A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 12 January 2015

Prince Ranariddh: I don't play politics by using Khmer bloods to obtain the powers" [Well Sire, how many of your supporters sacrificed their lives for your powers in the 1993 election, the 1997 coup, the 1998, 2003 and 2008 elections?] ព្រះ​អង្គ​ម្ចាស់​ន.រណឫទ្ធិ​៖ ខ្ញុំ​មិន​ធ្វើ​នយោបាយ​ប្រើ​ឈាម​ខ្មែរ​ដើម្បី​អំណាច​ទេ

ព្រះ​អង្គម្ចាស់នរោត្តម រណឫទ្ធិ​ ក្នុងពេល​ដែល​ព្រះអង្គផ្តល់​បទសម្ភាសដល់​អ្នកសារព័ត៌​មាន​ នាពេល​កន្លងមក​​​។ រូបថត ហេង ជីវ័ន
ព្រះ​អង្គម្ចាស់នរោត្តម រណឫទ្ធិ​ ក្នុងពេល​ដែល​ព្រះអង្គផ្តល់​បទសម្ភាសដល់​អ្នកសារព័ត៌​មាន​ នាពេល​កន្លងមក​​​។ហេង ជីវ័ន
ភ្នំពេញៈ បន្ទាប់​ពី​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច​បាន​ធ្វើ​​រដ្ឋ​ប្រហារ​បណ្តេញ​ចេញ​ពី​បក្ស​កាល​ពី ៩ ​ឆ្នាំ​មុន ព្រះ​អង្គ​ម្ចាស់​នរោត្តម រណឫទ្ធិ ​ដែល​ជា​អតីត​ព្រះ​ប្រធាន​បក្ស​នេះ​ បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា ព្រះ​អង្គយាង​មក​ធ្វើ​ជា​ប្រធាន​គណបក្ស​ ហ៊្វុនស៊ិនប៉ិច ​ជា​ថ្មី​ម្តង​ទៀត​ ដោយ​ចាប់​ផ្តើម​រៀប​​យុទ្ធសាស្ត្រ​ជា​ថ្មី​ប្រមែ​ប្រមូល​អ្នក​រាជានិយម​ និង​អ្នក​​សីហនុនិយម ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជាតិ​នោះ ព្រះ​អង្គ​បាន​ផ្តល់​បទសម្ភាស​ដល់​អ្នក​យក​​ព័ត៌មាន​កាសែត​ភ្នំពេញ​ ប៉ុស្តិ៍​ដូច​ខាង​ក្រោម៖
តើ​មាន​កត្តា​អ្វី​ខ្លះ​បាន​ជា​ព្រះ​អង្គ​សម្រេច​ព្រះ​ទ័យ​យាង​​ត្រឡប់​មក​ធ្វើ​ជា​ព្រះ​ប្រធាន​គណបក្ស​ ហ៊្វុនស៊ិនប៉ិច វិញ?
