A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 15 January 2015

The First Commission of the National Assembly launches investigation of land dispute in Lorpeang village គណៈកម្មាការ​ទី​១​នៃ​រដ្ឋសភា​ចុះ​អង្កេត​និង​ស្រាវជ្រាវ​ព័ត៌មាន​ពី​ជម្លោះដីធ្លី​នៅ​ភូមិ​ឡ​ពាង​​

ដោយ៖​ ឡេង ចាន់​រតនា​ | ថ្ងៃពុធ ទី14 មករា 2015, 

តំណាង​គណៈកម្មាការ​ទី​១​នៃ​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ បាន​ចុះ​ជួប​ប្រជាពលរដ្ឋ​អ្នក​មាន​ជម្លោះ​ដីធ្លី​នៅ​ភូមិ​ឡ​ពាង ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ខេត្ដ​កំពង់ឆ្នាំង ដើម្បី​អង្កេត​ស្រាវជ្រាវ​ប្រមូល​ព៌ត័មាន​បន្ថែម និង​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ។​
​សមាជិក​គណៈ​កម្មា​ទី​១​នៃ​រដ្ឋសភា និង​ជា​តំណាងរាស្ត្រ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ លោក ជា ប៉ូច ឲ្យ​ VOD ​ដឹងថា នៅ​ថ្ងៃ​ពុធ​នេះលោក​បាន​ចុះ​ទៅ​ភូមិ​ឡ​ពាង ដើម្បី​ជួប​សំ​ណោះ​សំ​ណា​ល និង​ប្រមូល​ព័ត៌មានតាម​ពាក្យបណ្ដឹង​ពលរដ្ឋ​៤៣​គ្រួសារ​ដែល​បាន​ដាក់​ទៅ​គណៈកម្មាការ​ទី​១​នៃ​សភា ស្នើ​ឲ្យ​ពន្លឿន​រក​ដំណោះស្រាយ​ជូន​ពួកគាត់ ។ តែ​យ៉ាងណា លោក​មិន​បាន​ធ្វើ​ការសន្យា​ជាក់លាក់​ជាមួយ​អ្នកភូមិ​នោះ​ទេ ។​
លោក​មានប្រសាសន៍ថា «​ខ្ញុំ​អត់​បាន​សន្យា​អី​ទេ ដោយសារ​យើង​ប្រមូល​ព៌ត័មាន និង​អង្កេត​ហើយ ហើយ​យើង​ត្រូវការ​សិក្សា​តើ​ប្រជាពលរដ្ឋ​លោក​មាន​បំណង​ចង់​ឲ្យ​អង្គការ​សង្គម​ស៊ីវិល ជាពិសេស​អាដហុក និង​គណៈកម្មាការ​ទី​១​នៃ​រដ្ឋសភា​លោក​ចង់​សម្របសម្រួល ឬ​ចង់​អី​យ៉ាងម៉េច​គឺ​សិទ្ធិ​លើ​ប្រជាពលរដ្ឋ ហើយ​យើង​ឲ្យ​តម្លៃ​ទៅ​លើ​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​លោក​មាន​បំណង​អី​ប្រាប់​ម​គណៈកម្មាការ​ទី​១​នៃ​សភា​ក៏ដូចជា​អង្គការ​អាដហុក ដើម្បី​យើង​ធ្វើ​ការសម្របសម្រួល​ពី​ព្រោះ​គាត់​ចង់បាន​ការសម្របសម្រួល​ជាង​ការប្រឈមមុខ​ដាក់​គ្នា​» ។​

​តំណាង​ប្រជាពលរដ្ឋ​នៅ​ភូមិ​ឡ​ពាង​លោក ស្ងួន ញួ​ង មានប្រសាសន៍ថា លោក​សង្ឃឹម​ថា​ប្រជាពលរដ្ឋ​នឹង​ទទួលបាន​ដំណោះស្រាយ​ក្នុង​ពេល​ឆាប់ៗ បន្ទាប់​ពី​រដ្ឋសភា​ប្រមូលបាន​ព័ត៌មាន​គ្រប់គ្រាន់ ។ លោក​ថា «​ខ្ញុំ​យល់ឃើញថា ជា​ការ​ល្អ​មួយ​ដែល ដែល​គណៈកម្មាការ​ទី​១ នៃ​រដ្ឋ​សភា​ចង់​បញ្ចប់រឿង​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​អស់​១១​ឆ្នាំ​មកហើយ​នេះ គឺ​គាត់​ចង់​មក​ដោះស្រាយ​ជា​បញ្ចប់​ហើយ ហើយ​បើ​គាត់​មាន​ឆន្ទៈ គាត់​នឹង​ដោះស្រាយ​ឲ្យចេញ ប៉ុន្ដែ​បើ​គាត់​គ្មាន​ឆន្ទៈ​នោះទេ រឿង​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​នេះ​និង​នៅ​ដ​ដែរ​» ។​
មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក សំ ចាន់​គា ឲ្យ VOD  ដឹងថាការចុះ​ទៅ​ជួប​ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​គឺជា​កាតព្វកិច្ច​របស់​គណៈ​កម្មា​ការទី​១​នៃ​រដ្ឋសភា ដើម្បី​ធ្វើ​ការអង្កេត​ស្រាវជ្រាវ និង​ប្រមូល​ព៌ត័មាន​បន្ថែម យកមក​ធ្វើ​ការដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ដែល​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​រដ្ឋសភា ។ ក្រោយ​ការចុះ​ប្រមូល​ព័ត៌មាន​លើក​នេះ លោក​សង្ឃឹមថា​នឹង​អាចឈាន​ទៅ​ដល់​ដំណោះស្រាយ​ក្នុង​ពេល​ឆាប់ៗ ។​
​លោក សំ ចាន់​គា មានប្រសាសន៍ថា «​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ក៏ដូចជា​ក្រុមហ៊ុន គឺ​ពួកគាត់​មាន​ឆន្ទៈ​ក្នុង​ការសម្របសម្រួល​ដើម្បី​បញ្ចប់​ហើយ ប៉ុន្ដែ​កន្លងមក​នេះ វា​ទាស់​គ្នា​បន្ដិចបន្ដួច ត្រង់​ថា​ភាគី​ទាំងពីរ​ហ្នឹង​មិន​ជឿ​ទុកចិត្ដ​គ្នា​។ ម្យ៉ាងវិញទៀត គណៈកម្មាការ​ទី​១​លោក​មិន​ទាន់​ប្រមូល​បាន​ឯកសារ​ច្បាស់លាស់​ដើម្បី​ដាក់​ឲ្យ​ភាគី​ទាំងពីរ​ជជែក​គ្នា​នៅឡើយ​ទេ ប្រសិន​បើ​លោក​ប្រមូល​ព៌ត័មាន​បានជុំ អាច​នឹង​រក​ច្រក​ដោះស្រាយ​បាន​ហើយ​» ។​
គួរបញ្ជាក់​ថា ទំនាស់​ដីធ្លី​ទំនាស់​ដីធ្លី​រវាង​ក្រុមហ៊ុន KDC របស់​លោកស្រី ជា ខេង ភរិយា​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល ជាមួយ​អ្នកភូមិ​ឡ​ពាង ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង ចាប់តាំងពី​ឆ្នាំ​២០០៧​មក​ម្លេះ លើ​ទំហំ​ដី​ចំនួន​១៨៣​ហិកតា ។ ពលរដ្ឋ​អះអាងថា ជម្លោះ​ដី​នោះ​ធ្វើឲ្យប៉ះពាល់​ដល់ដី​អ្នកភូមិជាង​១០០​គ្រួសារ​នៅ​តំបន់​នោះ ៕
សូមសរសេរមកលោក ឡេង ចាន់​រតនា តាមរយៈ cjlengchanratana@gmail.com

No comments: