លោក ប៉ែន សុវណ្ណមានបញ្ហាស្ទះសសៃឈាម ហើយត្រូវបានបញ្ជូនទៅព្យាបា លនៅមន្ទីរពេទ្យកាល់ម៉ែត
ពិន ស៊ីសុវណ្ណVOA Khmer
19 មករា 2015
វ៉ាស៊ីនតោន—
លោក ប៉ែន សុវណ្ណ ជាតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ ប្រឈមមុខបញ្ហាសុខភាពដ៏ធ្ងន់ ធ្ងរ ហើយត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែតរាជធា នី ភ្នំពេញនៅយប់ថ្ងៃអាទិត្យទី ១៨ខែមករានេះ។
បើយោងតាមទំព័រហ្វេបុករបស់លោ កសម សង្ស៊ីនិងលោកកឹម សុខាបានឲ្យដឹងថា លោកម៉ែន សុវណ្ណមានបញ្ហាស្ទះសសៃឈាមនៅជិ តបេះដូង និងក្នុងខួរក្បាល។ លោក ប៉ែន សុវណ្ណ សន្លាប់បាត់ស្មារតីហើយនៅពាក់ កណ្តាលអាធ្រាត្រថ្ងៃអាទិត្យនេ ះ គណបក្សសគ្រោងដឹកលោកទៅព្យាបា លនៅប្រទេសសិង្ហបុរី តាមយន្តហោះពិសេស។
លោកសម រង្ស៊ីនិងលោកកឹម សុខាបានទៅមើលលោកប៉ែន សុវណ្ណនៅមន្ទីរពេទ្យកាល់ម៉ ែតដោយផ្ទាល់។ លោកប៉ែន សុវណ្ណគឺជាអតីតនាយករដ្ឋមន្ត្ រី ១៩៧៩-១៩៨១ មុនពេលលោកត្រូវរដ្ឋាភិបាលវៀតណា មចាប់យកទៅឃុំឃាំងពីបទប្រឆា ំងនឹងនយោបាយរបស់វៀតណាមនៅប្រទេ សកម្ពុជាជាពិសេសរឿងជនអន្តោ ប្រវេសន៍វៀតណាមនៅកម្ពុជា។
ក្នុងផែនការដឹកលោកប៉ែន សុវណ្ណទៅព្យាបាលនៅប្រទេសសិង្ ហបុរី តាមយន្តហោះពិសេសនេះ គណបក្សសង្គ្រោះជាតិ ធ្វើការអំពាវនាវឲ្យបងប្អូ នជនរួមជាតិ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ជួយរួមចំណែក ក្នុងការព្យាបាលលោកប៉ែន សុវណ្ណ ដោយផ្តល់វិភាគទាន ដើម្បីជួយទប់ទល់ចំណាយដ៏ច្រើន។ វិភាគទានអាចផ្តល់តាមរយៈមន្ទី រសភាជាតិ ឬក៏តាមរយៈគណបក្សសង្គ្រោះជាតិ ។
គណបក្សសង្គ្រោះជាតិនឹងរៀបចំ កម្មវិធីទទួលវិភាគទាននេះនៅព្ រឹកថ្ងៃច័ន្ទទី១៩ ខែមករានេះ៕
No comments:
Post a Comment