ដោយ៖ ពៅ មេត្តា | ថ្ងៃពុធ ទី31 ធ្នូ 2014,
ស្តាប់សំឡេង៖ | ចម្លងទុក |
បណ្តាញសង្គមខ្មែរដើម្បីខ្មែរ(KFK) ប្រកាសជាផ្លូវការនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ ។ បណ្តាញនេះបង្កើតឡើងក្នុងគោលបំណងពង្រឹងប្រជាពលរដ្ឋឲ្យមានសមត្ថភាព និងចេះប្រើសិទ្ធិរបស់ខ្លួនក្នុងកិច្ចការនយោបាយ ។
ចំណុចសំខាន់មួយទៀត ដែលបណ្តាញនេះបានឡើងក្នុងគោលការណ៍របស់ខ្លួន គឺចង់ឲ្យគណបក្សទាំងអស់អនុវត្តតាមគោលការណ៍ប្រជាធិបតេយ្យពិតប្រាកដ ដើម្បីផ្តល់សិទ្ធិពេញលេញឲ្យតំណាងរាស្ត្រក្នុងការបំពេញការងាររបស់ខ្លួន ចៀសវាងការដាក់សម្ពាធពីគណបក្សនយោបាយ ។
បណ្តាញសង្គមខ្មែរដើម្បីខ្មែរ រៀបចំឲ្យមានការបង្កើតគណបក្សនៅតាមមូលដ្ឋាន គឺមានន័យថា ប្រជាពលរដ្ឋដែលមានគ្នាត្រឹម៨០នាក់ អាចបង្កើតគណបក្សមួយដើម្បីចងជាក្រុមនៅមូលដ្ឋានដើម្បីសិក្សាពីសិទ្ធិរបស់ខ្លួនក្នុងកិច្ចការនយោបាយ ។ គណបក្សតូចៗនៅមូលដ្ឋាន អាចចងក្រងជាក្រុមហើយបង្កើតជាគណបក្សធំ ដើម្បីប្រកួតប្រជែងការបោះឆ្នោតថ្នាក់ជាតិបាន ។
ថ្ងៃប្រកាសបើកបណ្តាញជាផ្លូវការនេះ កាលពីថ្ងៃទី២៧ ខែធ្នូ បណ្តាញខ្មែរដើម្បីខ្មែរបញ្ជាក់ថា សមាជិករបស់ខ្លួនបានបានចុះឈ្មោះរួចហើយ ក្នុងការបង្កើតគណបក្សមូលដ្ឋានមានចំនួន៤០ ។
ស្របពេលដែលបណ្តាញសង្គមខ្មែរដើម្បីខ្មែរប្រកាសជាផ្លូវការនេះ មានមតិមួយចំនួនចោទថា ក្រុមនេះបង្កើតឡើងក្នុងបំណងបំបែកសំឡេងរបស់គណបក្សសង្គ្រោះជាតិ ឬហៅក្រុមនេះថា ជាក្រុមដែលមានគណបក្សប្រជាជនកម្ពុជានៅពីក្រោយ ។
ចំណុចមួយចំនួនហាក់ស្របទៅនឹងការចោទប្រកាន់ទាំងនោះ ព្រោះក្នុងចំណោមស្ថាបនិកបណ្តាញនោះ អ្នកខ្លះលើកឡើងថាខ្លួនធ្លាប់គាំទ្រ និងថែមទាំងធ្លាប់ជួយសរសេរគោលការណ៍៧ចំណុចឲ្យគណបក្សសង្គ្រោះជាតិ ។ ថ្ងៃប្រកាសបណ្តាញលើកដំបូងមានអ្នកចូលរួមជាង២០០នាក់ ក្នុងចំណោមនោះមានមន្ត្រីគណបក្សសង្គ្រោះជាតិចូលរួមដែរ គឺចាប់តាំងពីគណៈកម្មាធិការនាយករហូតដល់មន្ត្រីថ្នាក់ឃុំសង្កាត់ និងអ្នកគាំទ្រនៅមូលដ្ឋាន ។
ចំណុចមួយដែលមានទំនាក់ទំនងច្រើនពីបណ្តាញសង្គម ធ្វើឲ្យគណបក្សសង្គ្រោះជាតិចុះខ្សោយនោះគឺនៅថ្ងៃប្រកាសបណ្តាញ សមាជិកគណៈកម្មាធិការនាយកគណបក្សសង្គ្រោះជាតិ និងជាជំនួយការរបស់លោក កឹម សុខា គឺលោកស្រីឡាក់ សុភាព ដែលបានចូលរួមជាមួយបណ្តាញនោះដែរ បានលើកឡើងមិនផ្លូវការពីបញ្ហាជម្លោះផ្ទៃក្នុង ករណីលោក សម រង្ស៊ី ទទួលប្រាក់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនប្រមាណ៤០លានដុល្លារ ។ តែខាងមន្ត្រីគណបក្សសង្គ្រោះជាតិច្រានចោលការលើកឡើងរបស់លោកស្រី ឡាក់ សុភាព ហើយថានោះជាការលាបពណ៌ចង់បំបែកបំបាក់ ។
តើបណ្តាញសង្គមខ្មែរដើម្បីខ្មែរ ពិតជាកំពុងសម្លាប់ CNRP មែនទេ?
ដល់ចំណុចនេះ យើងពិនិត្យមើលគោលការណ៍បណ្តាញសង្គមវិញ គឺបង្កើតឡើងដើម្បីឲ្យពលរដ្ឋចេះប្រើសិទ្ធិ និងសមត្ថភាពក្នុងកិច្ចការនយោបាយ ។
ស្ថាបនិកមួយរូបនៃបណ្តាញសង្គមលោក កែម ឡី ថ្លែងថាបណ្តាញនេះគ្មានបំណងបង្កើតគណបក្សនយោបាយ ដើម្បីប្រកួតប្រជែងជាមួយគណបក្ស ដែលមានសំឡេងក្នុងសភាស្រាប់នេះទេ ។ ប៉ុន្តែលោកថា បើបក្សមានសំឡេងក្នុងសភាទាំងពីរ មិនធ្វើអ្វីតាមការចង់បានរបស់ពលរដ្ឋទេ ពេលនោះគណបក្សមូលដ្ឋានអាចពិចារណាក្នុងការបង្កើតគណបក្សថ្មី ។ លោកមានប្រសាសន៍ថា «ខ្មែរដើម្បីខ្មែរហ្នឹងជំរុញឲ្យប្រជាពលរដ្ឋ ចូលរួមក្នុងឆាកនយោបាយតែម្តង ជាពិសេសគឺពង្រឹងសិទ្ធិអំណាចនយោបាយដល់ប្រជាពលរដ្ឋ តាមរយៈ(ការ)ជួយលើកទឹកចិត្តឲ្យប្រជាពលរដ្ឋបង្កើតគណបក្សមូលដ្ឋាន» ។
ការចុះខ្សោយរបស់បក្សមួយ មិនចាំបាច់ដែលមានការបំបែកពីអ្នកខាងក្រៅទេ បើគណបក្សនោះមិនរឹងមាំប្រាកដជារលាយដោយខ្លួនឯង ។ ប្រៀបដូចដើមឈើមួយដើម បើវាចុះខ្សោយទោះជាមិនមានអ្នកណាកាប់ ក៏វានៅងាប់ដោយខ្លួនឯងដែរ ។
ទោះយ៉ាងណា អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ លើកឡើងថា បណ្តាញសង្គមនេះ មិនប៉ះពាល់ដល់ប្រជាប្រិយភាពរបស់បក្សប្រឆាំងរបស់លោកទេ ព្រោះបក្សលោកមានគោលការណ៍ច្បាស់លាស់បម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងដាក់គោលដៅប្រជែងជាមួយគណបក្សប្រជាជនតែមួយគត់ ។ តែលោកលើកឡើងជាសំណួរថា ក្នុងស្ថានភាពនេះគួរមានបណ្តាញ ឬបក្សនៅមូលដ្ឋានទេ? លោកថា «ក៏ប៉ុន្តែសំណួរថាតើ កាលៈទេសៈនេះអាចបង្កើតគណបក្សមូលដ្ឋានហ្នឹងបានជោគជ័យឬក៏អត់» ។
ចុះបណ្តាញសង្គមកំពុងជួយគណបក្សប្រជាជនកម្ពុជាមែនទេ?
មន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជាលោក ឈាង វុន ហាក់មិនចាប់អារម្មណ៍នឹងចលនាគណបក្សថ្មីនៅថ្នាក់មូលដ្ឋាននេះទេ ។ លោកមានប្រសាសន៍ថា «ខ្ញុំអត់ឈឺក្បាលទេ សុំទោសផង មិនមែនរឿងរបស់ខ្ញុំទេ ខ្ញុំមិនលូកលាន់ទេ អរគុណ» ។
បើបណ្តាញពិតជាបណ្តុះបណ្តាលឲ្យពលរដ្ឋចេះប្រើសិទ្ធិ និងសមត្ថភាពក្នុងកិច្ចការនយោបាយមែននោះ មិនមែនជួយគណបក្សប្រជាជនទេ គឺជួយប្រជាជន ។ ព្រោះកាលណាប្រជាពលរដ្ឋចេះ ពួកគេនឹងប្រើសមត្ថភាពបានត្រឹមត្រូវ នឹងអាចរើសមេដឹកនាំបានល្អ ។ ដូចពាក្យអប់រំរបស់ខ្មែរដែលតែងអប់រំកូនចៅថា ចំណេះចេះជាប់នឹងប្រាណ ចោរលួចមិនបាន ភ្លើងមិនឆេះ កាន់តែប្រើកាន់តែចម្រើន ។
ចុះបើពលរដ្ឋមានចំណេះដឹង ការពារមិនឲ្យអ្នកនយោបាយបោកប្រាស់ ហើយងាយស្រួលក្នុងការអភិវឌ្ឍ ហេតុមានការបារម្ភពីការបំបែកសំឡេងក្រុមមួយ ទៅក្រុមមួយទៀតទៅវិញ? ឬអ្នកនយោបាយមិនចង់ឲ្យពលរដ្ឋយល់ដឹង ដើម្បីទុកបោកប្រាស់បន្តទៀត?
សូមសរសេរមកលោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com
6 comments:
Divide & conquer of uncle Ho is still working well after he had gone to HELL will never re-carnate to any thing.
Kem Ley is a puppet of Cpp n' Hanoi,the an opportunism gets pay from both barbaric-thugs to destroy khmer's unity for his masters..! Don't trust Kem Ley,he is a leach will sucks your blood alive!
Divide & conquer of uncle Ho is still working well after he had gone to HELL will never re-carnate to any thing.
Kem Ley is a puppet of Cpp n' Hanoi,the an opportunism gets pay from both barbaric-thugs to destroy khmer's unity for his masters..! Don't trust Kem Ley,he is a leach will sucks your blood alive!
វាមិនមានអ្វីប្លែកទេ កែម ឡី ថាអ្វីដែលគេជួយបង្កើតបាន គេអាចជួយរំលាយបានដែរ ឃើញទេ មើលចុះសង្រ្គោះជាតិ ម្តងនេះជួយខ្លួនឯងបានទេ? បើមើលទៅដូចព្យុះសង្គរាអញ្ចឹង ឥឡូវមានគេចោទសុន ឆៃ ថាជាអ្នកយកការឱ្យ ហ៊ុន សែន ទៀត។មើលចុះតើឈឺក្បាលទេ នេះហើយ នយោបាយ គេចាក់ គេរុក អញ្ចឹង ព្រោះកុំភ្លេចណា យួន គេយកខ្មែរបានហើយ គេមិនលែងដៃទេ ហើយខ្មែរខ្លះគេមិនខ្វល់ទេ ឱ្យតែបានលុយ រួចគេផ្លុំត្រចៀកគ្នាអញ្ចឹងណា ខ្លះគេធ្វើទាំងមិនបានគិតថា លទ្ធផលបាន ហ៊ុន សែនផង មើលទៅពាក្យថារូបរួម ដូច្នេះដូចជាគ្មានន័យអ្វីទេ គឺបានត្រឹមតែថាតែប៉ុណ្ណោះ។
Kem Ley will become Kem Dey soon.
To Mr Kem Ley , i think you are a patriot , but so far your group action is strain to the wrong path . Don't turn your group to be a parasite , to eat and tear down the fabric of our Khmer society , by using almost similar word Khmer for Khmer or Sangkrous Cheat . Khmer suffer to much already , we need to put away the small different and antagonistic cross word , for the shake of our nation . Please stand up united save our nation , our race , culture , civilization from the hand of enemy . Fame , wealth . ambition or power is not a solution at this time . Khmer people need right now is some leaders , who have vision to share their hope , their grief and suffering from lost of land , civility , justice in the society , or occupation of foreign force in our land is more important .
If you compare your party to the animals what can of animal your party is?
Post a Comment