THE estranged wife of Indian Prime Minister Narendra Modi has sought details about what benefits she is entitled to, despite not having lived with her husband for decades.
Modi, who swept to power in May as head of the right-wing Hindu nationalist Bharatiya Janata Party, and Jashodaben were wed in an arranged marriage as teenagers.
But his family says it was only a “formal ritual” as Modi left her soon after. They were never divorced.
“I am the wife of the honourable prime minister of India,” stated the retired teacher.
“I would like to know under what provisions of the law and the constitution of India am I being provided protection? As wife of the Prime Minister what are the other benefits I am entitled to?”
Modi’s wife has long kept a low profile and rarely been photographed or interviewed. Modi guards his privacy zealously. Her brother, Ashok Modi, said the government should provide her a car and women commandos because she is not comfortable with male guards.
“She is the first lady and is entitled to get all the facilities,” he was quoted as saying by the Hindustan Times newspaper, adding, “She deserves to be with (Modi) in Delhi.” Jashodaben stated in her application that “she travels by public transport while her bodyguards travel by official vehicle”, the paper reported.
Modi’s wife said she was worried about her safety, noting former prime minister Indira Gandhi was shot dead by her own security guards in 1984.
“Gandhi was attacked and killed by her personal bodyguards, because of which I am very afraid. Kindly provide me with details of the guards,” she wrote in her application.
The grey-haired woman demanded a reply in 48 hours, calling it a “matter of life and death”, signing the application using the name “Jashodaben Narendrakumar Modi”.
In a rare interview before Modi became Prime Minister, Jashodaben, who gets a monthly government teacher’s pension, said she read everything about him “I can get my hands on” but added, “I don’t think he will ever call me”.
Modi allegedly kept the wedding secret because it meant he would not be able to climb the ladder of a hard line Hindu group to which he belonged that frowned on key workers marrying, according to a Modi biography by author Nilanjan Mukhopadhyay.
Modi, earlier chief minister of Gujarat for over a dozen years, acknowledged his marriage for the first time when filing his general election nomination papers.
