សកម្មជន​ដីធ្លី ជា​នីតិវិធី​របស់​តុលាការមិន​ជាប់​ពាក់ព័ន្ធ​នឹង​ការជ្រៀតជ្រែក​របស់​រដ្ឋាភិបាល​ទេ​​​ ។​
​យ៉ាងណាក៏ដោយ លោក កឹម សុខា អំពាវនាវ​ឲ្យរដ្ឋាភិបាល​ប្រញាប់​ដោះលែងសកម្មជន និង​អ្នកពាក់ព័ន្ធ​មួយចំនួនទៀត ឲ្យមាន​សេរីភាព​វិញដើម្បី​ពន្លត់​កម្ដៅ​នយោបាយ​នេះ និង​បង្ហាញ​ថា ការប្រកួតប្រជែង​ផ្នែក​នយោបាយធ្វើឡើង​ក្នុង​រូប​ភាពថ្លៃថ្នូរ​ស្មើភាពមិន​ជាប់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ​៕ 
សូម​សេរ​មក​លោក​ ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

No comments: