A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 6 January 2015

Hun Sen warned critics of "7th January Day" of being Polpotists លោក ហ៊ុន សែន ​ព្រមាន​អ្នក​ប្រឆាំង​ថ្ងៃ​៧​មករា​ថា​​ជាប់​ពាក់ព័ន្ធ​ជាមួយ​ខ្មែរ​ក្រហម

ហ៊ុន សែន ៦២០
លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​ក្នុង​ថ្ងៃ​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ស្តុប​ទួលគោក រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី០៩ ខែ​កញ្ញា ឆ្នាំ ២០១៤។
 RFA/Vann Vichar
ថ្ងៃ​៧ មករា គឺ​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​សម្រាប់​កម្ពុជា ដែល​ថ្ងៃ​នេះ​អ្នក​មាន​និន្នាការ​នយោបាយ​ផ្សេង​គ្នា ពិសេស​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​ឲ្យ​និយមន័យ​ខុស​គ្នា។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា ថ្ងៃ​៧ មករា ជា​ថ្ងៃ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​មូល​ឲ្យ​រួច​ជីវិត​ពី​របប​ខ្មែរ​ក្រហម ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវ​តែ​ទទួល​ស្គាល់​ថ្ងៃ​នេះ ហើយ​លោក​ព្រមាន​ថា អ្នក​ដែល​ប្រឆាំង​ថ្ងៃ​៧ មករា នោះ គឺ​ជា​អ្នក​មាន​សម្ពន្ធភាព​ជាមួយ​ខ្មែរ​ក្រហម។
​យ៉ាង​នេះ​ក្ដី អ្នក​ច្បាប់​លើក​ឡើង​ថា ពលរដ្ឋ​ខ្មែរ​មិន​អាច​បំភ្លេច​ថ្ងៃ​៧ មករា នេះ​បាន​ទេ ព្រោះ​ថា ថ្ងៃ​៧ មករា ជា​ថ្ងៃ​កងទ័ព​វៀតណាម ឈ្លាន​ពាន​ទឹកដី​កម្ពុជា។
​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់​ទុក​ថ្ងៃ​៧ មករា ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ ដោយ​លោក​ព្រមាន​អ្នក​ដែល​ប្រឆាំង​ថ្ងៃ​៧ មករា គឺ​អ្នក​នោះ​មាន​សម្ពន្ធភាព​នឹង​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម។
​លោក ហ៊ុន សែន ថ្លែង​ដូច្នេះ​នៅ​ក្នុង​ពិធី​សម្ពោធ​សាងសង់​អគារ​រដ្ឋបាល និង​ហេដ្ឋារចនាសម្ព័ន្ធ​ខែត្រ​ថ្មី គឺ​ខែត្រ​ត្បូងឃ្មុំ នៅ​ព្រឹក​ថ្ងៃ​ទី​៥ មករា ថា ថ្ងៃ​៧ មករា មិន​មែន​ជា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ផ្ដាច់​មុខ​នោះ​ទេ ថ្ងៃ​៧ មករា ជា​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់។ លោក ហ៊ុន សែន បញ្ជាក់​ថា នយោបាយ​ឈ្នះៗ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ជា​ឧទាហរណ៍​មួយ​គ្រាន់តែ​ចង់​រំលាយ​ចោល​អង្គការ​ចាត់​តាំង​នយោបាយ និង​យោធា​របស់ ប៉ុល ពត ប៉ុណ្ណោះ តែ​មិន​ចង​គំនុំ​ជាមួយ​អតីត​យោធា​ខ្មែរ​ក្រហម​នោះ​ឡើយ។ លោក​បន្ថែម​ថា មាន​អតីត​យោធា​ខ្មែរ​ក្រហម​មួយ​ចំនួន​បាន​ធ្វើ​ជា​អភិបាល​ខែត្រ ដូចជា​ករណី លោក អ៊ី ឈាន ជាដើម៖ «ស្អប់ ប៉ុល ពត តែ​ប្រឆាំង​នឹង​អ្នក​ប្រឆាំង ប៉ុល ពត អ៊ីចឹង​មាន​ន័យ​ថា មាន​សម្ពន្ធភាព​ជាមួយ ប៉ុល ពត? ហើយ​ថ្ងៃ​៧ មករា ក្រៅ​ពី​របប ប៉ុល ពត មិន​យក​អ្នក​ណា​ធ្វើ​ជា​សត្រូវ​ទេ»

