A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 15 January 2015

Corruption in the purchase of helicopters from China បែកធ្លាយ​អំពើ​ពុក​រលួយ​របស់​បុរស​ខ្លាំង​លើ​ការ​ទិញ​ឧទ្ធម្ភាគចក្រ​១២​គ្រឿង​ពី​ប្រទេស​ចិន​ថ្លៃ​ជាង​តម្លៃ​ទីផ្សារ​រហូត​ដល់​ទៅ​បី​ដង​

Posted by  on July 15, 2014
Harbin-Z-9-02

​ក្រោយ​កើត​មាន​ឧបទ្ទវហេតុ​ធ្លាក់​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​ប្រភេទ​ Harbin​ Z-9​ ផលិត​នៅ​ប្រទេស​ចិន​ ចូល​ក្នុង​ទឹក​រណ្តៅ​ដី​ជម្រៅ​ជាង​២០​ម៉ែត្រ​ នៅ​សង្កាត់​ព្រៃ​ស​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ កាលពី​វេលា​ព្រឹក​នា​ថ្ងៃ​ចន្ទ​ ទី​១៤​ ខែកក្កដា​ ឆ្នាំ​២០១៤​ម្សិលមិញ​នេះ​ បណ្តាល​ឲ្យ​នាយ​ទាហានជើងអាកាស​កម្ពុជា​ និង​សិក្ខាកាម​ហ្វឹកហ្វឺន​ចំនួន​៤​នាក់​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម​ និង​ម្នាក់​ទៀត​ទទួល​រង​របួស​ធ្ងន់ធ្ងរ​នោះ​ ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​ ជា​ពិសេស​ក្រុម​អ្នកលេង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ដ៏​ពេញ​និយម​នៅ​កម្ពុជា​ មានការ​នឹកឃើញ​និង​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​នឹង​តម្លៃ​របស់​ឧទ្ធម្ភាគចក្រ​ប្រភេទ​ Harbin​ Z-9​ ចំនួន​១២​គ្រឿង​(​ធ្លាក់​ខូចខាត​ខ្ទេចខ្ទី​អស់​១​គ្រឿង​ហើយ​)​ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បញ្ជា​ទិញ​ពី​រដ្ឋាភិបាល​ប្រទេស​ចិន​ជា​សម្ព័ន្ធមិត្ត​នា​អំឡុង​ឆ្នាំ​២០១៣​ ចំណាយ​ទឹកប្រាក់​អស់​ចំនួន​១៩៥​លាន​ដុល្លារ​អា​មេ​រិ​ក​នោះ​ ពោល​គឺ​ថ្លៃ​ជាង​តម្លៃនៅលើទីផ្សារ​សេរី​រហូត​ដល់​ទៅ​៣​ដង​ ដែល​អាច​ជា​បច្ច័យ​នៃ​អំពើ​ពុក​រលួយ​កិបកេង​ថវិកាជាតិ​ដ៏​ធំ​សម្បើម​ប្រមាណ​ជាង​១០០​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​
​មន្ត្រី​កងទ័ព​ជើង​អាកាស​កម្ពុ​ជាមួយ​រូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ឧទ្ធម្ភាគចក្រ​ប្រភេទ​ Harbin​ Z-9​ មួយ​គ្រឿងក្នុង​ចំណោម​១២​គ្រឿង​ដែល​ធ្លាក់​ចូល​ក្នុង​ទឹក​រណ្តៅ​ដី​នៅ​សង្កាត់​ព្រៃ​ស​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ម្សិលមិញ​នោះ​ ផលិត​ឡើង​លើក​ដំបូង​នៅ​ឆ្នាំ​១៩៨១​ ដោយ​ក្រុមហ៊ុន​ Harbin​ Aircraft​ Manufacturing​ Corporation​ (HAMC)​ ឋិត​ក្នុង​ក្រុង​ Harbin​ ខេត្ត​ Heilongjiang​ ប្រទេស​ចិន​ ក្រោម​អាជ្ញាប័ណ្ណ​(License)​ AS365​ Dauphin​ របស់​ប្រទេស​បារាំង​ ហើយ​ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ទំនាក់ទំនង​បញ្ជា​ទិញ​ពី​ប្រទេស​ចិន​នៅ​អំឡុង​ឆ្នាំ​២០១៣​កន្លង​ទៅ​ ដោយ​ប្រើប្រាស់​ថវិកា​សរុប​ចំនួន​១៩៥​លាន​ដុល្លារ​អា​មេ​រិ​ក​ ពោល​គឺ​មាន​តម្លៃ​១៦,២៥​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​គ្រឿង​ ខណៈ​ដែល​តម្លៃនៅលើទីផ្សារ​សេរី​ឧទ្ធម្ភាគចក្រ​ប្រភេទ​ Harbin​ Z-9​ នេះ​មាន​តម្លៃ​ត្រឹម​ប្រមាណ​៤,៩៥​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​គ្រឿង​ប៉ុណ្ណោះ​ ។​

