A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 1 January 2015

Cheam Yeap accused Son Chhay of distorting the Angkor Wat revenue [Cheam Yeap is trying to cover up the corruption by Sok Kong and by the Apsara Authority] លោក ជាម យៀប ចោទ​លោក សុន ឆ័យ បំផ្លើស​ព័ត៌មាន​ប្រាក់​ចំណូល​ពី​អង្គរវត្ត

ជាម យៀប ៦២០
លោក ជាម យៀប មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​មន្ទីរ​រដ្ឋសភា នៅ​ថ្ងៃ​ទី ៣១ ធ្នូ ២០១៤។
 RFA/Khe Sonorng
ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា បាន​ធ្វើ​សន្និសីទ​កាសែត​មួយ បដិសេធ​សមាជិក​សភា​មក​ពី​គណបក្ស​ប្រឆាំង គឺ​លោក សុន ឆ័យ ថា​កំពុង​ភូត​កុហក និង​បំផ្លើស​ព័ត៌មាន​ប្រាប់​សាធារណជន ជុំវិញ​រឿង​ប្រាក់​ចំណូល​ដែល​បាន​ពី​ការ​លក់​សំបុត្រ​ឲ្យ​បរទេស​ចូល​ទស្សនា​អង្គរវត្ត និង​ការ​ជួល​ដី​ជាច្រើន​ហិកតារ​ផ្សេង​ទៀត ដែល​ធ្វើ​ឲ្យ​បាត់​ចំណូល​ជាតិ​រាប់​លាន​ដុល្លារ​នោះ។ ការ​រិះគន់​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​គណៈ​ប្រតិភូ​នេះ បាន​ចុះ​ស្រាវជ្រាវ​អំពី​ចំណូល​ទេសចរណ៍​នៅ​តំបន់​ប្រាសាទ​អង្គរវត្ត កាល​ពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ កន្លង​ទៅ។
ប្រមុខ​ដឹក​នាំ​ប្រតិភូ​ចុះ​បេសកកម្ម ដើម្បី​ស្វែង​យល់​ពី​កិច្ចប្រតិបត្តិការ​ថវិកា​ហិរញ្ញវត្ថុ​របស់​អាជ្ញាធរ​អប្សរា ថ្លែង​ការពារ​អាជ្ញាធរ​នេះ​ថា បាន​គ្រប់គ្រង​ចំណូល​ពី​ការ​លក់​សំបុត្រ​ឲ្យ​បរទេស​ទស្សនា​ប្រាសាទ​អង្គរ ជួយ​បំពេញ​ថវិកា​ជាតិ ហើយ​ចោទ​ប្រកាន់​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ ថា​បំផ្លើស​ព័ត៌មាន​ក្នុង​បំណង​ផ្ដួល​រំលំ​រដ្ឋាភិបាល។
ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា និង​ជា​អ្នក​ដឹក​នាំ​ប្រតិភូ​ចុះ​បេសកកម្ម ដើម្បី​ស្វែង​យល់​ពី​កិច្ចប្រតិបត្តិការ​ថវិកា​ហិរញ្ញវត្ថុ​របស់​អាជ្ញាធរ​អប្សរា លោក ជាម យៀប។ លោក​បាន​ថ្លែង​កោត​សរសើរ​អាជ្ញាធរ​អប្សរា​នៅ​ក្នុង​សន្និសីទ​កាសែត ថ្ងៃ​ទី​៣១ ធ្នូ នៅ​វិមាន​រដ្ឋសភា​ថា ប្រធាន​អាជ្ញាធរ​អប្សរា​ដែល​ដឹក​នាំ​ដោយ លោក ប៊ុន ណារិទ្ធ បាន​រាយការណ៍​ផ្ទាល់​មាត់ ធ្វើ​បទ​បង្ហាញ​ដោយ​បញ្ចាំង​ស្លាយ (Slide) និង​ផ្ដល់​នូវ​ឯកសារ​ជា​លាយលក្ខណ៍​អក្សរ​ទៀត​ដល់​គណៈ​ប្រតិភូ ជុំវិញ​ចំណូល​បាន​ពី​ការ​លក់​សំបុត្រ​ឲ្យ​អ្នក​ទេសចរ​បរទេស​ចូល​ទស្សនា​ប្រាសាទ​អង្គរ​វត្ត និង​ការ​ជួល​ដី​ក្នុង​បុរី​វប្បធម៌​ទេសចរណ៍​នោះ​យ៉ាង​ល្អិតល្អន់។ លោក​បញ្ជាក់​ជាច្រើន​លើក​ថា លោក សុន ឆ័យ ជា​សមាជិក​គណៈ​ប្រតិភូ​បាន​ផ្ដល់​ព័ត៌មាន​ដល់​អ្នក​សារព័ត៌មាន​បំផ្លើស​ការ​ពិត ដើម្បី​កេង​យក​ចំណេញ​នយោបាយ និង​មួលបង្កាច់​រដ្ឋាភិបាល ម្យ៉ាង លោក សុន ឆ័យ មាន​គំនុំ​ជាមួយ​អាជ្ញាធរ​អប្សរា​រឿង​ដី​ធ្លី​ផ្ទាល់​ខ្លួន​ផង៖ «កន្លែង​ទៅ​មិន​មែន​បំផ្លើស​តែ​រឿង​ហ្នឹង​ទេ មិន​មែន​ដើម្បី​ផ្សះផ្សា​ជាតិ​ចង់​ផ្ដួល​រំលំ​គណបក្ស​ប្រជាជន​កម្ពុជា»