ក្រុងអាមេដាបាដៈ ភរិយារបស់នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនត្រា ម៉ូឌី ដែលលែងមានទំនាក់ទំនងបានស្វែងរកការការពារសន្តិសុខរបស់លោកស្រីពីថ្ងៃ ទី២៤ វិច្ឆិកា ដោយសម្តែងកង្វល់អំពីសុវត្ថិភាពលោកស្រី ខណៈក្រុមគ្រួសាររបស់លោកស្រីបានទាមទារថា លោកស្រីត្រូវបានគេចាត់ទុកជា «ស្ត្រីទី១» របស់ប្រទេសនេះ។
នាយករដ្ឋមន្ត្រីដែលឡើងកាន់អំណាចនៅក្នុង ខែឧសភា ក្នុងនាមជាប្រមុខបក្សអ្នកជាតិនិយមហិណ្ឌូស្តាំនិយម Bharatiya Janata និង អ្នកស្រី ចាសូដាបិន (Jashodaben) ត្រូវបានរៀបការក្នុងអាពាហ៍ពិពាហ៍ដែលត្រូវបានរៀបចំក្នុងនាមជាកេ្មងវ័យជំទង់។
ប៉ុន្តែគ្រួសាររបស់លោក បាននិយាយថា វាគ្រាន់តែ «ប្រពៃណីផ្លូវការ» មួយប៉ុណ្ណោះ ខណៈលោក ម៉ូឌី បានចាកចេញពីលោកស្រីភ្លាមៗបន្ទាប់នោះ។ ប៉ុន្តែពួកគាត់មិនដែលបានលែងលះនោះទេ។
ក្នុងពាក្យសុំសិទ្ធិទទួលព័ត៌មាន (RTI) ដែលត្រូវបានប្តឹងនៅក្នុងរដ្ឋ Gujarat ភាគខាងលិច ជាទីដែលលោកស្រីបានរស់នៅជាមួយប្អូនប្រុស គ្រូបង្រៀនចូលនិវត្តន៍រូបនេះ បានបញ្ជាក់ថា៖ «ខ្ញុំគឺជាភរិយារបស់នាយករដ្ឋមន្ត្រីឥណ្ឌា ដ៏មានកិត្តិយសរូបនោះ។ ខ្ញុំចង់ដឹងថា នៅក្រោមលក្ខខណ្ឌអ្វីខ្លះនៃច្បាប់ និងរដ្ឋធម្មនុញ្ញរបស់ឥណ្ឌា ដែលខ្ញុំត្រូវបានផ្តល់ការការពារ។ ក្នុងនាមជាភរិយានាយករដ្ឋមន្ត្រី តើគុណប្រយោជន៍អ្វីទៀត ដែលខ្ញុំមានសិទ្ធិទទួល?»។
នៅក្នុងច្បាប់ RTI របស់ឥណ្ឌា ដែលដូចគ្នានឹងច្បាប់សេរីភាពនៅអាមេរិក ផ្តល់ឲ្យពលរដ្ឋនូវសិទ្ធិទទួល បានព័ត៌មានដែលរៀបចំដោយស្ថាប័នសាធារណៈ។
ប្រពន្ធរបស់ លោក ម៉ូឌី មិនចេញមុខចេញមាត់ជាយូរមកហើយ ហើយ ក៏កម្រត្រូវបានថតរូប ឬសម្ភាសខ្លាំងណាស់។ លោក ម៉ូឌី ការពារជីវិតឯកជនរបស់លោកបានជិតល្អ។
ប្អូនប្រុសរបស់លោកស្រី លោក Ashok Modi បាននិយាយថា រដ្ឋាភិបាលគួរតែផ្តល់ឲ្យលោកស្រីនូវរថយន្តតូចមួយគ្រឿងនិងក្រុមកុម្ម៉ង់ដូស្ត្រី ព្រោះលោកស្រីមិនកក់ក្តៅជាមួយអង្គរក្សជាបុរសនោះទេ។
លោកត្រូវបានកាសែត Hindustan Times ដកស្រង់សម្តី ដូចបាននិយាយថា៖ «លោកស្រីជាស្ត្រី ទី១ និងមានសិទ្ធិទទួលបានមធ្យោបាយគ្រប់យ៉ាង។ លោកស្រីសមតែនៅជាមួយលោក ម៉ូឌី ក្នុង ក្រុងញូវដែលី»។
កាសែតនោះបានរាយការណ៍ថា លោកស្រីបានបញ្ជាក់នៅក្នុងពាក្យសុំរបស់លោកស្រីថា «លោកស្រីធ្វើដំណើរតាមការដឹកជញ្ជូនសាធារណៈ ខណៈអង្គរក្សរបស់លោកស្រីធ្វើដំណើរដោយរថយន្តផ្លូវការ។
ប្រពន្ធរបស់លោក ម៉ូឌី បាននិយាយថា លោកស្រីព្រួយបារម្ភពីសុវត្ថិភាពរបស់លោកស្រី ដោយកត់សម្គាល់ថា អតីតនាយករដ្ឋមន្ត្រីឥណ្ឌា លោកស្រី អ៊ីឌីរ៉ា គន្ធី ត្រូវបានឆ្មាំសន្តិសុខរបស់លោកស្រីផ្ទាល់បាញ់សម្លាប់នៅក្នុង ឆ្នាំ១៩៨៤។
ដោយចុះហត្ថលេខាក្នុងពាក្យសុំរបស់លោកស្រីដែលបានប្រើឈ្មោះ «Jashodaben Narendrakumar Modi» ស្ត្រីសក់ពណ៌ប្រផេះរូបនេះ បានទាមទារឲ្យមានការឆ្លើយតបក្នុងរយៈពេល ៤៨ ម៉ោងដោយបានហៅវាថាជា «បញ្ហាស្លាប់រស់»។
យោងតាមជីវប្រវត្តិរបស់លោក ម៉ូឌី របស់អ្នកនិពន្ធលោក Nilanjan Mukhopadhyay បានឲ្យដឹងថា លោក ម៉ូឌី បានលាក់អាពាហ៍ពិពាហ៍នោះជាសម្ងាត់ ព្រោះវាមានន័យថា លោកនឹងមិនអាចឡើងជណ្តើរក្រុមហិណ្ឌូប្រកាន់តឹងបានទេ។ លោក ម៉ូឌី បានទទួលស្គាល់អាពាហ៍ពិពាហ៍របស់លោកជាលើកដំបូងនៅពេលលោកដាក់ឯកសារសម្រាប់ការឈរឈ្មោះបោះឆ្នោត៕
1 comment:
Dragged his ass to court get asset 1/2.
Post a Comment