ទិស​ដៅ​ចម្បង​គឺ​តាម​ព្រះ​រាជ​ឱវាទ​ឪពុក​របស់​ខ្ញុំ​នាថ្ងៃ​ទី​ ៣០ ​ខែ​ តុលា ​២០១១ ព្រោះ​ព្រះ​អង្គ​ទត​ឃើញ​ហើយ​បាន​មាន​ព្រះ​រាជ​បន្ទូល​ថា ​លោក​បិទ​ភ្នែក​ជិត​គឺ​ប្រមែប្រមូល​អ្នក​រាជា​និយម​និង​អ្នក​សីហនុ​និយម​និង​អ្នក​ស្នេហា​ជាតិ​ទាំង​អស់​ជា​កម្លាំង​នយោបាយ​ជាតិ​បូក​និង​កម្លាំង​ជាតិ​ដោះ​ស្រាយ​បញ្ហា​ជាតិ​ ហើយ​លោក​មិន​បាន​មាន​ព្រះ​រាជ​បន្ទូល​សោះ​ពី​គណបក្ស​សង្គ្រោះ​ជាតិ ពី​ឯឧត្តម សម​រង្ស៊ី ​នោះ​ទេ​ លោក​មាន​ព្រះ​រាជ​បន្ទូល​ថា​ កម្លាំង​ជាតិ​នេះ​គឺ​ កម្លាំង​​គណបក្ស​ប្រជាជន​ហើយ​លោក​បញ្ជាក់​ទៀត​ថា CPP ដឹក​នាំ​ដោយ​សម្ដេច ហ៊ុន សែន ​គឺ​កម្លាំង​ពីរ​រួប​រួម​ជា​កម្លាំង បើ​យើង​ធ្វើ​អ៊ីចឹង​ហើយ​យើង​មាន​លទ្ធ​ភាព​ដោះ​ស្រាយ​បញ្ហា​ជាតិ​ហ្នឹង​ជា​មូល​ហេតុ​ចម្បង​បំ​ផុត​ មូល​ហេតុ​ទី​ពីរ​វា​នៅ​តែ​មូលហេតុ​ទី​មួយ​ដដែល​ ខ្ញុំ​ឃើញ​ថា ​វា​រហេម​រហាម​ពេក​ដែល​គេ​មើល​មក​ឃើញ​គណបក្ស​រាជានិយម​មួយ​ពីរ គណបក្ស​​ ហ៊្វុនស៊ិនប៉ិច ​និង​គណបក្ស​សង្គម​រាស្រ្ត​ប្រជាធិបតេយ្យ​ បើ​យើង​ហើយ​ចង់​ប្រមែ​ប្រមូល​កម្លាំង​រាជានិយម​ឲ្យ​ទៅជា​កម្លាំង​ធំ​មួយ​ថ្មី​ទាល់​តែ​យើង​មាន​តែ​មួយ​គត់​ ហើយ​ក៏គ្មាន​អ្វី​ក្រៅ​ពី​គណបក្ស​ ហ៊្វុនស៊ិនប៉ិច ​ទេ​ព្រោះ​ជា​ស្នា​ប្រហស្ត​សម្ដេចតា​និង​តា​ទួត​ដែល​ព្រះ​អង្គ​ប្រទាន​ឲ្យ​​ខ្ញុំ​តាំង​ពី​ឆ្នាំ​ ១៩៩១ ​មក​ម្ល៉េះ។
តើ​ព្រះ​អង្គ​មាន​យុទ្ធសាស្រ្ត​របៀប​ណា ក្នុង​ការ​បង្រួប​បង្រួម​អ្នក​រាជា​និយម​ឡើង​វិញ?

យុទ្ធ​សាស្រ្ត​របស់​ខ្ញុំ​ៗ​សុំ​ជម្រាប​ថា​ មិន​បាច់និយាយ​ច្រើន​ទេ​គណបក្ស​ ហ៊្វុនស៊ិនប៉ិច ក្តី ន.