ប្រតិកម្ម​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា បាន​ចុះ​ស្រាវជ្រាវ​អំពី​ចំណូល​ទេសចរណ៍ ហើយ​សមាជិក​សភា​មក​ពី​គណបក្ស​ប្រឆាំង​អះអាង​ថា បាន​រក​ឃើញ​ភាព​មិន​ប្រក្រតី​ជុំវិញ​ការ​កេង​បន្លំ​ប្រាក់​ចំណូល​ជាតិ ដែល​បាន​ពី​ការ​លក់​សំបុត្រ​ឲ្យ​បរទេស​ចូល​ទស្សនា​អង្គរ​វត្ត ដែល​នាំ​ឲ្យ​បាត់​ចំណូល​ជាតិ។ មន្ត្រី​អាជ្ញាធរ​អប្សរា បាន​បង្ហាញ​ឯកសារ​ពី​ចំនួន​អ្នក​ទេសចរ​បរទេស ដែល​ចូល​ទស្សនា​អង្គរ​រយៈពេល ១០​ខែ​ក្នុង​ឆ្នាំ​២០១៤ ចំនួន​ជាង ១​លាន ៦​សែន​នាក់ ដែល​អាច​ទទួល​បាន​ចំណូល​ជាង ៤៧​លាន​ដុល្លារ​ប៉ុណ្ណោះ ប៉ុន្តែ​មន្ត្រី​បក្ស​ប្រឆាំង​អះអាង​ថា ចំណូល​បាន​ពី​លក់​សំបុត្រ​យ៉ាង​ហោច​ណាស់​អាច​បាន ១៥០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។
ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់ លោក ជាម យៀប លោក សុន ឆ័យ ជា​អ្នក​តំណាង​រាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អនុ​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា មាន​ប្រសាសន៍​ថា គឺ​ជា​សិទ្ធិ​របស់ លោក ជាម យៀប ដែល​បាន​បដិសេធ ហើយ​ឆ្លើយ​ការពារ​មន្ត្រី​របស់​ខ្លួន បើ​ទោះ​ជា​មន្ត្រី​នោះ​ធ្វើ​ខុស​ច្បាប់​ក៏ដោយ។ លោក សុន ឆ័យ ថ្លែង​ថា ការ​បង្ហាញ​របាយការណ៍​ពី​អាជ្ញាធរ​អប្សរា​នោះ គ្រាន់​តែ​ជា​តួលេខ​ដែល​បាន​ផ្ដល់​ឲ្យ​ដែល​ពុំ​មាន​ភស្តុតាង​បញ្ជាក់​ច្បាស់​លាស់។ ហើយ​ថា ការ​រិះគន់​របស់​លោក​នៅ​ពេល​នេះ ក្នុង​នាម​អ្នក​តំណាង​រាស្ត្រ មិន​ពាក់ព័ន្ធ​នឹង​បញ្ហា​ផ្ទាល់​ខ្លួន ជាពិសេស​រឿង​ដីធ្លី​ជាមួយ​អាជ្ញាធរ​អប្សរា​នោះ​ឡើយ៖ «ខ្ញុំ​ថា​គួរ​តែ​មាន​បង្កើត​គណៈកម្មការ​ជំនាញ​ចម្រុះ​មួយ​ដើម្បី​ទៅ​អង្កេត»
