(ចុះផ្សាយនៅថ្ងៃ 01-01-2015, ) | ដោយ លាង ដឺលុច
សម្តេចក្រុមព្រះព្រមចូលធ្វើជាប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច
ដោយ៖ ស៊ុន ណារិន | ថ្ងៃសុក្រ ទី2 មករា 2015 |
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលធ្លាប់ប្រកាសថាមិនចូលធ្វើនយោបាយទៀតទេ កាលពីថ្ងៃព្រហស្បតិ៍ បានសម្រេចព្រះទ័យចូលធ្វើជាប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច បើទោះបីព្រះអង្គទើបបង្កើតគណបក្សថ្មីមួយ និងធ្លាប់អះអាងថាប្រជាពលរដ្ឋលែងមានជំនឿលើគណបក្សមួយនេះទៀតហើយ។
ការសម្រេចព្រះទ័យរបស់ព្រះអង្គ ត្រូវបានធ្វើឡើងភ្លាមៗ គឺនៅថ្ងៃតែមួយ បន្ទាប់ពីមានការអញ្ជើញរបស់ថ្នាក់ដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិច។
ព្រះរាជលិខិតរបស់សម្តេចនរោត្តម រណឫទ្ធិ ចុះថ្ងៃទី០១ខែមករា ឆ្នាំ២០១៤នេះ ឲ្យដឹងថាព្រះអង្គបានទទួលលិខិតដែលដាក់ថ្វាយព្រះអង្គ និងត្រូវបានចុះព្រះរាជហត្ថលេខា និងហត្ថលេខាដោយប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច នរោត្តម អរុណរស្មី និងអគ្គលេខាធិការគណបក្ស លោក ញឹក ប៊ុនឆៃ។ សម្តេចក្រុមព្រះបានបញ្ជាក់ក្នុងលិខិតរបស់ព្រះអង្គថា«ខ្ញុំបានទទួលរួចហើយនូវលិខិតរបស់សម្តេច និងឯកឧត្តម ចុះថ្ងៃទី០១ខែមករា ឆ្នាំ២០១៤ ស្តីពីការយាងខ្ញុំ មកធ្វើជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច។…(ខ្ញុំ)យល់ព្រមមកធ្វើជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិចតាមសំណើររបស់សម្តេច និងឯកឧត្តម ដើម្បីបន្តដឹកនាំគណបក្សយើងឡើងវិញ»។
លិខិតរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច ចុះថ្ងៃទី ០១ខែមករា ឲ្យដឹងថាការអញ្ជើញព្រះម្ចាស់រណឫទ្ធិមកធ្វើជាប្រធានគណបក្សនេះ ដោយយោងតាមស្មារតីពីការបង្រួបបង្រួមជាតិ អ្នករាជានិយម និងអ្នកសីហនុនិយម។ លិខិតបន្តថា«ការជ្រើសតាំងជាផ្លូវការ សម្តេចក្រុមព្រះក្នុងតួនាទីខាងលើនេះ នឹងត្រូវធ្វើតាមរយៈសមាជគណបក្សនាពេលខាងមុខ»។
អត្ថបទទាក់ទង
- សម្តេចក្រុមព្រះច្រានចោលសម្តីដែលថាព្រះអង្គ ត្រឡប់ទៅធ្វើជាប្រធានបក្សហ្វ៊ុនស៊ិនប៉ិចវិញ
- ខុទ្ទកាល័យសម្តេចក្រុមព្រះ ប្រកាសមិនជាប់ទាក់ទងនឹងគណបក្សនរោត្តមរណឫទ្ធិ និងហ្វ៊ុនស៊ិនប៉ិច
- សម្តេចក្រុមព្រះ បញ្ជាក់ជាថ្មីថាព្រះអង្គមិនជាប់ពាក់ព័ន្ធនឹងជំនួយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
- ក្រសួងមហាផ្ទៃ ព្រមចុះបញ្ជីឲ្យគណបក្សនយោបាយ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ តាមការស្នើសុំ
- គណបក្សសង្គមរាស្ត្ររាជាធិបតេយ្យ ចំអកគណបក្សសង្គ្រោះជាតិរឿងចូលសភា
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៥ខែមករា ឆ្នាំ២០១៤ សម្តេចក្រុមព្រះនរោត្តមរណឫទ្ធិធ្លាប់មានព្រះបន្ទូលថា ពលរដ្ឋអស់ជំនឿហើយនឹងថ្នាក់ដឹកនាំគណបក្សនរោត្តមរណឫទ្ធិ និងហ្វ៊ុនស៊ិនប៉ិច ហើយព្រះអង្គមិនជាប់ទាក់ទងនឹងគណបក្សទាំងពីរនេះឡើយ។ សេចក្តីថ្លែងការណ៍របស់ព្រះខុទ្ទកាល័យសម្តេចក្រុមព្រះ ចេញផ្សាយនៅថ្ងៃទី១៥ខែមករា ឲ្យដឹងថាសម្តេចក្រុមព្រះ គ្មានគោលការណ៍គាំទ្រគណបក្សណាមួយឡើយ(គណបក្សហ្វ៊ុនស៊ិនប៉ិច និងជាតិនិយម) ព្រោះថាគណបក្សទាំងពីរនេះ ប្រជាពលរដ្ឋអ្នករាជានិយម អ្នកសីហនុនិយម អស់ជំនឿហើយនឹងថ្នាក់ដឹកនាំនៃគណបក្សទាំងពីរ ដែលធ្លាប់ក្បត់នឹងព្រះអង្គ។ព្រះខុទ្ទកាល័យ អំពាវនាវដល់គណបក្សទាំងពីរ មេត្តាកុំយកព្រះនាមរបស់ព្រះអង្គទៅច្រលូកច្រលំនឹងនយោបាយប្រជាភិថុតិ។ សម្តេចក្រុមព្រះមានព្រះបន្ទូលថាព្រះអង្គគ្មានយោបាយគាំទ្រគណបក្សទាំងពីរ ហើយជម្រាបថា គណបក្សជាតិនិយម មិនមែនជាគណបក្សសម្តេចក្រុមព្រះទេ។
