A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 13 January 2015

Cambodia: 30 Years of Hun Sen Violence, Repression របាយការណ៍​នៃ​ការ​កាន់​អំណាច​របស់​លោក ហ៊ុន សែន ​រយៈពេល​៣០​ឆ្នាំ

Violence, Repression, and Corruption in Cambodia
JANUARY 12, 2015
The 67-page report chronicles Hun Sen’s career from being a Khmer Rouge commander in the 1970s to his present role as prime minister and head of the ruling Cambodian People’s Party (CPP). The report details the violence, repression, and corruption that have characterized his rule under successive governments since 1985.
READ THE REPORT
ISBN: 978-1-6231-32248
GET THE REPORT
  • 30 Years of Hun Sen
  • Map
  • Summary
  • I. Background: Hun Sen’s Early Years
  • II. Hun Sen in the Khmer Rouge
  • III. Hun Sen and the “K5” Forced Labor Program
  • IV. Hun Sen and PRK Repression in the 1980s
  • V. Hun Sen and Death Squads During the UN Peacekeeping Mission in 1992-93
  • VI. Hun Sen and the Grenade Attack on an Opposition Party Rally, March 30, 1997
  • VII. Hun Sen’s July 1997 Coup and Extrajudicial Executions
  • VIII. Hun Sen, Attacks on the Opposition, and the Land Crisis
  • IX. Hun Sen and the Subversion of the Khmer Rouge Tribunal
  • Acknowledgements. Download the full report here.
  • Read more here: 30 years of Hun Sen's rule.
  • ហ៊ុន សែន ៦២០
    លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​សន្និសីទ​ពាណិជ្ជកម្ម នា​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៦ តុលា ២០១៤។
    RFA/An Sithav
    ថ្ងៃ​ទី​១៤ ខែ​មករា ស្អែក​នេះ គឺ​ជា​ខួប​គម្រប់​រយៈពេល ៣០​ឆ្នាំ ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី។ ស្រប​គ្នា​នេះ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ (Human Rights Watch) ចេញ​របាយការណ៍​ថ្មី​មួយ​ស្ដីពី​រយៈពេល ៣០​ឆ្នាំ​ក្នុង​ពេល​កាន់​តំណែង​របស់​លោក ហ៊ុន សែន។

