A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 19 January 2015

Pen Sovann's conditions improved after treatment in Singapore ស្ថានភាព​ជំងឺ​លោក ប៉ែន សុវណ្ណ ធូរ​ស្បើយ​វិញ​ក្រោយ​បញ្ជូន​ទៅ​សិង្ហបុរី

អតីត​នាយក​រដ្ឋមន្ត្រី​ ប៉ែន សុវណ្ណ ៦២០
អតីត​នាយក​រដ្ឋមន្ត្រី​នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា លោក ប៉ែន សុវណ្ណ (អង្គុយ) ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៤។
RFA/Leng Maly
ជំងឺ​​សម្ពាធ​សរសៃ​ឈាម​បេះដូង និង​​ក្នុង​ក្បាល​របស់​អតីត​នាយករដ្ឋមន្ត្រី​ខ្មែរ​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា លោក ប៉ែន សុវណ្ណ មាន​ស្ថានភាព​ធូរ​ស្បើយ​វិញ បន្ទាប់​ពី​ក្រុម​គ្រូពេទ្យ​ប្រទេស​សិង្ហបុរី បាន​ជួយ​សង្គ្រោះ​បន្ទាន់។
តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី​វេជ្ជបណ្ឌិត លី ស្រីវីណា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ មករា ថា លោក ប៉ែន សុវណ្ណ ត្រូវ​បាន​ក្រុម​វេជ្ជបណ្ឌិត​សិង្ហបុរី ប្រាប់​ថា លោក​នឹង​អាច​ត្រឡប់​កម្ពុជា​វិញ ក្នុង​ស្ថានភាព​ប្រក្រតី​ឡើង​វិញ​ក្នុង​មួយ​សប្ដាហ៍​ទៀត៖ «គាត់​ផុត​គ្រោះថ្នាក់​តាំង​ពី​មុន​បញ្ជូន​លោក ប៉ែន សុវណ្ណ ទៅ​ប្រទេស​សិង្ហបុរី មក​ម្ល៉េះ។ គណបក្ស​បញ្ជូន​គាត់​ទៅ​ព្យាបាល​នៅ​ប្រទេស​សិង្ហបុរី​នេះ ដើម្បី​ឲ្យ​ឆាប់​បាន​ជា​សះ​ស្បើយ»
លោក ប៉ែន សុវណ្ណ មាន​ជំងឺ​សម្ពាធ​សរសៃ​ឈាម​បេះដូង និង​សម្ពាធ​សរសៃ​ឈាម​ខួរក្បាល ហើយ​ត្រូវ​បាន​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជូន​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ប្រទេស​សិង្ហបុរី កាល​ពី​រាត្រី​ថ្ងៃ​ទី​១៨ មករា។ លោក ប៉ែន សវណ្ណ បាន​សន្លប់​មិន​ដឹង​ខ្លួន​នៅ​ក្រោយ​ពេល​លោក​បាន​ដួល​សន្លប់​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មករា នៅ​ឯ​ផ្ទះ​របស់​លោក​ក្នុង​ខេត្ត​តាកែវ។

លោក ប៉ែន សុវណ្ណ មាន​អាយុ ៧៩​ឆ្នាំ។ លោក​ធ្លាប់​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​នៅ​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា នៅ​ចន្លោះ​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៨១ នៅ​ក្រោយ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដួល​រលំ។ បច្ចុប្បន្ន​លោក​ជា​តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ៕

No comments: