Cambodia’s opposition leader Sam Rainsy on Thursday accused the country’s ruling party of seeking to undermine its competition ahead of general elections set for 2018 by establishing several smaller parties in a bid to split opposition voters.
Speaking to supporters of his Cambodia National Rescue Party (CNRP) in Kampong Speu province, Sam Rainsy said Prime Minister Hun Sen’s ruling Cambodia People’s Party (CPP) was “behind the establishment” of the smaller parties and called for “unity among [the country’s] democrats.”
No party had been able to defeat the CPP over the past 30 years because the country’s nationalists and democrats have remained split, the opposition chief said.
“The CPP knows that if the democrats are united, it will lose,” he said.
“They are establishing smaller parties to split the [opposition] votes.”
Sam Rainsy noted that the royalist Funcinpec party, as well as his former Sam Rainsy Party (SRP) and CNRP Deputy President Kem Sohka’s former Human Rights Party (HRP), had long split the opposition vote, allowing the CPP to sweep national elections.
Since the SRP and HRP merged to become the CNRP in 2012, however, the CPP has faced a significant challenge to its control of the government.
In May last year, the CPP swept elections for Cambodia’s provincial, municipal, and district councils, winning 2,543 seats to the CNRP’s 769, but the CNRP picked up 185 more seats than the opposition’s haul in the last local elections in 2009.
The CNRP’s gains in the local elections came on the heels of strides it made in general elections in July 2013, in which the CPP suffered its worst performance since 1998.
The National Election Committee, which oversees the country’s polls, had declared that the CPP won 68 seats in parliament to the CNRP’s 55, but the CNRP has claimed it won at least 63 and boycotted the National Assembly for 10 months until the two sides agreed to pursue electoral reforms in July 2014.
Khmer For Khmer
Sam Rainsy’s statement comes after a recent announcement by several leaders of domestic nongovernmental organizations that they had established the “Khmer For Khmer” group to educate villagers about democracy and help them select their local leaders.
The NGO leaders are believed to be forming a new political party that would run against the CPP and the CNRP in the country’s 2018 elections.
Khmer For Khmer leader and political commentator Kem Ley told RFA’s Khmer Service that the CNRP had become “weak” because it had no competition.
He criticized the opposition party for “following in the CPP’s footsteps.”
“The CPP has been using a strategy of hatred and accusation against its critics, such as the opposition party,” he said.
“Now, the CNRP has learned from the CPP and is criticizing other parties. The CNRP doesn’t profit by these allegations.”
Kem Ley told the Cambodia Daily that the CPP played no role in creating or supporting his group.
“No, we just use our own resources and our own contributions. We are open for any independent auditing firm or any group to investigate us. We are open. We are moving in a transparent and accountable way,” he said, adding that Sam Rainsy’s claims were baseless.
“This is not the first time, and it’s not only him—his group always blames people without evidence-based information. But I work for my country, not for anyone.”
Funcinpec party
Sam Rainsy’s call for opposition unity also follows the return earlier this month of Prince Norodom Ranariddh to lead the royalist Funcinpec party, which he brought to victory in U.N.-sponsored elections in 1993, though he was forced to accept Hun Sen as a co-prime minister.
A son of the late King Norodom Sihanouk, Norodom Ranariddh was expelled from Funcinpec after being ousted in a coup by Hun Sen in 1997.
While the prince has said he only seeks to reunite Cambodia’s royalist parties and pledged not to interfere with the opposition, his restoration is widely seen as a behind-the-scenes maneuver by Hun Sen to divide the CPP’s competition in the 2018 elections.
Funcinpec officials have denied that Hun Sen was involved in Norodom Ranariddh’s return.
Earlier this week, on his return from a two-week trip to Europe, Sam Rainsy said the CNRP was not threatened by the growing popularity of Funcinpec and welcomed the prince’s return to politics.
“This is a political right—I welcome all to participate,” he said.
Reported by Tin Zakariya for RFA’s Khmer Service. Translated by Samean Yun. Written in English by Joshua Lipes.
ការបង្កើតគណបក្សថ្មី និងការយាងចូលឆាកនយោបាយរបស់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានធ្វើឲ្យមេដឹកនាំគណបក្សប្រឆាំង ចាត់ទុកថាជាយុទ្ធសាស្ត្របំបែកសំឡេងគណបក្សសង្គ្រោះជាតិ ទៅវិញ។
ទន្ទឹមនឹងនេះ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានអំពាវនាវឲ្យមានការបង្រួបបង្រួមអ្នកប្រជាធិបតេយ្យ ដើម្បីយកឈ្នះគណបក្សកាន់អំណាចបច្ចុប្បន្ន។
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានចោទប្រកាន់គណបក្សប្រជាជនកម្ពុជា ថាជាអ្នកនៅពីក្រោយខ្នងក្នុងការបង្កើតគណបក្សតូចៗ ដើម្បីបំបែកសំឡេងអ្នកគាំទ្រគណបក្សប្រឆាំង។
លោក សម រង្ស៊ី ថ្លែងទៅកាន់អ្នកគាំទ្ររបស់ខ្លួននៅឃុំពោធិ៍អង្ក្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៤ មករា ថា ការប្រកួតប្រជែងមិនឈ្នះគណបក្សប្រជាជនកម្ពុជា ក្នុងរយៈពេល ៣០ឆ្នាំមកនេះ ដោយសារតែការបែកបាក់គ្នារបស់អ្នកស្នេហាជាតិ៖ «បើគេដឹងថា អ្នកស្នេហាជាតិរួមគ្នា គណបក្សប្រជាជនកម្ពុជា ចាញ់។ ដូច្នេះហើយ បានជាគេបង្កើតគណបក្សតូចៗ ដើម្បីបំបែកសន្លឹកឆ្នោត»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ដើម្បីសុំការឆ្លើយតបអំពីការចោទប្រកាន់នេះបាននៅឡើយទេ នៅថ្ងៃទី១៥ មករា។
ការថ្លែងរបស់ លោក សម រង្ស៊ី ជាប្រធានគណបក្សសង្គ្រោះជាតិ នេះ នៅស្របពេល លោកបណ្ឌិត កែម ឡី បានបង្កើតក្រុមខ្មែរដើម្បីខ្មែរ ក្នុងការចុះបង្កើតគណបក្សមូលដ្ឋានជូនប្រជាពលរដ្ឋគ្រប់តំបន់ខេត្តក្រុងនានា ឲ្យយល់ពីតម្លៃប្រជាធិបតេយ្យ ជ្រើសរើសអ្នកដឹកនាំមូលដ្ឋានដោយខ្លួនឯង និងការលេចព្រះភ័ក្ដ្រសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅក្នុងឆាកនយោបាយឡើងវិញ ដែលព្រះអង្គប្រកាសមិនធ្វើនយោបាយប្រឆាំងនឹងគណបក្សប្រជាជនកម្ពុជា។ ហើយការលើកឡើងរបស់ លោក សម រង្ស៊ី នេះ ខុសពីអ្វីដែលលោកបានប្រកាសកាលពីលោកទើបត្រឡប់មកពីអឺរ៉ុប ភ្លាមៗដែលថា គណបក្សសង្គ្រោះជាតិ មិនខ្លាចការយាងចូលរបស់សម្ដេចក្រុមព្រះ និងគណបក្សមូលដ្ឋានរបស់ លោក កែម ឡី នោះទេ។
សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលព្រះអង្គយាងមកធ្វើជាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច មានបន្ទូលថា ព្រះអង្គយាងមកចូលឆាកនយោបាយវិញនេះ ក្នុងគោលបំណងប្រមែប្រមូលអ្នករាជានិយមសីហនុនិយម។ ព្រះអង្គបន្ថែមថា គណបក្សហ៊្វុនស៊ិនប៉ិច នឹងមិនធ្វើនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ទេ។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោកបណ្ឌិត កែម ឡី មានប្រសាសន៍ថា គណបក្សប្រឆាំងមិនខ្លាំងនោះ ដោយសារតែគ្មានអ្នកប្រកួតប្រជែង។ លោកបញ្ជាក់ថា គណបក្សណាមានគណបក្សប្រជាជនកម្ពុជា នៅពីក្រោយខ្នងនោះ ប្រជាពលរដ្ឋនឹងបានដឹងច្បាស់ហើយ៖ «គណបក្សប្រជាជនកម្ពុជា ធ្លាប់ប្រើយុទ្ធសាស្ត្រស្អប់ ឬចោទអ្នករិះគន់ថា ជាអ្នកប្រឆាំង។ ឥឡូវនេះ គណបក្សសង្គ្រោះជាតិ ចាប់ផ្ដើមរៀនតាម អ្នកណារិះគន់ថាគណបក្សប្រជាជនកម្ពុជា នៅពីក្រោយខ្នង ហើយការប្រតិកម្មដូចនេះ មិនធ្វើឲ្យគណបក្សសង្គ្រោះជាតិ ចំណេញទេ»។
ទោះបីជាយ៉ាងនេះក្ដី លោក សម រង្ស៊ី អំពាវនាវឲ្យអ្នកស្នេហាជាតិទាំងអស់ រួបរួមគ្នាជាថ្លង់មួយសម្រាប់ចូលរួមការប្រកួតប្រជែងការបោះឆ្នោតនៅពេលខាងមុខ ដើម្បីទទួលយកជ័យជម្នះ ព្រោះថា គណបក្សតូចៗនោះ គឺជាគណបក្សបំបែកសំឡេងឆ្នោតតែប៉ុណ្ណោះ។
ការលើកឡើងរបស់ លោក សម រង្ស៊ី នេះ ដោយលោកមើលឃើញថា នៅក្នុងការបោះឆ្នោតនីតិកាលទី៥ នេះ មានចំនួន ៨គណបក្ស ប៉ុន្តែគណបក្សដែលជាប់អាសនៈក្នុងសភានោះមានពីរគណបក្ស គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។ ដោយឡែកគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលមានសំឡេងនៅតាមបណ្ដាខេត្តមួយចំនួនដែរនោះ គឺមិនគ្រប់អាសនៈនោះទេ។ ចំនួនសំឡេងមិនគ្រប់ ១អាសនៈនេះហើយ ដែល លោក សម រង្ស៊ី ចង់សំដៅថា គណបក្សតូចៗចូលរួមដើម្បីបំបែកសំឡេងតែប៉ុណ្ណោះ៕
No comments:
Post a Comment