    អង្គការ​នេះ​បង្ហាញ​ថា លោក ហ៊ុន សែន គឺ​ជា​មេដឹកនាំ​ដែល​ជាប់​ចំណាត់​ថ្នាក់​ទី​៦ ក្នុង​ចំណោម​អ្នក​ដឹកនាំ​កាន់​ដំណែង​យូរ​ជាង​គេ​ក្នុង​ពិភពលោក។ អង្គការ​នេះ​បាន​ចាត់​ទុក​លោក​ថា​ជា​មេដឹកនាំ​កាន់​អំណាច​យូរ​ដោយ​ប្រើប្រាស់​មធ្យោបាយ​សំខាន់ៗ​មួយ​ចំនួន រួម​មាន​ការ​ប្រើ​អំពើ​ហិង្សា ការ​គាប​សង្កត់ និង​អំពើ​ពុករលួយ។ យ៉ាងណា​មន្ត្រី​រដ្ឋាភិបាល​ច្រាន​ចោល​របាយការណ៍​នេះ ដោយ​ចាត់​ទុក​អង្គការ​នេះ​ថា ព្យាយាម​បង្ខូច​កេរ្តិ៍​ឈ្មោះ​លោក​នាយក​រដ្ឋមន្ត្រី និង​រដ្ឋាភិបាល។
    ក្នុង​របាយការណ៍​ដែល​មាន​កម្រាស់​ជាង ៧០​ទំព័រ​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បាន​រៀបរាប់​ពី​ជីវិត​ក្នុង​ឆាក​នយោបាយ​របស់​លោក​នាយក​រដ្ឋមន្ត្រី ដែល​អាច​កាន់​កាប់​អំណាច​បាន​យូរ គឺ​នឹង​ចូល​ដល់ ៣០​ឆ្នាំ​នៅ​ពេល​នេះ។
    របាយការណ៍​របស់ យូមែន រ៉ៃត៍ វ៉ច្ឆ បាន​លើក​ឡើង​ចំណុច​ជា​ច្រើន​ពាក់​ព័ន្ធ​ដល់​ការ​ប្រើប្រាស់​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី ដើម្បី​រក្សា​តំណែង​ចាប់​តាំង​ពី​ពេល​លោក​បាន​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​កាល​ពី​ឆ្នាំ​១៩៨៥។
    របាយការណ៍​ដដែល​លើក​ឡើង​ទៀត​ថា លោក ហ៊ុន សែន ត្រូវ​ដាក់​បញ្ចូល​ក្នុង​ចំណោម​អ្នក​ដឹកនាំ​ដែល​ឋិត​ក្នុង​តំណែង​តាមរយៈ​ការប្រើប្រាស់​អំពើ​ហិង្សា​ក្នុង​ចេតនា​នយោបាយ​គ្រប់​គ្រង​កង​កម្លាំង​ប្រដាប់​អាវុធ​គៃ​បន្លំ​ការ​បោះឆ្នោត ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ធ្ងន់ធ្ងរ និង​មាន​ការ​គាំទ្រ​ពី​បរទេស​គឺ​រដ្ឋាភិបាល​ទីក្រុង​ហាណូយ ដែល​ជ្រើសរើស​លោក​អោយ​កាន់​តំណែង និង​អាច​បន្ត​តំណែង​ទៅ​មុខ​ទៀត​ស្រប​តាម​ការ​អះអាង​របស់ លោក ហ៊ុន សែន នៅ​ពេល​កន្លង​ទៅ។
    របាយការណ៍​បញ្ជាក់​ទៀត​ថា នៅ​ក្នុង​ផ្នែក​ខ្លះ លោក ហ៊ុន សែន បាន​បង្ហាញ​អោយ​ឃើញ​ថា បាន​ខិត​ខំ​ប្រឹងប្រែង​ក្នុង​ឋានៈ​ជា​អ្នក​ដឹកនាំ​វ័យ​ក្មេង​ក្នុង​ការ​នាំ​ប្រទេស​ត្រឡប់​ទៅ​ឆាក​អន្តរជាតិ និង​បាន​សម្របសម្រួល​អោយ​មាន​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស កាល​ពី​ឆ្នាំ​១៩៩១។ ប៉ុន្តែ​ក្នុង​ស្ថានភាព​ពិត​គឺ​ផ្ទុយ​គ្នា​ទៅ​វិញ​ទេ ដ្បិត​ក្នុង​តួនាទី​ជា​នាយក​រដ្ឋមន្ត្រី ជំនួស​អោយ​ការ​ប្រើប្រាស់​តួនាទី​ដើម្បី​កែលំអ​វិស័យ​សុខាភិបាល ការ​អប់រំ និង​បទដ្ឋាន​រស់​នៅ​របស់​ពលរដ្ឋ លោក ហ៊ុន សែន បាន​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស​ដ៏​ធ្ងន់ធ្ងរ​ទៅ​វិញ រួម​មាន​អំពើ​កាប់​សម្លាប់​ក្រៅ​ច្បាប់ ទារុណកម្ម ការ​ចាប់​ឃុំ​ខ្លួន ត្រួតត្រា រារាំង​សេរីភាព​សមាគម ការ​ជួប​ប្រជុំ និង​ការ​បង្កើត​បណ្ដាញ​ស៊ើបការ រាយការណ៍​នៅ​ពេញ​ប្រទេស​ ក្នុង​គោលបំណង​បំភិតបំភ័យ បំភ័ន្ត​សាធារណៈ​មតិ។ យុទ្ធសាស្ត្រ​ចម្បង​ជាង​គេ​របស់​លោក ហ៊ុន សែន គឺ​ការ​គំរាម​កំហែង និង​ប្រើ​ប្រាស់​កម្លាំង។
    ក្នុង​ពេល​ដែល​លោក ហ៊ុន សែន កាន់​អំណាច​មាន​សកម្មជន​នយោបាយ​បក្ស​ប្រឆាំង អ្នក​សារព័ត៌មាន មេដឹកនាំ​សហជីព​ជា​ច្រើន​នាក់​ត្រូវ​បាន​សម្លាប់​ដោយ​ចេតនា​នយោបាយ។ ករណី​ខ្លះ​ដែល​ឃាតក​ត្រូវ​គេ​ស្គាល់ ប៉ុន្តែ​ពុំ​ត្រូវ​ស៊ើបអង្កេត ចោទ​ប្រកាន់ ឬ​ដាក់​ទោស​ឡើយ។
    អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី លោក ទិត សុធា មាន​ប្រសាសន៍​ថា របាយការណ៍​របស់ យូមែន រ៉ៃត៍ វ៉ច្ឆ ជា​របាយការណ៍​បំផ្លើស​ការ​ពិត ព្យាយាម​បំភ្លេច​រាល់​សមិទ្ធផល​ដែល​រដ្ឋាភិបាល​សម្រេច​បាន៖ «សំឡេង»។
    ទោះ​យ៉ាងណា​របាយការណ៍​នោះ​បាន​កត់ត្រា​ពី​បញ្ហា​សិទ្ធិ​មនុស្ស​ដែល​ពាក់​ព័ន្ធ​នឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​អាច​ចាត់​ទុក​ជា​បទ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ​ចាប់​តាំង​ពី​លោក​បាន​កាន់​តួនាទី​ជា​មេបញ្ជាការ​ទ័ព​ខ្មែរ​ក្រហម ក្នុង​អំឡុង​ទសវត្ស​៧០ ចំពោះ​ការ​ប្រព្រឹត្ត​ប្រឆាំង​ជនជាតិ​ចាម។ នៅ​ក្នុង​ទសវត្ស​៨០ ពេល​លោក​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ពាក់ព័ន្ធ​នឹង​ការងារ​ដោយ​បង្ខំ និង​ឃុំឃាំង​មនុស្ស​ជា​ប្រព័ន្ធ។ លុះ​ក្នុង​ទសវត្ស​៩០ លោក​បាន​ពាក់ព័ន្ធ​នឹង​ការ​កាប់​សម្លាប់​ក្រៅ​ច្បាប់​ក្នុង​រដ្ឋ​ប្រហារ ការ​គប់​គ្រាប់​បែក​លើ​ហ្វូង​បាតុករ។ ក្នុង​រយៈពេល​ចុងក្រោយ​នេះ លោក​បាន​រារាំង​ដំណើរ​ការ​របស់​សាលាក្ដី​កាត់​ទោស​មេដឹកនាំ​ខ្មែរ​ក្រហម មិន​គោរព​គោលការណ៍​នៃ​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ លោក​ហាក់​បំភ្លេច​ចោល​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​មនុស្ស ដែល​រដ្ឋាភិបាល​របស់​លោក​បាន​ផ្ដល់​សច្ចាប័ន រួម​នឹង​ការ​គំរាម​កំហែង​ជា​ច្រើន​ទៀត​ទៅ​អ្នក​នយោបាយ អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​អង្គការ​មិន​មែន​រដ្ឋាភិបាល។ ស្រប​គ្នា​នេះ​កម្ពុជា ត្រូវ​រាយការណ៍​ថា ប្រឈម​នឹង​បញ្ហា​ពុករលួយ​ធ្ងន់ធ្ងរ រី​ឯ​លោក ហ៊ុន សែន មាន​ទ្រព្យ​សម្បត្តិ​រាប់​រយ​លាន​ដុល្លារ​តែ​ក្នុង​រយៈពេល​ដែល​លោក​លេច​មុខ​ក្នុង​តួនាទី​ដឹកនាំ​គិត​ពី​ឆ្នាំ​១៩៧៩។
    លោក ទិត សុធា បន្ត​ថា របាយការណ៍​របស់ យូមែន រ៉ៃត៍ វ៉ច្ឆ បង្ហាញ​ថា អង្គការ​នេះ​នៅ​តែ​បន្ត​ផ្សព្វផ្សាយ​បង្ខូច​កេរ្តិ៍​ឈ្មោះ​របស់​ប្រមុខ​ដឹក​នាំ និង​រដ្ឋាភិបាល​កម្ពុជា ក្នុង​ឆាក​អន្តរជាតិ តាម​និន្នាការ​ប្រឆាំង៖ «សំឡេង»។
    នៅ​ទំព័រ​ចុង​ក្រោយ​របស់​របាយការណ៍​បាន​បញ្ជាក់​ថា របាយការណ៍​នេះ​ស្រាវជ្រាវ​នឹង​សរសេរ​ដោយ​នាយក​ប្រចាំ​តំបន់​អាស៊ី នៃ​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ប្រ៊ែដ អាដាម (Brad Adams) និង​ក្រុម​ការងារ​របស់​លោក។ ក្នុង​របាយការណ៍​ក៏​បាន​លើក​ឡើង​នូវ​អនុសាសន៍​មួយ​ចំនួន​ទៅ​សហគម​អន្តរជាតិ ដៃគូ​អភិវឌ្ឍន៍ និង​អង្គការ​សហប្រជាជាតិ ដើម្បី​អនុវត្ត​ជំរុញ​អោយ​មាន​ការ​ផ្លាស់ប្ដូរ​គាំទ្រ​ដល់​ពលរដ្ឋ​កម្ពុជា ដែល​ចង់​បាន​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ នីតិរដ្ឋ​បញ្ចប់​អំពើ​ពុករលួយ និង​ការ​រំលោភ​ដីធ្លី មិន​ថា ក្នុង​ការ​ដឹក​នាំ​របស់​លោក ហ៊ុន សែន ឬ​ក្នុង​អាណត្តិ​ដឹកនាំ​របស់​អ្នក​ផ្សេង​ឡើយ៕

1 comment:

Anonymous said...

It is SO SICK to see this traitor Hun Sen's face.

Go to hell Ah Roleuy Hun Sen !!

You deserve an extreme insult and curse from Khmer people.