ថ្មីៗនេះ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានបង្កើតគណបក្សថ្មីមួយ ដែលមានឈ្មោះថា «សង្គមរាស្ត្រ រាជាធិបតេយ្យ» ដើម្បីចូលរួមការប្រកួតប្រជែងការបោះឆ្នោតអាណត្តិទី៦នៅឆ្នាំ២០១៨ខាងមុខ។ បន្ទាប់ពីសម្តេចក្រុមព្រះទៅធ្វើជាប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សថ្មីមួយនេះមិនទាន់បញ្ជាក់នៅឡើយទេ ថាតើនរណានឹងក្លាយជាប្រធានគណបក្សថ្មីនេះ។
កាសែតភ្នំពេញប៉ុស្តិ៍បានចុះផ្សាយដោយដកស្រង់សម្តីរបស់មន្រ្តីម្នាក់ថាការចូលធ្វើជាប្រធាននេះ បន្ទាប់ពីមានការសម្រេបសម្រួលពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៕
សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
10 comments:
I will never support this party because he had a bad reputation once. He was the same CPP. Finally, all his royal people got killed and all his families are safe. All Khmer people must be aware of this party.
No more king in cambodia! Kings are useless.
Going back and forth ah Rith. You ain't have what it takes. You live on the fringes like a parasite. Your main interest is the virginity of young vulnerable girls .I hope you don't have HIV but rumor a bounce that you have. If you have I hope that you a conscionable person in that respect not to infect the hiv to those young girls . It would be not so interesting to see what you are going to do when things get muddled up in murky water and you no longer have the desire nor ability to survive politically. Resign again I suppose what else.
He still want more women ha ha it's the same as his father Ha ha ha go for it even some body wife.
Let retire in peace s too old to lead the country y dont they make law who are older then 65 retire
Born with silver spoons in his mouth but brainless/useless as a whore of yuon's Hanoi.You shouldn't return to politic,you should be prepared your plot of land for your shameful resting place.All Khmer can smell your rotten's father name the king of gook,the destroyer of khmer's nation,was that enough to be shameful to you Run4ridh? Please retired and screw your young wife that you stole from your servant.....! What's a shameless useless prince without KINGDOM...lol..!
You are coming back to destroy Cambodia for good. Stop playing games with the suffering Khmer. You are useless to the Khmer people and the nation. Because of your stupid father and you that's why millions of Khmer died and lost everything to Youn.
Right now is a good time for CNRP to take over the cpp. Why The CRCP come to interrupt CNRP a gain? If the king loves the people, join with the cnrp instead of. Otherwise, CNRP lose more ballots to CRCP and CPP is still in power. Rith is more about power for himself.
My friends, Khmer, think first before we join with CRCP.
Ranak Oth Rith,
You should be retired. Whatever you try to do will make you look bad.
Dek Ess Porng !!
Power hungry.
Post a Comment