PHNOM PENH (The Cambodia Herald) -- Civil society groups working to protect Chhay Areng area in Koh Kong on Wednesday demanded opposition leader Sam Rainsy to make definite promise over fate of Chhay Areng after he quoted Hun Sen recently as saying that construction of Chhay Areng dam might not happen during this five-year term.
The group held a news conference to raise issues of controversial dam project in Koh Kong's Chhay Areng area, and their positions in protecting the area and announced to stage protests if there is no solution.
Speaking at the news coference, Ngoem Sao Samkhan, head of one of civil society groups, said that "Stung Areng has seriously been affected by the company as well as authorities who are intended to destroy our kingdom's final natural resources."
"As a monk, I am committed to do everything possible to prevent the company from developing and destroying our nature," he said, appealing to government to pay attention and not change its position.
Heng Samnang, representative of Moha Nokor Youth Organization, said "we would demand Sam Rainsy to make clear promise to ensure that Chhay Areng hydroelectric dam will not be constructed.
In October, 2014 Sam Rainsy, president of Cambodia National Rescue Party, said after a meeting with Prime Minister Hun Sen that plans to build the Chinese-backed Stung Chhay Areng dam would not take place.
The controversial project covering an area of about 100,000 hectares was strongly opposed by residents in the area where it is to be built and criticized by environmentalists.
ប្រជាសហគមន៍ យុវជន និងព្រះសង្ឃ ដែលជាសកម្មជនការពារបរិស្ថានតំបន់អារ៉ែង ព្រមានធ្វើបាតុកម្ម បើសិនជាគ្មានដំណោះស្រាយពិតប្រាកដណាមួយ ក្នុងការការពារតំបន់ធម្មជាតិចុងក្រោយនេះទេនោះ។
ប្រជាសហគមន៍ យុវជន និងព្រះសង្ឃ ដែលជាសកម្មជនការពារបរិស្ថានតំបន់អារ៉ែង ព្រមានធ្វើបាតុកម្ម បើសិនជាគ្មានដំណោះស្រាយពិតប្រាកដណាមួយ ក្នុងការការពារតំបន់ធម្មជាតិចុងក្រោយនេះទេនោះ។
ការព្រមាននេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមួយនារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ធ្នូ ស្ដីពីស្ថានការណ៍កាន់តែតានតឹងនៅក្នុងតំបន់អារ៉ែង និងគោលជំហររបស់សហគមន៍ ព្រមទាំងសកម្មជនព្រៃឈើក្នុងការការពារតំបន់នេះ។
សមាជិកនៃអង្គការមាតាធម្មជាតិ លោក ឌឹម គុណឌី រំឭកនូវសម្ដីរបស់មេបក្សប្រឆាំង លោក សម រង្ស៊ី ដែលបានដកស្រង់ប្រសាសន៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថានឹងមិនមានការសាងសង់ទំនប់វារីអគ្គិសនីឆាយអារ៉ែង ក្នុងអាណត្តិនេះទេ គឺទុកឲ្យមនុស្សជំនាន់ក្រោយជាអ្នកសម្រេច៖ «អ៊ីចឹងយើងចង់ឲ្យគាត់បំភ្លឺ មានទឡ្ហីករណ៍ច្បាស់លាស់ មានលាយលក្ខណ៍អក្សរពីសម្ដេចនាយក ថាទំនប់នេះ គឺគេមិនធ្វើក្នុងអាណត្តិនេះផងដែរ»។
នៅថ្ងៃទី៣១ ធ្នូ ដែរ ប្រជាសហគមន៍ និងសកម្មជនប្រមាណ ៥០នាក់ បានចាប់ផ្ដើមប្រមូលផ្ដុំនៅតំបន់អារ៉ែង ដើម្បីរារាំង និងបណ្ដេញក្រុមហ៊ុន សាវ៉ាក់ (SAWAC) រួមទាំងកងកម្លាំងប្រដាប់អាវុធមួយចំនួនផងចេញពីតំបន់នោះ ព្រោះពួកគេយល់ថា ក្រុមហ៊ុន សាវ៉ាក់ ដែលវាយតម្លៃហេតុប៉ះពាល់បរិស្ថានដោយគម្រោងស្ថាបនាទំនប់វារីអគ្គិសនីឆាយអារ៉ែង មិនឯករាជ្យ និងគ្មានតម្លាភាព៕
No comments:
Post a Comment