A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 9 January 2015

Kem Sokha plans to re-investigate the expulsion of Ms Lak Sopheap លោក កឹម សុខា គ្រោង​ស៊ើប​អង្កេត​រឿង​បណ្ដេញ​អ្នកស្រី ឡាក់ សុភាព ឡើង​វិញ

ឡាក់ សុភាព ៦២០
អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី ឡាក់ សុភាព ថ្លែង​ប្រាប់​អ្នក​កាសែត​នៅ​ខាង​មុខ​រដ្ឋ​សភា នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៤។
Screenshot from Youtube
អនុប្រធាន​បក្ស​ប្រឆាំង គ្រោង​ស៊ើប​អង្កេត​សំណុំ​រឿង​បណ្ដេញ​សមាជិក​គណៈកម្មការ​នាយក អ្នកស្រី ឡាក់ សុភាព សាជាថ្មី​ឡើង​វិញ។ លោក កឹម សុខា បញ្ជាក់​បែប​នេះ​នៅ​ពេល​ដែល​លោក​ត្រឡប់​ពី​ក្រៅ​ប្រទេស​វិញ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​មករា។
ការងារ​ដំបូង​ដែល​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ធ្វើ​មុន​គេ​នោះ គឺ​ការ​ស្វែងរក​ព័ត៌មាន​បន្ថែម​ទៀត ជុំវិញ​ទំនាស់​ផ្ទៃ​ក្នុង​គណបក្ស។ លោក កឹម សុខា មាន​ប្រសាសន៍​ថា ការ​សម្រេច​បណ្ដេញ អ្នកស្រី ឡាក់ សុភាព ចេញ​ពី​បក្ស គឺ​ធ្វើ​ឡើង​ស្រប​នឹង​បទបញ្ជា​ផ្ទៃ​ក្នុង​គណបក្ស ប៉ុន្តែ​លោក​ត្រូវ​តែ​អង្កេត​ឲ្យ​បាន​ល្អិតល្អន់​ជាង​នេះ។
អតីត​សមាជិក​គណៈកម្មការ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី ឡាក់ សុភាព ត្រូវ​បាន​ប្រធាន​គណៈកម្មការ​វិន័យ​គណបក្ស បណ្ដេញ​ចេញ​ពី​បក្ស​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៤។
ប្រធាន​គណៈកម្មការ​វិន័យ​បក្ស​ប្រឆាំង លោក អ៊ូ ចាន់ឬទ្ធិ ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា អ្នកស្រី ឡាក់ សុភាព មិន​បាន​បង្ហាញ​ភាព​ស្មោះ​ត្រង់ បន្ទាប់​ពី​គណបក្ស​ស្នើ​ឲ្យ​បកស្រាយ​ជា​សាធារណៈ​តាម​បណ្ដាញ​សារព័ត៌មាន ជុំវិញ​ខ្លឹមសារ​សារព័ត៌មាន​មួយ​ចំនួន​ដែល​ស្រង់​សម្ដី​អ្នកស្រី​យក​ទៅ​ផ្សាយ ថា​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ប្រព្រឹត្ត​អំពើ​ពុក​រលួយ។

អ្នកស្រី ឡាក់ សុភាព ត្រូវ​បាន​កាសែត​ក្នុង​ស្រុក​ស្រង់​សម្ដី​ថា អ្នកស្រី​ទម្លាយ​ព័ត៌មាន​ពុក​រលួយ​ទំហំ​ទឹក​ប្រាក់ ៤០​លាន​ដុល្លារ និង​បែក​បាក់​ផ្ទៃ​ក្នុង​គណបក្ស​កាល​ពី​ចុង​ខែ​ធ្នូ នៅ​ក្នុង​ពិធី​ជួប​ជុំ​មួយ​របស់​បណ្ដាញ​សង្គម​ខ្មែរ​ដើម្បី​ខ្មែរ។ ប៉ុន្តែ​អ្នកស្រី​បដិសេធ​ថា មិន​បាន​បរិហារ​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ឡើយ។ អ្នកស្រី​ក៏​ថែម​ទាំង​ចោទ​ថា នេះ​រឿង​របស់ លោក កឹម សុខា និង​លោក សម រង្ស៉ី ហើយ​អ្នកស្រី​គ្រាន់​តែ​ជា​អ្នក​ទទួល​ថ្ម​បាក់​ប៉ុណ្ណោះ។ អ្នកស្រី ឡាក់ សុភាព ថែម​ទាំង​លើក​គ្នីគ្នា​ធ្វើ​បាតុកម្ម​តវ៉ា​នៅ​ខាង​មុខ​ស្នាក់ការ​គណបក្ស កាល​ពី​ថ្ងៃ​ទី​១ ខែ​មករា ប៉ុន្តែ​បាតុកម្ម​នោះ​រង​ការ​រំខាន​ពី​សំណាក់​យុវជន​គាំទ្រ​គណបក្ស​ដទៃ​ទៀត។
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង អ្នកស្រី ឡាក់ សុភាព ដើម្បី​បំភ្លឺ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ល្ងាច​ថ្ងៃ​ទី​៨ ខែ​មករា។
អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​ជា​សមាជិក​បណ្ដាញ​សង្គម​ខ្មែរ​ដើម្បី​ខ្មែរ លោក កែម ឡី លើក​ឡើង​ថា ក្នុង​ពិធី​ជួប​ជុំ​បណ្ដាញ​កាល​ពី​ខែ​ធ្នូ នោះ អ្នក​រៀបចំ​កម្មវិធី​មិន​បាន​អនុញ្ញាត​ឲ្យ អ្នកស្រី ឡាក់ សុភាព ឡើង​និយាយ ឬ​ថ្លែង​ការ​អ្វី​នោះ​ទេ។ អ្នកស្រី និង​ក្រុម​ការងារ ៤​នាក់​ផ្សេង​ទៀត គ្រាន់​តែ​ចូលរួម​សង្កេត​ការណ៍ ឬ​យក​ការណ៍​ឲ្យ​បក្ស​ប្រឆាំង​ប៉ុណ្ណោះ។ លោក​បញ្ជាក់​ថា បើ​សិន​ជា លោក កឹម សុខា ស៊ើប​អង្កេត​ឲ្យ​ឃើញ​ការ​ពិត ហើយ​បង្ហាញ​ជា​សាធារណៈ​មែន​នោះ វា​នឹង​ផ្តល់​ផល​ចំណេញ​ច្រើន​ដល់​គណបក្ស​ប្រឆាំង។
ក្រៅ​ពី​សន្យា​ថា​នឹង​ស៊ើប​អង្កេត​រឿងរ៉ាវ​បែក​បាក់​ផ្ទៃ​ក្នុង​នេះ លោក កឹម សុខា ក៏​ថែម​ទាំង​ថ្លែង​សារ​អបអរ​សាទរ ចំពោះ​ការ​វិល​ចូល​ក្នុង​ឆាក​នយោបាយ​វិញ​របស់​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ប៉ុន្តែ​លោក​អះអាង​ថា មិន​ញញើត​សម្ដេច​ក្រុម​ព្រះ​ឡើយ៕

1 comment:

Anonymous said...

Only see her I can how she is ? Cheating, stealing, borrowing never paid back,saling she everything if she want for money, should kick her out from anything.....?