លោក សុន ឆ័យ ថ្លែង​ទៀត​ថា បញ្ហា​ដី ២៣​ហិកតារ ដែល​អាជ្ញាធរ​នេះ​បាន​រឹប​អូស​ពី​ពលរដ្ឋ និង​យក​ទៅ​ជួល​ឲ្យ​ក្រុមហ៊ុន​របស់ លោក សុខ គង់ រយៈពេល ៧០​ឆ្នាំ ក្នុង​ទឹក​ប្រាក់ ៩​លាន​ដុល្លារ ដែល​គួរ​តែ​អាជ្ញាធរ​នេះ​បកស្រាយ​ឲ្យ​បាន​ច្បាស់ និង​ពិនិត្យ​ឡើង​វិញ ចំពោះ​ការ​ឲ្យ​ក្រុមហ៊ុន​របស់ លោក សុខ គង់ លក់​សំបុត្រ​មាន​ការ​ដេញ​ថ្លៃ​ឬ​ទេ ហើយ​យក​ដី​ឲ្យ​ក្រុមហ៊ុន​សង់​សណ្ឋាគារ​នេះ​មាន​តម្លាភាព និង​បើក​ចំហ​ឬ​ទេ។ ប៉ុន្តែ​យ៉ាង​នេះ​ក្ដី លោក ជាម យៀប អះអាង​ថា អាជ្ញាធរ​បាន​ជួល​ជា​ដំណាក់​កាល មិន​មែន ៧០​ឆ្នាំ​នោះ​ឡើយ។
កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ធ្នូ កន្លង​ទៅ អាជ្ញាធរ​អប្សរា​បាន​សរសេរ​សេចក្ដី​បំភ្លឺ​មួយ ដោយ​វាយ​ប្រហារ លោក សុន ឆ័យ ថា​បាន​និយាយ​បំផ្លើស មួល​បង្កាច់ បំភ័ន្ត​មតិ​សាធារណជន​ជាតិ និង​អន្តរជាតិ ឲ្យ​យល់​ច្រឡំ​ទៅ​លើ​ស្ថាប័ន​អប្សរា និង​រដ្ឋាភិបាល ថា​ជា​អ្នក​ដែល​ធ្វើ​ឲ្យ​បាត់​បង់​ចំណូល​ជាតិ៕

2 comments:

Anonymous said...

គណកម្មការនេះ ជួយបិទគូទឲ្យគ្នាវា។

Kim Ea said...

Vicious dogs CPP stand up ready to bite you to protect their crook associates . Why don't you just show the real and full proof of documents and discussing in the civilize way with the format of congressional protocol in the chamber of congress ? both of you accusers and responder is out of touched , specially The CPP side just come up to protect their corrupt team without showing any documentation or legal proof of the case .