A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 31 January 2015

The CPP's congress focuses on party reforms [The CPP, it's not too late to reform yourself, but you have to be genuine, not just carry out the reforms like a cosmetic surgery] មហា​សន្និបាត​គណបក្ស​ប្រជាជន​កម្ពុជា​ផ្ដោត​សំខាន់​លើ​ការ​កែ​ទម្រង់​គណបក្ស

ហ៊ុន សែន ហេង សំរិន ៦២០
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) និង​លោក ហេង សំរិន (ឆ្វេង) ក្នុង​មហា​សន្និបាត​ផ្ទៃ​ក្នុង​ជា​លើក​ដំបូង​របស់​គណបក្ស​ប្រជាជន​កម្ពុជា បន្ទាប់​ពី​ការ​បោះ​ឆ្នោត នៅ​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៥។
RFA/Vann Vichar
គណបក្ស​ប្រជាជន​កម្ពុជា ចាប់​ផ្ដើម​មហា​សន្និបាត​ផ្ទៃ​ក្នុង​ជា​លើក​ដំបូង បន្ទាប់​ពី​ការ​បោះ​ឆ្នោត។ កិច្ច​ប្រជុំ​ដែល​មាន​សមាជិក​គណបក្ស​ទូទាំង​ប្រទេស​ចូលរួម​ចំនួន​ជាង ១.៣០០​នាក់ នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល​ពីរ​ថ្ងៃ​កន្លះ គឺ​ចាប់​ពី​រសៀល​ថ្ងៃ​ទី​៣០ ខែ​មករា រហូត​ដល់​ល្ងាច​ថ្ងៃ​ទី​១ ខែ​កុម្ភៈ។
មហា​សន្និបាត​វិសាមញ្ញ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ផ្ដោត​សំខាន់​លើ​ការ​កែ​ទម្រង់។ គណបក្ស​កាន់​អំណាច​លើក​ពាក្យ​ស្លោក​ថា ការ​កែ​ទម្រង់ គឺ​ជា​អាយុ​ជីវិត​របស់​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា។
មហា​សន្និបាត​នេះ នឹង​ធ្វើ​កិច្ចការ​មួយ​ចំនួន​រួម​មាន អនុម័ត​របាយការណ៍​សភាពការណ៍​ទូទៅ​ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត និង​ក្រោយ​បោះ​ឆ្នោត ស្តាប់​របាយការណ៍​កែ​ទម្រង់​ការ​បោះ​ឆ្នោត និង​ចំណុច​សំខាន់​ចុង​ក្រោយ​នោះ គឺ​បោះ​ឆ្នោត​បំពេញ​បន្ថែម​សមាជិក​គណៈកម្មាធិការ​កណ្ដាល​មួយ​ចំនួន។
មហា​សន្និបាត​ផ្ទៃ​ក្នុង​បក្ស​ប្រជាជន ៦២០
មហា​សន្និបាត​ផ្ទៃ​ក្នុង​ជា​លើក​ដំបូង​របស់​គណបក្ស​ប្រជាជន​កម្ពុជា បន្ទាប់​ពី​ការ​បោះ​ឆ្នោត នៅ​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៥។ RFA/Vann Vichar
សមាជិក​អចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា លោក ស ខេង បាន​ប្រាប់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មករា ថា គណបក្ស​កាន់​អំណាច​នឹង​បញ្ចូល​យុវជន​មួយ​ចំនួន​ទៅ​ក្នុង​គណៈកម្មាធិការ​កណ្ដាល ដែល​មាន​ស្រាប់​ជាង ២០០​នាក់​នោះ។
ក្នុង​មហា​សន្និបាត​វិសាមញ្ញ​នេះ ប្រធាន​គណបក្ស លោក ជា ស៊ីម មិន​បាន​ចូលរួម​ឡើយ ព្រោះ​លោក​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​ក្រៅ​ប្រទេស។ អ្នក​រៀបចំ​កម្មវិធី​ប្រកាស​ថា លោក ហ៊ុន សែន គឺ​ជា​ប្រធាន​ស្តីទី​គណបក្ស និង​ជា​ប្រធាន​អង្គ​មហា​សន្និបាត​បក្ស​នេះ។ លោក ហ៊ុន សែន ដែល​ជា​អ្នក​ដឹក​នាំ​មហា​សន្និបាត មាន​ប្រសាសន៍​ថា មហា​សន្និបាត​នេះ​គឺ​ជា​ការ​ពង្រឹង​សាមគ្គី​ភាព​ផ្ទៃ​ក្នុង ដើម្បី​ឲ្យ​សមាជិក​គណបក្ស​ទាំង​ចាស់​ទាំង​ថ្មី​អាច​ធ្វើ​ការ​ជាមួយ​គ្នា​បាន។

អ្នក​ចូលរួម​មហា​សន្និបាត ជា​មន្ត្រី​ដែល​កាន់​តំណែង​ជា​ថ្នាក់​ដឹក​នាំ​គណបក្ស​ស្រុក​ឡើង​ទៅ។ អ្នក​ទាំង​នោះ​ជា​អភិបាល​ស្រុក អភិបាល​ខេត្ត ប្រធាន​ក្រុមប្រឹក្សា​ស្រុក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​មេបញ្ជាការ​កង​កម្លាំង​ប្រដាប់​អាវុធ រដ្ឋមន្ត្រី រដ្ឋលេខាធិការ តាម​ក្រសួង​នានា។ មហា​សន្និបាត បាន​ការពារ​យ៉ាង​តឹងរ៉ឹង​ពី​សំណាក់​អង្គរក្ស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន៕

2 comments:

Anonymous said...

ព្រែតវានៅតែព្រែត ទោះជាកែរយា៉ងណា បើមិនព្រមកែរខ្លួនឯងជាមុន?

Anonymous said...

CPP ( Criminal People Party )
is only a make-belief political machine of Viet colonization.