ព្រះវិហារៈ ពលរដ្ឋមួយគ្រួសារមានគ្នាបីនាក់ក្នុង ស្រុកឆែប ត្រូវបានកម្លាំងចម្រុះធ្វើការចាប់ខ្លួន និងកំពុងនាំ ទៅតុលាការខេត្តព្រះវិហារ បន្ទាប់ពីតវ៉ាប្រឆាំងទៅនឹងអាជ្ញាធរដែលបង្ខំឲ្យពលរដ្ឋជិត ១០០ គ្រួសារចាកចេញពីដីរដ្ឋ។
ស្រ្តីឈ្មោះ លឹម សុខឃឹម អាយុ ៤៥ ឆ្នាំ ប្តីឈ្មោះ សន វុទ្ធី អាយុ ៤៦ ឆ្នាំ ព្រមទាំងកូនស្រីតូចអាយុ ១ ឆ្នាំរស់នៅក្នុងភូមិ ពោធិ៍ទាប ឃុំម្លូរព្រៃ១ ត្រូវបានកម្លាំងអាវុធហត្ថ ព្រៃឈើ អាជ្ញាធរស្រុកឆែបប្រមាណជា ៤០ នាក់ចុះទៅចាប់និងនាំខ្លួនដឹកទៅខេត្តកាលពីវេលាម៉ោង ០៩ និង ២០ នាទី ព្រឹកនេះ។
ស្រ្តីឈ្មោះ សុខ ឃឹម បានចេញមុខជាងគេ ប្រឆាំងទៅនឹងអាជ្ញាធរដែលកំពុងតែព្យាយាមដេញពលរដ្ឋចេញពីដីចំណីផ្លូវរដ្ឋ និងគម្របព្រៃឈើ។ ក្រៅពីការចាប់ខ្លួន ក៏មានការរុះរើលំនៅឋានពលរដ្ឋមួយខ្នងផងដែរ។ នេះបើយោងតាមពលរដ្ឋ និងអង្គការសង្គមស៊ីវិលដែលកំពុងតាមដានករណីនេះ។
សូមរង់ចាំអានព័ត៌មានពិស្តារ…
No comments:
Post a Comment