រ​ ក្ដី​គណបក្ស​សង្គម​រាស្រ្ត​រាជា​ធិបតេយ្យ​ក្ដី​វា​មាន​មូល​ដ្ឋាន​រួច​អស់​ទៅ​ហើយ​ មាន​គ្រប់​ខេត្ត​ទាំង​អស់​ ពេល​ដែល​ខ្ញុំ​បង្កើត​គណបក្ស​ថ្មី​នេះ​ ពេល​ដែល​ខ្ញុំ​ត្រូវ​ការ​ជូន​ក្រសួង​មហាផ្ទៃ​តែ​ ៤០០០ ​សំឡេង​ទេ​ តែ​ខ្ញុំ​ប្រមូល​បាន​ ៧៤០០ សំឡេង​ជាង​ សំឡេង​នេះ​​មិន​មែន​ត្រឹម​តែ​ផ្ដិត​មេ​ដៃ​ទេ​តែ​សុំ​ចូល​ជា​សមាជិក​ ដូច្នេះ​ហើយ​យុទ្ធសាស្រ្ត​ធំ​មួយ​ប្រមែ​ប្រមូល​សំឡេង​ដែល​ខ្ញុំ​មាន​ ខ្ញុំ​ឆ្លៀត​ឱកាសនេះ​ថា​ អ្នក​ដែល​ចូល​ចិត្ត​និយាយ​ថា ​ខ្ញុំ​មក​បំបែក​បំបាក់​សំឡេង​អ្នក​ប្រជាធិបតេយ្យ​ ខ្ញុំ​មិន​មាន​គោល​ដៅ​បំបែក​បំ​បាក់​សំឡេង​អ្នក​ប្រជាធិបតេយ្យ​ទេ ទិស​ដៅ​ធំ​បំផុត​របស់​ខ្ញុំ​គឺ​ប្រមែ​ប្រមូល​ដែល​ខ្ញុំ​នរោត្តម រណឫទ្ធិ​របស់​សម្ដេច​តា​ដែល​លោក​មាន​ហើយ​ គ្រាន់​តែឲ្យ​​ទៅ​ជា​ការ​រួប​រួម​គ្នា​ជា​កម្លាំង​ជាតិ​ដើម្បី​និង​ដោះ​ស្រាយ​បញ្ហា​ជាតិ ទីពីរ យុទ្ធសាស្រ្ត​វា​ខុសគ្នា ថ្វី​ដ្បិត​តែ​គណបក្ស​សង្គ្រោះ​ជាតិ​យល់​ថា​កម្ពុជា​ត្រូវ​ដោះ​ស្រាយ​បញ្ហា​ ក ខ គ ឃ ង តែ​ទម្លាប់​របស់​គាត់​គឺ​ប្រើ​នូវ​កម្លាំង​​របស់​រាស្រ្ត ឈាម​របស់​រាស្រ្ត​យក​មក​ដោះ​ស្រាយ​បញ្ហា ហើយ​បញ្ហា​ដែល​គាត់ចង់​ដោះ​ស្រាយ​នេះ​ ខ្ញុំ​សូមជ​ម្រាប​វា​មិន​មែន​ត្រឹម​តែ​ដោះ​ស្រាយ​បញ្ហា​ជាតិ​ ខ្ញុំ​សុំ​ទះ​ដៃ​ជូន ​តែ​គាត់​ដោះ​ស្រាយ​បញ្ហា​ធំ​បំផុត​គឺ​អំណាច​របស់​គាត់​ ប្រើ​ឈាម​រាស្រ្ត​ដើម្បី​អំ​ណាច​របស់​គាត់។
ខ្ញុំ​​ខុស​គ្នា​ ប្រ​ហែល​គ្នា​បញ្ហា​ព្រំដែន​ អធិបតេយ្យ​ បញ្ហា​ឯករាជ្យ​ជាតិ​ បញ្ហា​បង្រួប​បង្រួម​ជាតិ​ បញ្ហា​ដី​ធ្លី​ បញ្ហា​អយុត្តិធម៌ បញ្ហា​តុលាការ​មិន​ឯករាជ្យ​​ដែល​បាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ខ្មែរ​ច្បាស់​ណាស់​ បញ្ហា​ជន​អន្តោប្រវេសន៍​ ខ្ញុំ​សុំ​បង្កើត​ក្រសួង​អន្តោប្រវេសន៍​មួយ​យូរ​ណាស់​ហើយ​ មិន​ទាន់​បាន​ទេ​ យូរ​ណាស់​ហើយ​ ដូច្នេះ​ហើយ​ខ្ញុំ​ចង់​​ដោះ​ស្រាយ​បញ្ហា​នេះ​ ដោយ​ធ្វើតាម​ឪពុក​ខ្ញុំ​ វា​ខុស​គ្នា​ត្រង់​ហ្នឹង​ មិន​ធ្វើ​បាតុកម្ម​ឲ្យ​មនុស្ស​ជាប់​គុក​ និង​ឲ្យ​​មនុស្ស​ស្លាប់​នោះ​ទេ​ ខ្ញុំ​សុខ​ចិត្ត​ធ្វើ​ជា​ដៃ​គូ​ពិត​ប្រាកដ​ មិន​ដូច​មុនទេ (នៅ​ក្នុង​រដ្ឋាភិបាល​ចម្រុះ) ដើម្បី​ដោះ​ស្រាយ​បញ្ហា​ វា​ខុស​គ្នា​ត្រង់ហ្នឹង​ ថាមួយ​ប្រើ​ឈាម​ខ្មែរ​មួយ​មិន​ប្រើ​ឈាម​ខ្មែរ​ ខ្ញុំ​ធ្វើ​ជា​ដៃគូ​ជាមួយ​បក្ស​កាន់​អំណាច​ ពួក​បារាំង​គេ​ចូល​ចិត្ត​និយាយ​ពី​សម្ដេច​ហ៊ុន​សែន​មុន ​ខ្ញុំ​ក្រោ​យ​ ពី​រនាក់​ចាប់​ដៃ​គ្នា​ដើម្បី​នាំ​មក​វិញ​នូវ​របប​រាជានិយម​អា​ស្រ័យ​រដ្ឋ​ធម្មនុញ្ញ​រហូត​ដល់​សព្វ​​ថ្ងៃ​នេះ​ ហើយ​ខ្ញុំ​មាន​ជំ​នឿ​ថា ខ្ញុំ​ឃើញ​សម្ដេច​ហ៊ុន​សែន​លោក​សន្យា​ជា​មួយ​សព​ឪពុក​ខ្ញុំ​ថា​ លោក ​និង​ថែរក្សា​របប​រាជា​និយម​អា​ស្រ័យ​រដ្ឋ​ធម្មនុញ្ញ​ឲ្យ​​បាន​គង់វង្ស​​ ជា​និរន្តរភាព​របប​នេះ​​សម្រាប់​ជូន​ជាតិ​ ខ្ញុំ​ក៏មាន​គោល​ដៅ​ដូច​គ្នា​ដែរ​ ដូច្នេះ​គោល​​ដៅ​ដូច​គ្នា​វា​នឹង​ជាប់​ទៅ​ជា​មួយ​គ្នា​។
ខួប​៧មករា ឆ្នាំ១៩៧៩​កាល​​ពី​ថ្ងៃ​៧មករា ឆ្នាំ​២០១​៥​កន្លង​ទៅ​នេះបាន​បង្ហាញ​ការ​កាន់កាប់​តំណែង​នាយក​រដ្ឋ​មន្រ្តី​យ៉ាង​ស្ងប់ស្ងាត់​របស់​លោក​ ហ៊ុន ​សែន ជាង​ ៣០ ឆ្នាំ​ តើ​ព្រះ​អង្គ​យល់​ឃើញ​យ៉ាង​ណា​ដែរ​នៅ​ពេល​ព្រះ​អង្គ​យាង​​ត្រឡប់​មក​វិញ​នេះ?​
សម្ដេច​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន ​កាន់​អំណាច​យូរ​ឬ​ឆាប់ វាស្រេច​តែ​ប្រជាពលរដ្ឋ​ខ្មែរ បន្តិច​ទៀត​ដល់​ពេល​ដែល​លោក​សម្រេច​ហើយ​ក្នុង​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ​អ្នក​ដែល​និយាយ​ថា​ គាត់​កាន់​អំ​ណាច​យូរ​មិន​ត្រឹម​ត្រូវ​ទេ​ ខ្ញុំ​ថា​បើខ្មែរ​យើង​ចង់​ជួយ​ជាតិ​ពិត​ប្រាកដ​ ណា​ វាមាន​ផ្លូវ​ចេញ​តែ​មួយ​គត់​គឺ​រួប​រួម​គ្នា​ធ្វើឲ្យ គ.ជ.ប មាន​ភាព​អព្យាក្រឹត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ពិត​ប្រាកដ​ បើ គ.ជ.ប វា​កណ្ដាល​ហើយ​ បើ​គេ​រើស​សម្ដេច​ហ៊ុន​សែន​កាន់​អំណាច​ទៀត​ នេះ​មិន​ដឹង​ធ្វើ​ម៉េច ពី​ព្រោះ​ប្រ​ជា​រាស្រ្ត​លោក​សម្រេច​ឆ្លង​តាម​ គ.ជ.ប ដ៏ត្រឹម​ត្រូវ​ខ្ញុំ​ត្រៀម​ទទួល។ ខ្ញុំ​មិន​រិះ​គន់​សម្ដេច​នាយក​រដ្ឋ​មន្រ្តី​ទេ។ ខ្ញុំ​ធ្លាប់​និយាយ​ជា​មួយ​នាយក​រដ្ឋ​មន្រ្តី​ថា​ ត្រូវ​តែ​មាន​​ការ​កែ​ទម្រង់​ពិត​ប្រាកដ ហើយ​លោក​ប្រាប់​ខ្ញុំ​ថា ​ចង់​បាន​ដៃ​គូមួយ​ កាន់​អំ​ណាច​​ ឬមិន​កាន់​អំណាច​ តែ​គឺ​ជា​ភាគី​មួយ​ជំរុញ​ដោះ​ស្រាយ​បញ្ហា​ជូន​ជាតិ​ នេះ​គឺ​គាត់​ចង់​បាន ​និង​ត្រូវ​ការ។
កង្វល់​ដដែល​ៗ​ដូច​ជា​អំ​ពើ​ពុក​រលួយ បំ​ផ្លាញ​ធន​ធាន​ធម្មជាតិ​ ជម្លោះ​ដីធ្លី តើ​បញ្ហា​ទាំង​អស់​នេះ តើ​ព្រះ​អង្គ​អាច​នឹងដោះ​ស្រាយ​បានទេ​ ដើម្បី​​ដណ្តើម​យក​ប្រជាប្រិយភាព​នា​ពេល​បោះ​ឆ្នោត​ខាង​មុខ​?
បញ្ហា​បរិស្ថាន​ ក្រសួង​បរិស្ថាន​សព្វ​ថ្ងៃ​នេះ​ តាំង​ពី​ឆ្នាំ​ ១៩៩៣ មក​ម្ល៉េះ ខ្ញុំ​រវល់​ណាស់​ កាល​ជំនាន់​ឪពុក​ ខ្ញុំ​ទំ​ហំព្រៃ​ឈើ​មាន​ ៧៣ ​ភាគរយ ​ឥឡូវ​មិន​បាន ២០ ​ភាគរយ​ទេ​ ហើយ​មិន​មែន​តែ​ស្រុក​យើង​ទេ​ និយាយ​ពី​ជន​អន្តោ​ប្រវេសន៍ ខ្ញុំ​សុំ​ម្ដង​ហើយ​ម្ដងទៀត​មិន​ដែល​បាន​ទេ​​ការ​បង្កើត​នូវ​ក្រសួង​អន្តោ​ប្រវេសន៍​ នេះ​ហើយ​ដែល​ខ្ញុំ​ត្រូវ​ត្រឡប់​មក​វិញ​ដើម្បី​ដោះ​ស្រាយ​រឿង​ដដែលៗ​នេះ​ ព្រោះ​រឿង​ទាំង​អស់​នេះ​នរោត្តម​ រណឫទ្វិ​បាន​ធ្វើ​រួច​អស់ហើយ​ ណា​ក្រ​សួង​អភិវឌ្ឍជន​បទ​ ទឹកស្អាត​ ក្រសួង​​ការ​ងារ​ បើ​យើង​ដោះ​ស្រាយ​បាន​បង​ប្អូន​ខ្មែរ​យើង​នឹង​មិន​រហេម​រហាម​ក្នុង​ការ​រក​​ការងារ​ធ្វើទេ​ ថៃ​គេ​យក​ខ្មែរ​ទៅ​ធ្វើ​ទេស​ចរ ខ្ញុំ​បាន​ឯក​ភាព​ជា​មួយ​ឪពុក​ខ្ញុំ​ ត្រឡប់​មក​ដោះ​ស្រាយបញ្ហា​ទាំង​អស់នេះ។ ខ្ញុំ​សង្ឃឹម​ថា ​កម្លាំង​មួយ​បូក​និង​កម្លាំង​មួយ​ ថែ​រក្សានិរន្ត​រភាព​របប​រាជា​និយម​ ដោះ​ស្រាយ​បញ្ហា​រួម​គ្នា​។
តើ​ព្រះ​អង្គ​មាន​សុទិដ្ឋិនិយម​ក្នុង​ការ​បោះ​ឆ្នោតនៅ​ពេល​​ខាង​មុខ​​នេះ​ទេ?
កុំសួរ​ខ្ញុំ​ពីចំនួន​អាសនៈ​ទុក​ជូន​ប្រជាពលរដ្ឋ​ជា​អ្នក​​វិនិច្ឆ័យ​ ខ្ញុំ​នៅ​មើល​ឃើញ​អ្នក​​បោះឆ្នោត​ដែល​គាំ​ទ្រ​រាជា​និយម​នៅ​មាន​ច្រើន​ណាស់ យើង​និយាយ​ពី​មនុស្ស​ ៣ ​លាន​នាក់​ដែល​អនុបវាទ​មិន​បាន​ទៅ​បោះ​ឆ្នោត​មូល​ហេតុអ្វី​ ហើយ​បើ​ខ្ញុំ​បាន​តែ ៥០០ ០០០ លើ​ ៣ ​លាន​ក៏គ្រាន់​បើ​​ដែរ ហើយ​ ៦០ ​ភាគរយ​នៃអ្នក​​បោះ​ឆ្នោត​ខាង​មុខ​នេះ​គឺ​ជា​យុវជន​និង​យុវនារី ដូច្នេះ​យើង​ត្រូវ​គិត​ពី​អនាគត​អ្នក​ ៦០ ​ភាគរយ​នេះ បើយើង​ធ្វើ​ឲ្យ​អ្នក ៣​ លាន​អញ្ជើញ​ទៅ​បោះ​ឆ្នោត​បាន​ក៏​យើង​បាន​ច្រើន​គ្រាន់​បើដែរ។
តើ​ព្រះអង្គ​មាន​ការ​វាយ​តម្លៃ​យ៉ាង​ណា​ពី​ស្ថានភាព ហ៊្វុនស៊ិនប៉ិច នា​ពេល​បច្ចុប្បន្ន​នេះ?
ហ៊្វុនស៊ិនប៉ិច ថា​សូន្យ​ហើយ​ យក​ស្អី​មកចែក​ក៏​សូន្យដែរ ខ្ញុំ​មក​ដឹកនាំ​ឡើង​វិញ គឺ​ជា​គណបក្ស​រាជា​និយម​ពិត​ប្រាកដ​ បង្កើត​​ដោយ​សម្ដេច​តា​ តា​ទួត​ គ្មាន​ពី​ណាស្នេហា​ជាតិ​ជាង​ព្រះ​​អង្គ។ យើង​នៅ​សល់​ពីរ​ឆ្នាំ​ទៀត​បាន​បោះ​ឆ្នោត។ ​ហើយ​ខ្ញុំ​ក៏បាន​ត្រៀម​រួច​រាល់​អស់​ហើយ​៕​​

2 comments:

Kim Ea said...

This Khmer parasite was a big liar like his father . he know how to lie from inside his mother womb . Right now the shameless , gutless , womanize craving come out to destroy our Khmer social fabric to please the traitor regime strategy so call divide for concur . Did Khmer still believe him again ?

Anonymous said...

A pongkdar you are not different from you devil sihanouk prett.