ទោះ​បី​ជា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ចំពោះ​អ្នក​ប្រឆាំង​ថ្ងៃ​៧ មករា ក្ដី។ ប៉ុន្តែ​ថ្ងៃ​៧ មករា នេះ អ្នក​វិភាគ អ្នក​ច្បាប់​មួយ​ចំនួន ព្រម​ទាំង​គណបក្ស​ប្រឆាំង​ផង ចាត់​ទុក​ថ្ងៃ​៧ មករា នេះ ជា​ថ្ងៃ​ដែល​កងទ័ព​វៀតណាម ឈ្លាន​ទឹក​ដី​ខ្មែរ​ទៅ​វិញ​ទេ។
​ប្រធាន​គណៈកម្មាធិការ​ពង្រឹង​វិស័យ​ច្បាប់ ដើម្បី​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក​បណ្ឌិត ហ៊ាង ឬទ្ធី ចាត់​ទុក​ការ​លើក​ឡើង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​រឿង​មិន​ត្រឹមត្រូវ។ លោក​បញ្ជាក់​ថា សារ​នយោបាយ​បែប​នេះ​ជា​សារ​ដើម្បី​ចង់​កេង​ចំណេញ​នយោបាយ​ទៅ​វិញ​ទេ ព្រោះ​ថ្ងៃ​៧ មករា មិន​មែន​ជា​ថ្ងៃ​ដែល​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ដឹង​គុណ​វៀតណាម នោះ​ទេ៖ «៧ មករា នេះ​គឺ​ជា​ថ្ងៃ​យួន​ឈ្លាន​ពាន​ជា​លើក​ទី​៣។ នគរចំប៉ា​ទី​១ កម្ពុជា​ក្រោម​ទី​២ និង​កម្ពុជា​កណ្ដាល​ជា​លើក​ទី​៣ ហើយ​រាល់​ថ្ងៃ​នេះ ក្រោយ​ពេល​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​បណ្ដេញ​កងទ័ព​វៀតណាម ចេញ​ពី​កម្ពុជា តែ​បច្ចុប្បន្ន​នេះ​មាន​ប្រជាពលរដ្ឋ​វៀតណាម ចូល​ស្រុក​ខ្មែរ​ជា​រៀង​រាល់​ថ្ងៃ ហើយ​រដ្ឋាភិបាល​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ឲ្យ​ទៀត»
​អ្នក​វិភាគ​លើក​ឡើង​ថា នៅ​ក្នុង​ដំណាក់កាល​នេះ អ្នក​នយោបាយ​ត្រូវ​តែ​បញ្ចប់​អំពី​ការ​ប្រកាស​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដឹង​គុណ​វៀតណាម​នេះ ព្រោះ​ថា ថ្ងៃ​៧ មករា នេះ មាន​រឿង​អាថ៌កំបាំង​នៅ​ពី​ក្រោយ​ខ្នង​រឿង​នេះ ព្រោះ​ថា នៅ​ពេល​នោះ បើ​វៀតណាម មិន​វ៉ៃ​ខ្មែរ​ក្រហម​ទេ ខ្មែរ​ក្រហម​ក៏​មិន​ឲ្យ​វៀតណាម បាន​សុខ​ដែរ ធ្វើ​សង្គ្រាម​ទៅ​ក្នុង​ប្រទេស​វៀតណាម ហើយ​សង្គ្រាម​នឹង​ត្រូវ​កើត​ឡើង​នៅ​តាម​បណ្ដោយ​ព្រំដែន និង​មិន​អាច​ឲ្យ​វៀតណាម អភិវឌ្ឍន៍​អ្វី​បាន​ទេ។ ក្រៅ​ពី​នេះ​ទៀត វៀតណាម វ៉ៃ​ខ្មែរ​ក្រហម​ក្នុង​គោល​បំណង​ចង់​ធ្វើ​ជា​បងធំ​នៅ​ឥណ្ឌូចិន ព្រោះ​វៀតណាម មាន​សហភាព​សូវៀត នៅ​ពី​ក្រោយ។
អ្នក​វិភាគ​បញ្ជាក់​ថា អ្នក​នយោបាយ​ខ្មែរ​មិន​ត្រូវ​បិទ​បាំង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​នោះ​ឡើយ។ ការ​បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​រៀន​ពី​ប្រវត្តិសាស្ត្រ​ពិត​របស់​ខ្មែរ​គឺ​ជា​រឿង​សំខាន់​បំផុត​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ដឹង​ពី​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​កាន់​តែ​ច្បាស់ ចៀសវាង​បញ្ហា​អតីតកាល​កើត​ឡើង​សម្រាប់​អ្នក​ជំនាន់​ក្រោយ​ទៀត ហើយ​ត្រូវ​បញ្ចប់​ការ​បក​ស្រាយ​ផ្ទុយ​គ្នា​ដែល​នាំ​ឲ្យ​ខ្មែរ​បែក​បាក់​គ្នា៕

6 comments:

Anonymous said...

It is the same mr Hun sen even dog really knew about 7 january.....don't warn the popultion thank devil

Kmenhwatt said...

Not just Pol potism but Hanoism as well,the bi-products of Hanoi,only differences were Pol pot was awakening on time,but Cppism-Hanoi dogs still asleep with yuon's PuzC in their taste-bug on their tongue.The trios [ah kwaq sen,ah la'gnorng DumbRin,ah Chea Sick] will devote their lives for its master (Hanoi ) @ any costs...! ๗-makara is Hanoi's dogs day!...

Anonymous said...

The side effect of sand dredging, the gov’t spent millions of dollars to build the bridge, but Hun Sen’s cronies make thousands by selling sand while destroying it.
No wonder, Cambodia is the ‘kondom’ of wonders.

http://everyday.com.kh/article/35036.html

Anonymous said...

No one can said anything about YUON because YUON was the god that create CPP. Ha Ha Ha

Kim Ea said...

This Khmer traitor leader openly declare to protect Yuon invasion of Cambodia country . We Khmer know Pol Pot and him (Hun Sen ) involve deeply in massacre of Khmer people , but we Khmer know to that this bastard Hun Sen Khmer traitor commit vicious crime with Vietnam to invade our country and use their force to stay and colonize us for 30 years and more . Don't be fool with this Yuon disguise PM .

Anonymous said...

Who want to complain about YUON come on . That what HUN Sen said and He point out What happened to Mach Chandara HA ha ha