​មន្ត្រី​កងទ័ព​ជើង​អាកាស​រូប​នោះ​បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា​ ឧទ្ធម្ភាគចក្រ​ប្រភេទ​ Harbin​ Z-9​ ផលិត​នៅ​ប្រទេស​ចិន​ ហើយ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បញ្ជា​ទិញ​ចំនួន​១២​គ្រឿង​ ពី​ប្រទេស​ចិន​យក​មក​ប្រើប្រាស​នោះ​ អាច​ផ្ទុក​មនុស្ស​បាន​ចំនួន​៩​នាក់​ អាច​ហោះហើរ​បាន​រយៈពេល​៥​ម៉ោង​មិន​ឈប់​ និង​មាន​ល្បឿន​ប្រមាណ​៣០៥​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​ ។​ ឧទ្ធម្ភាគចក្រ​ប្រភេទ​នេះ​អាច​ប្រើប្រាស់​បាន​លើ​ច្រើន​មុខងារ​ ទាំង​ខាង​ផែ្ន​ក​ស៊ី​វិល​(​ដឹក​ជញ្ជូន​)​ ទាំង​ខាង​ផ្នែក​យោធា​សម្រាប់​ប្រយុទ្ធ​បាញ់​កម្ទេច​រថក្រោះ​ និង​នាវាមុជទឹក​ផង​ដែរ​ ។​ ឧទ្ធម្ភាគចក្រ​ប្រភេទ​ Harbin​ Z-9​ នេះ​ត្រូវ​បាន​ផលិត​ឡើង​មាន​ចំនួន​២០០​គ្រឿង​ និង​ប្រើប្រាស់​នៅ​បណ្តា​ប្រទេស​ជា​ច្រើន​ ដូច​ជា​ ប្រទេស​បូ​លី​វី​,​ កម្ពុជា​,​ ចិន​,​ ហ្គា​ណា​,​ កេ​ន​យ៉ា​,​ ឡាវ​,​ ម៉ា​លី​,​ ម៉ូ​លី​តានី​,​ ណា​មី​ប៊ី​,​ ប៉ា​គី​ស្ថាន​,​ វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​ និង​ហ្សំ​ប៊ី​ ជាដើម​ ។​
​មជ្ឈដ្ឋាន​នានា​បាន​សម្តែង​នូវ​ការ​សង្ស័យ​ថា​ ការ​បញ្ជា​ទិញ​ឧទ្ធម្ភាគចក្រ​ប្រភេទ​ Harbin​ Z-9​ ចំនួន​១២​គ្រឿង​របស់​រាជរដ្ឋាភិបាល​បុរស​ខ្លាំង​ពី​រដ្ឋាភិបាល​ប្រទេស​ចិន​នោះ​ អាច​មាន​បង្កប់​ដោយ​អំពើ​ពុក​រលួយ​យ៉ាង​ធំ​សម្បើម​ ធ្វើ​ឲ្យ​ខាតបង់​ថវិកាជាតិ​យ៉ាងច្រើន​សន្ធឹក​ (​ទោះបីជា​ថវិកា​កម្ចី​ពី​ប្រទេស​ចិន​ក៏​ដោយ​)​ ដ្បិត​តម្លៃ​នៃ​ការ​បញ្ជា​ទិញ​នេះ​ថ្លៃ​ជាង​តម្លៃនៅលើទីផ្សារ​សេរី​រហូត​ដល់​ទៅ​ជាង​៣​ដង​ឯណោះ​​(តម្លៃជិតស្មើនឹងថ្លៃយន្តហោះចម្បាំងអាមេរិកធុន F-16C/D មួយគ្រឿងចំនួន១៨,៨លានដុល្លារអាមេរិកបាត់ ទៅហើយ) ។​ មាន​ន័យ​ថា​ ថវិកាជាតិ​ត្រូវ​បាន​ខាតបង់​អស់​ចំនួន​១៣៥,៦​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​អំពើ​ពុក​រលួយ​ទិញ​ឧទ្ធម្ភាគចក្រ​ចំនួន​១២​គ្រឿង​ ដោយ​ធ្លាក់​ចូល​ទៅ​ក្នុង​ផលប្រយោជន៍​ហោប៉ៅ​របស់​មន្ត្រី​ពុក​រលួយ​ ។​
​ពាក់ព័ន្ធ​នឹង​ឧបទ្ទវហេតុ​ធ្លាក់​ឧទ្ធម្ភាគចក្រ​ប្រភេទ​ Harbin​ Z-9​ ផលិត​នៅ​ប្រទេស​ចិន​មួយ​គ្រឿង​ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ទិញ​ពី​រដ្ឋាភិបាល​ប្រទេស​ចិន​ បណ្តាល​ឲ្យ​មន្ត្រី​យោធា​កម្ពុជា​ស្លាប់​បាត់បង់​ជីវិត​ចំនួន​៤​នាក់​ និង​រង​របួស​ធ្ងន់ធ្ងរ​ចំនួន​១​នាក់​ កាលពី​ថ្ងៃ​ម្សិលមិញ​នោះ​ ខាង​អាជ្ញាធរ​កម្ពុជា​មិន​ទាន់​បាន​បញ្ជាក់​អំពី​មូលហេតុ​ពិតប្រាកដ​ដែល​នាំ​ឲ្យ​យន្តហោះ​ធ្លាក់​នៅឡើយ​ទេ​ ដ្បិត​កំពុង​ត្រួតពិនិត្យ​មើល​ប្រអប់​ខ្មៅ​របស់​យន្តហោះ​ ៕​
Harbin-Z-9-01Harbin-Z-9Dangkor-40Kun-Kim-2

No comments: